BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តបាត់ដំបងបន្តប្រមូលជនអនាថាបញ្ជូនទៅមណ្ឌលស្ថារនីតិសម្បទា

ថ្ងៃចន្ទ, 15 ខែសីហា 2022 11:06  លាង ឡា

2022-08-15 11.03.11

ខេត្តបាត់ដំបង៖ ជនអនាថាចំនួនជាង១០០នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងបើកប្រតិបត្តិការប្រមូលយកទៅមណ្ឌលស្ថារនីតិសម្បទា ដើម្បីរៀបចំកែលម្អសោភ័ណភាពទីក្រុង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងប្រតិបត្តិការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះបានធ្វើការចុះប្រមួលជនប្រើប្រាស់នូវសារធាតុញៀននិងជនអនាថាសរុបចំនួន ១៤៦នាក់។ របាយការណ៍បានឱ្យដឹងបន្តថា ជនអនាថាទាំង១៤៦នាក់ក្នុងនោះរួមមាន៖ អ្នកវិជ្ជមានសារធាតុញៀនសរុបចំនួន ១០០នាក់, អ្នកអវិជ្ជមានសារធាតុញៀនសរុបចំនួន ៤៦នាក់។

សមត្ថកិច្ចបានឱ្យដឹងដែរថា ពួកគេត្រូវបានបញ្ជូនទៅមណ្ឌលស្ថារនីតិសម្បទាពិភពនៃក្តីសង្ឃឹម (កំប្រង់) ស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង និងមួយចំនួនទៀត ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ខេត្តបាត់ដំបង (ស្ត្រីមានផ្ទុកសារធាតុញៀន កុមារគ្មានសារធាតុញៀន)។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបងឱ្យប្រមូលជនអនាថា ជនញៀនថ្នាំជនដែលមានសតិមិនគ្រប់ឱ្យអស់ ដើម្បីរក្សាសោភ័ណភាពក្រុងបាត់ដំបងឱ្យមានរបៀបរៀបរយមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងមិនប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបង៕

2022-08-15 11.03.07

2022-08-15 11.03.15


 


ថ្ងៃចន្ទ, 15 ខែសីហា 2022 11:06  លាង ឡា