BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទចម្រៀង "ខ្លាចគេសាវាជាងបង" ​​​របស់លោកថេណា អង្រួនបេះដូងអ្នកគាំទ្រសារជាថ្មី

ថ្ងៃចន្ទ, 15 ខែសីហា 2022 10:20  BeeTube News

 

240463719_389804529167741_5664979183106753295_n

បទចំរៀង«ខ្លាចគេសាវាជាងបង»របស់លោកថេណាបានចេញផ្សាយជាផ្លូវការហើយនៅលើហ្វេសប៊ុកផេក​​ និងឆាណែលយូធូបផ្លូវការរបស់លោកដែលមានឈ្មេាះថា Tena Khimphun នៅវេលាម៉ោង៧យប់ កាលពីថ្ងៃទី០៥ ខែសីហាកន្លងទៅនេះ។ មុននឹងលោកថេណាបានធ្វើការបង្ហេាះបទចំរៀងពេញ លោកបានសរសេរប៉ារ៉ូលចាក់ដោតពីក្នុងបទចំរៀងនេាះប៉ុន្មានឃ្លានៅលើផេករបស់លោកដែលឆាបឆក់ទាញយកចំណាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្ររបស់លោកជាច្រើននាក់។ ទំនុកចំរៀងនេាះមានសរសេរឡើងថា បងមិនល្អតែក៏ខ្លាចអូនជួបមនុស្សអាក្រក់មិនចង់អោយអូនជួបរឿងកខ្វក់ឆក់កំឡោចបេះដូងអូនទៀត។ លោកថេណាពិតជាមិនបានធ្វើអោយអ្នកគាំទ្ររបស់លោកខុសបំណងមែន ព្រេាះនៅពេលបទចំរៀងនេាះចេញជាផ្លូវការក៏ធ្វើអោយអ្នកគាំទ្រចែករំលែកបន្តគ្នាជាច្រើន រាប់គិតមកទល់ពេលនេះមានចំនួនអ្នកឡាចរហូតទៅ82Kនៅលើហ្វេសប៊ុក និង 31Kនៅលើយូធូបផងដែរ។ 

277742503_538526674295525_8818366635761995378_n

គួរអោយចាប់អារម្មណ៍ផងដែរឃើញថានៅលើបទចំរៀង«ខ្លាចគេសាវាជាងបង»របស់លោកថេណាមួយនេះ​​​​​​ មានសិល្បករនិង Influencersមួយចំនួនបានចូលមកសរសរបង្ហាញចំណាប់ផងដែរដូចជាលោកNeoបានខមមែននៅលើយូធូបរបស់លោកថា Really love this melody!! Its remind me of your old song “ផ្កាមួយទង៤០០០អូនជាន់ខ្ទេចខ្ទី”ចំនែក Vloggerម្នាក់ទៀតលោកHuy Sophanna ក៏បានសរសើរឡើងដែរថា Everything is sooo smooth Worth the waittt។ អ្នកនិយមចូលចិត្តស្តាប់របស់លោកថេណាពិតជាដឹងច្បាស់ហើយថាបទចំរៀងរបស់លោកគឺមានរសជាតិបែបមនោសញ្ចេតនា ផ្អែមល្ហែម ឈឺផ្សាតាមប្រភេទស្ទាយល៍ដែលយុវវ័យត្រូវការ។ បទ«ខ្លាចគេសាវាជាងបង»នេះក៏នាំរសជាតិមួយបែបទៀតសំរាប់អោយយុវវ័យសម័យថ្មីក្លែមជីវិតជាមួយការស្តាប់តន្រ្តី​​​ ទើបស្នាដៃរបស់លោកទទួលបានគាំទ្រជាច្រើនពីសំណាក់យុវវ័យ និងអ្នកគាំទ្រលើវិស័យតន្រ្តីជារួម។


ថ្ងៃចន្ទ, 15 ខែសីហា 2022 10:20  BeeTube News