BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វៀតណាមពិចារណារនូវផ្លូវរថភ្លើងល្បឿនលឿនដែលមានតម្លៃ៥៨,៧ពាន់លានដុល្លារអាមេរិក

ថ្ងៃអាទិត្យ, 14 ខែសីហា 2022 15:43  គុន ច័ន្ទរដ្ឋា

photo_2022-08-14_15-38-34

CNA-Hanoi-

វៀតណាមកំពុងពិចារណារស្ថាបនានូវផ្លូវរថភ្លើងល្បឿនលឿនដែលនឹងរត់នៅក្នុងប្រទេសក្នុងតម្លៃ៥៨,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ​។ រដ្ឋមន្ត្រីនៃប្រទេសនៅក្នុងតំបន់អាស៊ីប៉ែកអគ្នេយ៍នៃក្រសូងដឹកជញ្ជូននៅខែក្រោយនឹងដាក់ពាក្យស្នើរសុំស្ថាបនាផ្លូវដែកដែលមានចម្ងាយ ១,៥៤៥គ.ម.ទៅកាន់ការិយាល័យនយោបាយដែលជាអង្គការដែលមានសេចក្តីសម្រេចដោយអំណាចនៃគណបក្សកុម្មុយនិស្តបក្សវៀតណាម រដ្ឋាភិបាលបាននិយាយនៅក្នុងសន្និសិទ្ធកាសែតមួយ។

វៀតណាមគឺជាកន្លែងដែលផលិតមួយដ៏ធំនៅក្នុងតំបន់ដែលកំពុងតែជំរុញនូវការវិនិយោគរបស់ខ្លួនក្នុងផ្នែកវិនិយោគនៃហេដ្ឋារចនាសម្ព៍ន្ធផ្នែកដឹកជញ្ជូនដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងបោះពួយយ៉ាងលឿនស្លេវ។ ផ្នែក២ជាលើកដំបូងនិងតភ្ជាប់ដែលមានប្រវែងផ្លូវ៦៦៥គ.ម.ដែលមានការវិនិយោគសរុបជាទឹកប្រាក់ចំនួន ២៤,៧២ពាន់លានដុល្លារអាមេរិកនឹងត្រូវបើកឲ្យធ្វើចរាចរណ៍ក្នុងឆ្នាំ២០៣២ រដ្ឋាភិបាលបាននិយាយ ដោយបានបន្ថែមថាគម្រោងទាំងមូលនឹងត្រូវបញ្ចប់មុនឆ្នាំ២០៤៥រហូតទៅដល់២០៥០។ គម្រោងនេះបើសិនជាទទួលបាននូវសេចក្តីសម្រេចពីគណកម្មាធិការមជ្ឍឹមបក្សនៃការិយាល័កណ្តាល អាចនឹងចាប់ផ្តើមស្ថាបនាក្នុងពេលឆាប់ៗនេះ។

គេនៅមិនទាន់បានបញ្ចេញឲ្យដឹងថាតើគម្រោងនេះនឹងបើកឲ្យមានការដេញថ្លៃនូវពេលណា ហើយក្រុមហ៊ុនរបស់ប្រទេសណាខ្លះដែលនឹងត្រូវចូលរួមក្នុងការដេញថ្លៃនេះទេ ព្រោះបើតាមឲ្យដឹងពីប្រភពរបស់រថ្ឋាភិបាលវៀតណាមគម្រោងនេះគឺជាទឹកប្រាក់ផ្ទាល់របស់រដ្ឋាភិបាល ដែលមិនមានគម្រោងក្នុងការប្រើកម្ចីរបស់បរទេសណាមួយឡើយ វាជាធនធានរបស់វៀតណាមដែលបានសន្សំទុកនិងមានគម្រោងជាយូរមកហើយដើម្បីតម្រូវការក្នុងការដឹកជញ្ជូននៅក្នុងប្រទេស ដោយមិនបានបញ្ចេញឲ្យដឹងថាគម្រោងនៃខ្សែររថភ្លើងល្បឿនលឿននេះនឹងត្រូវតភ្ជាប់ទៅនឹងប្រទេសណាមួយឡើយ។

នៅក្នុងវិស័យអាទិភាព បើតាមការឲ្យដឹងពីប្រភពរដ្ឋាភិបាលវៀតណាម ការដេញថ្លៃនឹងផ្តោតទៅលើតម្លៃដែលអាចទទួលយកបានដែលវាស្ថិតនៅក្នុងតម្លៃទីផ្សារ ហើយឈរនៅនៅលើគុណភាពដែលអាចទទួលយកបាន។​ ជាការនិទស្សន៍គេអាចមើលឃើញថា មានតែក្រុមហ៊ុន២ប៉ុណ្ណោះដែលមានលទ្ធភាពក្នុងការចូលរួមដេញថ្លៃដើម្បីនឹងទទួលយកគំរោងនេះយកទៅសាងសង់ គឺក្រុមហ៊ុនជប៉ុននិងចិន តែបើផ្អែកទៅលើវិស័យសន្តិសុខនិងនយោបាយការបរទេសដែលជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស អ្នកវិភាគបានធ្វើការវាយតម្លៃថា ក្រុមហ៊ុនជប៉ុនទំនងជានឹងដឹកមុខក្នុងការទទួលបាននូវគម្រោងផ្លូវដែកល្បឿនលៀនដ៏ធំនេះ។


ថ្ងៃអាទិត្យ, 14 ខែសីហា 2022 15:43  គុន ច័ន្ទរដ្ឋា