BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ីនិងអូស្រ្តាលីធ្វើសមយុទ្ធយោធានៅចំពេលដែលមានការខ្វាយខ្វល់អំពីចិន

ថ្ងៃសៅរ៍, 13 ខែសីហា 2022 16:33  គុន ច័ន្ទរដ្ឋា

photo_2022-08-13_16-27-25 (1)

Times-

ទាហានមកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ីនិងអូស្រ្តាលី បានរួមគ្នាធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធរួមគ្នានៅកោះស៊ូមាត្រានៅចំពេលដែលមានការកើនឡើងនៃសកម្មភាពកងទ័ពចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក។ ចំនួនសរុបដែលមានពលទាហានប្រហែលជា៥,០០០នាក់ ពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី អូស្រ្តាលី ជប៉ុននិងសឹង្ហបុរី នៅក្នុងការចូលរួមឆ្នាំនេះនូវលំហាត់សមយុទ្ធយោធាដែលមានឈ្មោះថា "ខែលគ្រុឌ”​ Garuda Shield ដែលធ្វើឲ្យសមយុទ្ធនេះកាន់តែធំចាប់តាំងពីឆ្នាំ២០០៩។ ការពង្រីកនូវសមយុទ្ធនេះត្រូវបានមើលឃើញដោយចិនថាជាការគំរាមកំហែងដល់ប្រទេសចិន។

ប្រព័ន្ធផ្ស័ពផ្សាយរបស់រដ្ឋចិនបានធ្វើការចោទប្រកាន់មកលើសហរដ្ឋអាមេរិកថាបានស្ថាបនានូវសម្ព័ន្ធមិត្តមួយនៅក្នុងឥណ្ឌូប៉ាស៊ីហ្វីកដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង NATO ដើម្បីកំណត់នូវការរីកលូតលាស់នូវឥទ្ធិពលផ្នែកខាងយោធានិងការទូតរបស់ចិននៅក្នុងតំបន់។ សហរដ្ឋអាមេរិក អង់គ្លេស  កាណាដា បារាំង ឥណ្ឌា កូរ៉េខាងត្បូង ញូវហ្សេឡង់ ប៉ាពួរញូវហ្គីណេ និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងសមយុទ្ធនោះដែលនឹងចាប់ផ្តើមនៅដើមខែនេះ។

មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វីក លោកឧត្តមនាវី John C.Aquilino បាននិយាយថាប្រជាជាតិទាំង១៤ដែលបានពាក់ព័ន្ធក្នុងការហាត់ហ្វឹកហ្វឺននេះបានផ្តល់សញ្ញានៃចំណងទាក់ទងយ៉ាងរឹងមាំ ខណៈដែលចិនបានបង្កើននូវការទន្រ្ទាន ក្នុងការអះអាងថាដែនទឹកសមុទ្ទចិនខាងត្បូងទាំងមូលនិងបានធ្វើសមយុទ្ធគំរាមកំហែងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។សកម្មភាពដែលនាំឲ្យមានអស្ថិរភាពដោយកងទ័ពរំដោះប្រជាជនចិនដែលប្រឆាំងនឹងតៃវ៉ាន់នេះគឺជាអ្វីដែលប្រាកដណាស់ថាយើងកំពុងតែព្យាយាមនឹងជៀសវាង” លោកបាននិយាយនៅក្នុងសន្និសិទ្ធកាសែតមួយជាមួយនឹងឧត្តមសេនីយ៍មេបញ្ជាការយោធា ឥណ្ឌូណេស៊ី លោក Annika Perkasa។

“យើងនឹងបន្តដើម្បីជួយនាំមកនូវឥណ្ឌូប៉ាស៊ីហ្វីកមួយដែលសេរីនិងបើកចំហរ ព្រមទាំងបានប្រុងប្រៀបរួចជាស្រេចនៅពេលណាដែលយើងត្រូវការនឹងឆ្លើយតបទៅនឹងអ្វីដែលវានឹងកើតឡើងជាយថាហេតុ” Aquilinoនិយាយ។ ឥណ្ឌូណេស៊ីនិងចិនកំពុងតែសប្បាយរីករាយជាមួយនឹងចំណងទាក់ទងជាវិជ្ជមាន ប៉ុន្តែទីក្រុងហ្សាកាតារ បានបញ្ចេញនូវការព្រួយបារម្ភអំពីអ្វីដែលគេបានឃើញ ខណៈដែលចិនបានធ្វើការទន្រ្ទាននៅក្នុងតំបន់ដែនទឹកខាងក្រៅរបស់ខ្លួននៅក្នុងសមុទ្ទចិនខាងត្បូង។ ផ្នែកនៃតំបន់សេដ្ឋកិច្ចខាងក្រៅដែលបានជាន់គ្នាជាមួយទីក្រុងប៉េកាំងដែលបានប្រកាសជាឯកតោភាគីថានៅក្នុងគំនូសដាច់ៗពណ៌ក្រហមទាំង៩ជារបស់ខ្លួន៕


ថ្ងៃសៅរ៍, 13 ខែសីហា 2022 16:33  គុន ច័ន្ទរដ្ឋា