BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើចិនកំពុងស្វែងរកនូវតុល្យភាពនៃអំណាចក្នុងច្រកសមុទ្រតៃវ៉ាន់ដោយរបៀបណា?

ថ្ងៃសៅរ៍, 13 ខែសីហា 2022 15:18  គុន ច័ន្ទរដ្ឋា

photo_2022-08-13_15-10-00 (1) (1)

DW-

ការអះអាងរបស់ចិនក្នុងការធ្វើការយាមល្បាតជាប្រចាំនៅជិតតៃវ៉ាន់ បន្ទាប់ពីបានធ្វើសមយុទ្ធយោធាដ៏ធំបានចង្អុលនូវការព្រួយបារម្ភនិងគ្រោះថ្នាក់ បើយោលទៅតាមអ្នកវិភាគ។ បន្ទាប់ពីអស់រយៈពេល៧ថ្ងៃនៃការធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិនបានប្រកាសកាលពីថ្ងៃពុធថា ការធ្វើសមយុទ្ធគឺជាការឆ្លើយតបទៅនឹងទស្សនកិច្ចថ្មីៗរបស់របស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosi។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានអះអាងថានឹងបន្តការប្រយុទ្ធដែលជាការប្រុងប្រៀបរួចជាស្រេចក្នុងការត្រៀមខ្លួននៅក្នុងទីកន្លែងនោះ ដែលបានបង្កើននូវលទ្ធភាពនៃប្រតិបត្តិការណ៍យោធារបស់ចិនជាញឹកញយនៅជិតកោះដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យ។

“ខ្ញុំជឿជាក់ថាចិននឹងធ្វើការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននិងបង្កើតនូវភាពបហរឈមសារជាថ្មីនៅក្នុងច្រកតៃវ៉ាន់ លោកស្រី Bonnie Glaser នាយកនៃកម្មវិធីអាស៊ីនៅក្នុងវិទ្យាស្ថាន Marshal របស់អាល្លឺម៉ង់” “ចិនបានសំរេចនូវអ្វីដែលគេចង់ធ្វើរឿងអ្វីមួយដែលពុំធ្លាប់មានពីមុនមក និងគេចង់បង្ហាញនូវការវិវត្តិន៍នៃសមត្ថភាពយោធារបស់គេនិងបង្ហាញនូវដំណោះស្រាយ” អ្នកស្រីបានបន្ថែម "ខ្ញុំមានការខ្វាយខ្វល់អំពីការពិត ដែលគេចង់បង្ហាញយ៉ាងជាក់ស្តែងថាគេអាចអនុវត្តិន៏នូវការបីទខ្ទប់"។ នៅក្នុងសៀវភៅដែលបានចេញផ្សាយកាលពីថ្ងៃពុធ ចិនបាននិយាយថា គេនឹងគ្មានការអនុគ្រោះទេ សំរាប់សកម្មភាពការចង់បំបែករដ្ឋរបស់តៃវ៉ាន់។

ចិនក៏បាននិយាយបន្តទៀតដែលជាការគំរាមកំហែងថានឹងប្រើកម្លាំងប្រឆាំងទៅនឹង ការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ឬក៏ទង្វើរជ្រុលនិយមដៅយពួកដែលចង់បំបែករដ្ឋ។ ខណៈដែលគូសបញ្ជាក់នូវគោលបំណងរបស់ខ្លួនដើម្បីឲ្យបានទទួលនូវជោគជ័យពីការបង្រួបបង្រួមដោយសន្តិវិធី ទីក្រុងប៉េកាំងមិនបានប្រកាសថាខ្លួននឹងមិនប្រើកម្លាំងនោះទេ  តែបាននិយាយថាយើងនឹងរក្សារនូវជំរើសក្នុងការជជែកគ្នាបើសិនជាមានវិធានការណ៍ចាំបាច់។ សមយុទ្ធបានធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់ Nancy Pelosi ដែលជាទង្វើររបស់ទីក្រុងប៉េកាំងក្នុងការបង្ករនូវជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងការធ្វើសមយុទ្ធ ទីបញ្ជាការទិសខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជូននូវនាវាចម្បាំនិងយន្តហោះប្រយុទ្ធ ដែលជាប្រចាំឆ្លងកាត់ខ្សែរបន្ទាត់កណ្តាលបែងចែកសមុទ្រនៃប្រទេសទាំង២ ដែលជាការបែងចែកមិនផ្លូវការរវាងចិននិងតៃវ៉ាន់ដែលមិនមានភាគឺខាងណាទទួលស្គាល់។ ចិនក៏បានធ្វើសមយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹក ដែលមានគោលបំណងបង្កើននូវសមត្ថភាពនៃអង្គភាពដែនអាកាសនិងដែនទឹកដើម្បីឲ្យធ្វើការរួមគ្នា ខណៈដែលស្វែងរកនាវាមុជទឹក។ កងទ័ពរំដោះប្រជាជនចិន ក៏បានបាញ់បង្ហោះនូវមីស៊ីលចំនួន១១គ្រាប់ចូលទៅជុំវិញដែនកោះ ដែលក្នុងនោះទំនងជាមាន៤គ្រាប់បានហោះរំលងលើកោះតៃវ៉ាន់។តៃវ៉ាន់បានចោទប្រកាន់ចិនថាបានសាកល្បងនូវសេណារីយ៉ូឈ្លានពានតៃវ៉ាន់ដែលគេអាចធ្វើទៅបាន៕


ថ្ងៃសៅរ៍, 13 ខែសីហា 2022 15:18  គុន ច័ន្ទរដ្ឋា