BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជធានីភ្នំពេញ ត្រៀមកងកម្លាំងជិត៩០០នាក់ ចេញអន្តរាគមន៍ក្នុងករណីគ្រោះទឹកជំនន់

ថ្ងៃសៅរ៍, 13 ខែសីហា 2022 10:43  លាង ឡា

photo_2022-08-13_10-35-54 (1)

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រជុំកងកម្លាំងប្រមាណ៩០០នាក់ ដើម្បីត្រៀមចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីកើតឡើងនូវគ្រោះទឹកជំនន់រឺគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ការត្រៀមអន្តរាគមន៍នេះបានធ្វើឡើងនៅគ្រាដែលគេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ឱ្យដឹងថា ស្ថានភាពទឹកជំនន់បានកើតឡើងជាបន្តបន្ទាប់នៅភូមិសាស្ត្រក្នុងបណ្តាខេត្តខ្លះនាភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការប្រជុំជួរនេះគឺជាការត្រួតពិនិត្យកម្លាំងជាក់ស្តែងដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ។

លោកបានលើកឡើងដែរថា ឆ្លងតាមបទពិសោធន៍កន្លងមកគឺក្នុងរាជធានីភ្នំពេញកើតមានគ្រោះទឹកជំនន់ពីរឆ្នាំជាប់គ្នានៅក្នុងខណ្ឌដង្កោ ក៏ដូចជាការឆ្លើយតបចេញជួយអន្តរាគមន៍បង្ការទប់ស្កាត់បញ្ហាជំងឺឆ្លងរាតត្បាតកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។

លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់ថ្នាក់ដឹកនាំការិយាល័យជំនាញទាំងអស់ ឱ្យគ្រប់គ្រងត្រួតពិនិត្យកម្លាំងនៅក្រោមឱវាទរបស់ខ្លួនឱ្យបានម៉ត់ចត់ បើក្នុងករណីដែលចាំបាច់ត្រូវប្រមូលកម្លាំងចេញជួយអន្តរាគមន៍ជួយសង្គ្រោះ គឺកងកម្លាំងត្រូវមានមុខគ្រប់ចំនួនជាដាច់ខាត ដោយមិនគិតពេលវេលានោះទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់កម្លាំងនគរបាលក្រោមបង្គាប់ត្រូវគោរពអនុវត្តឱ្យបាននូវបទបញ្ជា និងវិន័យនគរបាលជាតិ ឱ្យបានខ្ជាប់ខ្ជួន ក្នុងករណីបុគ្គលនគរបាលណាមិនអនុវត្តតាមបញ្ជា និងវិន័យនគរបាលជាតិ នោះទេ នឹងត្រូវទទួលរងវិន័យជាដាច់ខាត៕

photo_2022-08-13_10-35-40 (1)

photo_2022-08-13_10-35-46 (1)

photo_2022-08-13_10-35-50 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 13 ខែសីហា 2022 10:43  លាង ឡា