BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់នឹងមិនត្រូវអនុញ្ញាតិឲ្យក្លាយទៅជាអ៊ុយក្រែនមួយទៀតទេ

ថ្ងៃសៅរ៍, 13 ខែសីហា 2022 09:46  គុន ច័ន្ទរដ្ឋា

photo_2022-08-13_09-42-50 (1)


Newsweek-

កាលពីសប្តាហ៍មុនប្រធានរដ្ឋសភា Nancy Pelosi បានទៅទស្សនកិច្ចនៅតៃវ៉ាន់ ដែលជាប្រតិកម្ម ចិនបានរៀបចំធ្វើសមយុទ្ធយោធាយ៉ាងធំនៅលើតំបន់និងបានបាញ់មីស៊ីលជាច្រើនគ្រាប់។ ការឆ្លើយតបដែលបង្ហាញពីការចូលចិត្តធ្វើសង្រ្គាមនេះ បានបង្ហាញថា ទស្សនកិច្ចរបស់ឋ Pelosi ជារឿងត្រឹមត្រូវ។ សោកនាដកម្មដែលលាតត្រដាងនៅអ៊ុយក្រែនបានក្រើនរំលឹកយើងថាពិភពលោកសេរីមិនអាចឈរមើលនៅពេលដែលពួកផ្តាច់ការបញ្ចេញសាច់ដុំគំរាមកំហែងប្រទេសជិតខាងនោះទេ។ ទស្សនកិច្ចរបស់ Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកគឺជាទស្សនកិច្ចដ៏ខ្ពស់បំផុតរបស់អ្នកនយោបាយសហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍នេះ។

ក្នុងអំឡុងពេលនៃការធ្វើអន្តរាគមន៍ជាច្រើនឆ្នាំនៅតៃវ៉ាន់បានក្លាយទៅជាភ្លើងសញ្ញានៃសេរីភាពនៅក្នុងតំបន់។ ដោយយោលទៅតាមការចង្អុលបង្ហាញនៃអង្គការនៃសិទ្ធសេរីភាពនយោបាយនិងសេរីភាពនៃជនស៊ីវិលតៃវ៉ាន់ស្ថិតនៅក្នុងលំដាប់លេខ២នៅក្នុងទ្វីបអាស៊ី និងលេខ១៦នៅក្នុងពិភពលោក ដើរទន្ទឹមគ្នាជាមួយនឹងប្រទេសអាល្លឺម៉ង់និង Iceland។ គឺជាប្រទេសតែមួយដែលមានការរីកចម្រើននៅក្នុងអំឡុងពេលដែលមានជម្ងឺរាតត្បាតពិភពលោក ប្រជាធិបតេយ្យគឺជាអត្តសញ្ញាណស្នូលរបស់តៃវ៉ាន់ ដែលវាផ្ទុយស្ឡះពីចិន នៅក្នុងអំឡុងពេល២៥ឆ្នាំ ព្រមទាំងក្តីសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការណ៍ជាមួយលោកខាងលិចយ៉ាងល្អប្រសើរ។

នៅក្រោមការដឹកនាំរបស់ Xi Jing Ping ចិនបានបង្កើននូវការកៀបសង្កត់នៅក្នុងប្រទេសនិងការឈ្លានពាននៅឯបរទេស។ ចរិតរបស់លោកចំពោះប្រជាធិបតេយ្យគឺច្បាស់ណាស់បង្ក្រាបដោយអំពើហឹង្សារនិងចាប់ចងក្រុមអ្នកប្រឆាំងនៅទីក្រុងហុងកុង។ គោលបំណងរបស់លោក Xi គឺបន្ទរតាមលោកប្រធានាធិបតី រុស្សី Vladimir Putin នៅអ៊ុយក្រែន។ លោកបានមើលឃើញថាវាជាផ្នែកមួយដ៏សំខាន់នៃមាតុភូមិរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតចិននៅប្រទេសបារាំងបាននិយាយថាជនជាតិតៃវ៉ាន់ត្រូវការអប់រំឡើងវិញ បើសិនជាដែនកោះត្រូវបានបង្រួបបង្រួមវិញជាមួយនឹងចិន។

នេះមិនមែនជាការរបូតចេញនូវពាក្យសំដីដែលចេញពីប្រអប់មាត់នោះទេ ទន្ទឹមគ្នានោះដែរសៀវភៅស របស់ចិនដែលនិយាយពីតៃវ៉ាន់នៅក្នុងរយៈពេល២២ឆ្នាំនេះ បានបញ្ចេញនូវការសន្យាមួយថានឹងមិនពង្រាយកងទ័ពនៅក្នុងតៃវ៉ាន់នោះទេ ក្នុងករណីដែលមានការបង្រួបបង្រួមជាតិ។ យើងមិនមានការសង្ស័យអ្វីទាំងអស់ចំពោះមហិច្ឆិតារបស់ចិនលើតៃវ៉ាន់។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកនយោបាយ ជាពិសេសនៅអឺរ៉ុប ដែលហាក់ដូចជាមិនបានយកចិត្តទុកដាក់ទៅលើពាក្យសំដីរបស់ Putin ទៅលើអ៊ុយក្រែន ដូច្នេះយើងមិនអាចបិទត្រចៀករបស់យើងនៅពេលដែលមន្ត្រីចិននិយាយអំពីតៃវ៉ាន់នោះទេ៕


ថ្ងៃសៅរ៍, 13 ខែសីហា 2022 09:46  គុន ច័ន្ទរដ្ឋា