CNA-
ក្រសួងការប្រទេសតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា តៃវ៉ាន់បដិសេធនូវគំរូ “ប្រទេសមួយប្រព័ន្ធពីរ(one country two systems)” ដែលស្នើរឡើងដោយប្រទេសចិននៅក្នុងសៀវភៅ ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ។ មានតែប្រជាពលរដ្ឋតៃវ៉ាន់ទេដែលអាចសំរេចពីអនាគតគេបាន អ្នកនាំពាក្រក្រសួង អ្នកស្រី Joanne Ou បានប្រាប់សន្និសិទ្ធកាសែតក្នុងទីក្រុងតៃប៉ិ។ Ou បានបន្ថែមថាចិនបានប្រើប្រាស់ទស្សនកិច្ចរបស់អ្នកស្រីប្រធានរដ្ឋសភា Nancy Pelosi មកកាន់ទីក្រុងតៃប៉ិថាជាលេសដើម្បីបង្កើតផលវិបាកជាថ្មីមួយដើម្បីគំរាមកំហែងប្រជាពលរដ្ឋតៃវ៉ាន់។
កងទ័ពរបស់កោះនេះបានធ្វើសមយុទ្ធមួយទៀត បាញ់គ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចិនបានបញ្ចប់សមយុទ្ធយោធាដ៏ធំនៅជុំវិញកោះ ខណៈដែលចិនបានគំរាមកំហែងជាបន្តបន្ទាប់ដើម្បីនាំយកកោះដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យទៅនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ប៉េកាំងមានការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ Nancy Pelosi កាលពីសប្តាហ៍មុន ដែលជាទស្សនៈកិច្ចមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទស្សវត្យរ៍ទៅកាន់កោះនេះ ដោយបានធ្វើសមយុទ្ធជាច្រើនថ្ងៃទាំងសមុទ្ទនិងអាកាសនៅជុំវិញកោះដែលនាំឲ្យមានភាពតានតឹងកំរិតខ្ពស់ប្រចាំឆ្នាំ។
តៃវ៉ាន់បានចោទប្រកាន់ចិនក្នុងការប្រើប្រាស់ទស្សនកិច្ចរបស់ Pelosi ថាជាលេសដើម្បីធ្វើសមយុទ្ធដែលនឹងអនុញ្ញាតិឲ្យចិនធ្វើការសាកល្បងការឈ្លានពាន។ Lou woei Joe អ្នកនាំពាក្យអង្គភាពកងទ័ពទ័ពរបស់តៃវ៉ាន់ បានប្រាប់ AFP ថាកងទ័ពរបស់គេបានបាញ់ Howitzers និងបានបាញ់សំដៅចំណុចដែលជាការធ្វើសមយុទ្ធការពារខ្លួនកាលពីថ្ងៃព្រហស្បតិ៍ព្រឹក។ ការធ្វើសមយុទ្ធក្នុងតៃវ៉ាន់នៅភាគខាងត្បូងនៃ Pingtung ជាមួយនឹងពលទាហានដែលប្រដាប់អាវុធជាអង្គភាពដែលបានបាញ់ Howithzers ចេញទៅសមុទ្ទមួយម្តងៗ វីឌីអូបានបង្ហាញ។ តៃវ៉ាន់បានធ្វើសមយុទ្ធស្រដៀងគ្នាដូចកាលពីថ្ងៃអង្គារ៍នៅ Pingtung ដែលមានទាហានជាច្រឿនរយនាក់ចូលរួម។
យោធាបានច្រានចោលនូវសមយុទ្ធដ៏សំខាន់នេះ ដោយបាននិយាយថា ពួកគេបានមានកាលវិភាគរួចជាស្រេចហើយមិនមានគោលបំណងដើម្បីជាការឆ្លើយតបទៅនឹងសមយុទ្ធរបស់ចិននោះទេ។ “យើងមានគោលបំណង២នៅក្នុងសមយុទ្ធនេះ ទី១គឺដើម្បីបញ្ជាក់ពីលក្ខខ័ណ្ឌនៃកាំភ្លើងផ្លោងហើយនឹងលក្ខខ័ណ្ឌក្នុងការថែរក្សារវា ទី២គឺដើម្បីបញ្ជាក់ឲ្យច្បាស់នូវលទ្ធផលកាលពីឆ្នាំមុន” Lou និយាយដោយយោងទៅរកការធ្វើសមយុទ្ធប្រចាំឆ្នាំ។ តៃវ៉ាន់ជាប្រចាំបានរៀបចំបានធ្វើសមយុទ្ធយោធាដោយធ្វើហាក់ដូចជាការពារខ្លួនប្រឆាំងទៅនឹងការឈ្លានពានរបស់ចិន។