BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីស្រីលង្កា ដែលត្រូវគេបណ្តេញចេញពីតំណែងនឹងស្វែងរកការជ្រកកោនជាបណ្តោះអាសន្ននៅក្នុងប្រទេសថៃ

ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 18:18  គុន ច័ន្ទរដ្ឋា

photo_2022-08-11_17-18-54

Bangkok-

អតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ត្រូវគេរំពឹងថានឹងទៅដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ និងស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទី២ បន្ទាប់ពីលោកបានរត់ចាកចេញពីប្រទេសរបស់លោកកាលពីខែមុន នៅចំពេលដែលមានការតវ៉ាយ៉ាងធំ។ Rajapaksa បានរត់គេចទៅសឹង្ហបុរីកាលពីថ្ងៃទី១៤ ខែកក្កដា និងបានលាលែងចេញពីតំណែងភ្លាមៗបន្ទាប់មក។ បន្ទាប់ពីមានការបះបោរដ៏ធំដែលមិនធ្លាប់មានពីមុនមក លើរឿងវិបត្តិសេដ្ឋកិច្ចដែលរដ្ឋាភិបាលរបស់លោកចាត់ចែងមិនបានត្រឹមត្រូវ ហើយប៉ុន្មានថ្ងៃបន្ទាប់មក ក្រុមបាតុករជាច្រើនពាន់នាក់បានលើកគ្នាសម្រុកចូលទៅក្នុងផ្ទះ និងការិយាល័យរបស់លោក។

អតីតមន្ត្រីយោធា ដែលជាប្រធានាធិបតីស្រីលង្កាលើកទី១ ដែលបានចុះចេញពីតំណែង ក្នុងពាក់កណ្តាលអាណត្តិ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរពីទីក្រុងសឹង្ហបុរីទៅកាន់ទីក្រុងបាងកកនៅថ្ងៃព្រហស្បតិ៍ ប្រភពទី២បាននិយាយ តែមិនមានបានបញ្ជាក់ថា ម៉ោងប៉ុន្មានលោកនឹងទៅដល់នោះទេ។ អាជ្ញាធរថៃបាននិយាយថា Rajapaksa មិនមានបំណងនឹងស្វែងរកការសុំសិទ្ធជ្រកកោនផ្នែកនយោបាយនោះទេ លោកគ្រាន់តែស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ “នេះគឺជារឿងមនុស្សធម៌ និងមានការព្រមព្រៀងថា គឺជាការស្នាក់នៅបណ្តោះអាសន្ន” លោកនាយករដ្ឋមន្ត្រីមប្រាយុទ្ធ ចាន់ អូចារ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ។

លោក ប្រាយុទ្ធ ក៏បាននិយាយផងដែរថា Rajapaksa នឹងមិនចូលរួមក្នុងសកម្មភាពនយោបាយណាមួយ ខណៈដែលលោកស្នាក់នៅក្នុងប្រទេសថៃនោះទេ។ រដ្ឋមន្ត្រីក្រសួងការបរទេស Don Pramud Winai បាននិយាយថា រដ្ឋាភិបាលស្រីលង្កា បច្ចុប្បន្នបានគាំទ្រការធ្វើដំណើររបស់ Rajapaksa មកប្រទេសថៃ ដោយបានបន្ថែមថា លិខិតឆ្លងដែនការទូតរបស់អតីតប្រធានាធិបតីនឹងអនុញ្ញាតឲ្យលោកស្នាក់នៅសំរាប់រយៈពេល៩០ថ្ងៃ។ Rajapaksa មិនបានបង្ហាញខ្លួនជាសាធារណៈ ឬក៏ធ្វើអត្ថាធិប្បាយអ្វើនោះទេ ចាប់តាំងតែចេញពីប្រទេសស្រីលង្កា។ ហើយកាសែត Reuters ក៏មិនអាចសុំការទាក់ទងជាមួយលោកបានដែរ។

វិបត្តិសេដ្ឋកិច្ចស្រីលង្កាគឺជាលទ្ធផលនៃកត្តាជាច្រើនរួមបញ្ចូលទាំង COVID-19 ដែលបានញាំញីសេដ្ឋកិច្ចដែលពឹងផ្អែកតែទៅលើវិស័យទេសចរណ៍ និងការទទួលបាននូវប្រាក់ចំណូលពីពលករដែលទៅធ្វើការនៅឯនាយសមុទ្ទ។ តម្លៃប្រងឥន្ធនៈឡើងថ្លៃ ការហាមឃាត់នូវការកាត់បន្ថយពន្ធដារ និងការហាមឃាត់ក្នុងការនាំជីរចូលអស់រយៈពេល៧ខែកាលពីឆ្នាំមុន បានបំផ្លាញកសិកម្មរបស់ប្រទេសនេះ។ រដ្ឋាភិបាលស្រីលង្កា បានធ្វើសំណូមពរចំពោះប្រទេសថៃសំរាប់អតីតប្រធានា ធិបតីរបស់ខ្លួន ដើម្បីបានចូលទៅកាន់ប្រទេសនោះ លោក Tonne Sangrat អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃពុធ៕


ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 18:18  គុន ច័ន្ទរដ្ឋា