London-
ចិនដែលជាប្រទេសដែលរុស្សីបានស្វែងរកធ្វើជាសម្ព័ន្ធមិត្តចាប់តាំងពីបានកៀកស្មាគ្នា ដោយមានការចោទប្រកាន់លើរឿងឈ្លានពានលើអ៊ុយក្រែនដោយលោកខាងលិច បានហៅសហរដ្ឋអាមេរិកថាជាអ្នកឆ្កឹះឆ្កៀលនៅក្នុងវិបត្តិនោះ។ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារសាព័ត៌មាន Tass News ដែលបានចេញផ្សាយពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងមូស្គូ Zhan Hanhui បានចោទប្រកាន់ទីក្រុងវ៉ាស៊ិនតោនថាបានរុញរុស្សីឲ្យខ្នងទល់នឹងជញ្ជាំង ដោយធ្វើការពង្រីកនូវសម្ព័ន្ធមិត្ត NATO និងបានគាំទ្រសំរាប់កងកម្លាំងដែលស្វែងរកការធ្វើសម្ព័ន្ធមិត្តជាមួយនឹង NATO ជាជាងជាមួយទីក្រុងមូស្គូ។
“ក្នុងនាមជាអ្នកផ្តើមគំនិតនិងរុកឆ្កៀលវិបត្តិនៅអ៊ុយក្រែន ទីក្រុងវ៉ាស៊ីនតោន ខណៈដែលកំពុងដាក់ទ័ណ្ឌកម្មយ៉ាងធំសម្បើមដែលពុំធ្លាប់មានពីមុនមកទៅលើរុស្សី បានបន្តការផ្គត់ផ្គង់អាវុធនិងសម្ភារៈយោធាទៅកាន់អ៊ុយក្រែន” Zhang ត្រូវបានគេដកស្រង់សម្តីដែលលោកនិយាយ។ “គោលបំណងជាចុងក្រោយរបស់ពួកគេគឺធ្វើឲ្យរុស្សីថមថយកម្លាំងនិងកំទេចរុស្សីដោយពន្យារសង្រ្គាមហើយសំពងរុស្សីនឹងទ័ណ្ឌកម្ម។ លោកទូតបានបញ្ចេញហេតុផល ដែលរុស្សីបានវិនិច្ឆ័យដោយខ្លួនឯងចំពោះការឈ្លានពានលើអ៊ុយក្រែន ដែលជាលទ្ធផលមនុស្សជាច្រើនរយពាន់នាក់បានស្លាប់និងបានបំផ្លាញខ្ទេចខ្ទីរនូវទីក្រុងជាច្រើនព្រមទាំងបានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានទីជម្រក។
ប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើដំណើរទៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈដើម្បីជួបជាមួយ ប្រធានាធិបតី Xi Jing Ping ខណៈដែលរថក្រោះរបស់រុស្សីបានប្រមូលផ្តុំនៅតាមព្រំប្រទល់អ៊ុយក្រែន ដោយបានព្រមព្រៀងគ្នាថា រដ្ឋទាំង២គឺជាដៃគូរដែលគ្មានព្រំដែនដែលមានឧត្តមភាពក្នុងសម្ព័ន្ធមិត្តនៃសង្រ្គាមត្រជាក់។ នៅក្នុងបទសម្ភាសន៍ លោក Zhang បានិយាយថាទំនាក់ទំនងចិន-រុស្សី បានចូលមកដល់តំណាក់កាលមួយដ៏ប្រពៃនៅក្នុងប្រវត្តិសាស្ត្រ ដោយបានបង្ហាញពីចរិតនៃការយោគយល់គ្នាទៅវិញទៅមកក្នុងកំរិតខ្ពស់នៃអន្តរសកម្មភាពនិងសារៈសំខាន់នៃយុទ្ធសាស្ត្រដ៏អស្ចារ្យ។លោកបញ្ជាក់ទៀតថា ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាវាជាគោលការណ៍មូលដ្ឋាននៃសន្តិភាពនិងស្ថិរភាព។
រុស្សីបានហៅការឈ្លានពាននេះថាជា ប្រតិបត្តិការណ៍យោធាពិសេស និងបាននិយាយថាវាមានភាពចាំបាច់មិនត្រឹមតែថែររក្សារការពារនូវសន្តិភាពរបស់ខ្លួននោះទេ ប៉ុន្តែវាវាការពារផងដែរនូវអ្នកដែលនិយាយភាសាេរុស្សីពីការធ្វើទុក្ខបុកម្នេញ។ អ៊ុយក្រែននិងលោកខាងលិចនិយាយថារឿងនេះវាជាលេសដែលគ្មានមូលដ្ឋានសំរាប់អនុត្តរភាពសង្រ្គាមឈ្លានពានប្រឆាំងទៅនឹងអ្នកជិតខាងមួយដែលបានទទួលនូវឯករាជ្យពេលដែលទីក្រុងមូស្គូបាននាំឲ្យសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១។