DW-
ទោះបីជាការធ្វើសមយុទ្ធដែលមានទ្រង់ទ្រាយធំរបស់ចិននៅជុំវិញកោះតៃវ៉ាន់ ជីវិតរស់នៅលើកោះតៃវ៉ាន់ជាទូទៅ នៅតែមានសភាពធម្មតា។ ភាពស្ងប់ស្ងាត់ដែលកើតឡើងជាបន្តបន្ទាប់ វាហាក់ដូចជាមានសភាពផ្ទុយនឹងពីការមើលឃើញរបស់អន្តរជាតិទៅលើស្ថានការណ៍នៅទីនោះ។ ខណៈដែលសមយុទ្ធយោធាដែលមានទ្រង់ទ្រាយធំកំពុងឡោមព័ទ្ធតៃវ៉ាន់បានចូលមកដល់ថ្ងៃទី៦ ពិភពលោកមានការអន្ទះអន្ទែងក្នុងការគណនា តើការឈ្លានពានជាចុងក្រោយរបស់ចិនអាចផ្លាស់ប្តូរបរិយាកាសនៃសន្តិសុខនៅក្នុងតំបន់ដែរឬទេ? ។ ទោះជាយ៉ាងណា នៅក្នុងតៃវ៉ាន់មនុស្សជាច្រើននៅតែរក្សាការស្ងៀមស្ងាត់នៅចំពោះមុខអ្វីដែលអ្នកវិភាគនយោបាយជាច្រើនបានពិពណ៌នា ថាជាការកើនឡើងនៃកំរិតនៃការគំរាមកំហែងសំរាប់កោះដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យមួយនេះ។
“ខ្ញុំគិតថាជនជាតិតៃវ៉ាន់ជាច្រើន រួមទាំងខ្លូនខ្ញុំផ្ទាល់ បានតាមដានមើលនូវការធ្វើសមយុទ្ធយោធារបស់ចិនយ៉ាងយកចិត្តទុកដាក់នៅជុំវិញតៃវ៉ាន់ ប៉ុន្តែយើងបានធ្វើការវាស់វែងមួយនៅក្នុងគំនិតរបស់យើង ថាតើការគំរាមកំហែងនេះធ្វើឡើងចំពោះតៃវ៉ាន់ឬយ៉ាងណា?” Jeremy Chiangmai ពលករជំនាញម្នាក់ដែលធ្វើការនៅក្នុងរោងចក្របច្ចេកទេសមួយរូបបាននិយាយ។ “យើងនឹងតាមមើលភាគច្រើននៃទង្វើរដែលសកម្មភាពគំរាមកំហែងនេះរហូតដល់សកម្មភាពនៃកងទ័ពរំដោះប្រជាជនចិនមានសកម្មភាពជាចុងក្រោយ។ ប៉ុន្តែនៅពេលការចង្អុលបង្ហាញពិតលេចចេញមក វានឹងមានប្រតិកម្មយ៉ាងច្រើនចេញពីសង្គមស៊ីវិលតៃវ៉ាន់”។លោកបន្ថែមដោយនិយាយយោងទៅរកកងទ័ពរំដោះប្រជាជនចិន។
ទោះបីជាមានដំណឹងអំពីមីស៊ីលរបស់ចិន ដែលបានរាយការណ៍មកថា បានហោះរំលងលើតៃវ៉ាន់និងកងនាវីករបស់ចិនបានឆ្លងកាត់ជាញឹកញាប់ លើបន្ទាត់កណ្តាលបែងចែកប្រទេសជា២ ដែលជាការបែងចែកដែលមិនមែនជាផ្លូវការរវាងចិននិងតៃវ៉ាន់ ដែលគ្មានការទទួលស្គាល់កាលពីអតីត ជីវិតនៅលើកោះនៅតែមានសភាពធម្មតាដូចដើម ចាប់តាំងពីយោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធ។ "មិត្តភ័ក្រ្តរបស់ខ្ញុំនៅអាល្លឺម៉ង់ បានមានការព្រួយបារម្ភអំពីស្ថានភាពរបស់ខ្ញុំ ពីព្រោះតាមរយៈដំណឹងដែលគេបានអាន វាហាក់ដូចជាចិនបានឡោមព័ទ្ធតៃវ៉ាន់ជុំជិតអស់ទៅហើយ។" Winifred Yu បាននិយាយ លោកជាសាស្ត្រាចារ្យបង្រៀនភាសាអាល្លឺម៉ង់និងអក្សរសីលនៅឯសកលមហាវិទ្យាល័យ វិទ្យាសាស្ត្របច្ចេកទេសជាតិ Kaoshung ក្នុងប៉ែកខាងត្បូងតៃវវ៉ាន់។
“នៅពេលដែលគេសួរអំពីស្ថានការណ៍នៅទីនេះ ខ្ញុំបានប្រាប់ពួកគេថាស្ថានការណ៍ល្អប្រសើរហើយមានលក្ខណៈដូចពីមុនធម្មតា”។ ខណៈដែលអ្នកខ្លះនិយាយថាភាពស្ងប់ស្ងៀមបានលេចចេញមកដោយសារបទពិសោធន៍អស់ជាច្រើនទសវត្យរ៍មកហើយ ដែលពួកគេធ្លាប់រស់នៅក្រោមការគំរាមកំហែងដែលកើនឡើងឥតឈប់ឈរពីចិន។ អ្នកផ្សេងទៀតនិយាយថា ព្រឹត្តិការណ៍ក្នុងពេលនេះ វាហាក់ដូចជាមានភាពខុសគ្នាបន្តិចនៅមិនទាន់ដល់ វិបត្តិច្រកតៃវ៉ាន់ក្នុងឆ្នាំ១៩៩៦ ទេ នៅពេលដែលចិនបានបាញ់មីស៊ីលជាបន្តបន្ទាប់ធ្លាក់នៅជុំវិញតៃវ៉ាន់។ កាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីក្រសួងការបរទេស តៃវ៉ាន់ Joseph Wu បានរិះគន់ទៅលើទីក្រុងតៃវ៉ាន់ថា បានរៀបចំការបង្កហេតុយ៉ាងធ្ងន់ធ្ងរជាមួយនឹងការធ្វើសមយុទ្ធយោធានៅជុំវិញកោះ៕