Kyiv ,Ukraine,AP-
នៅក្នុងរីកដុះដាលនៃការប្រឆាំងទៅនឹងកណ្តាប់ដៃរុស្សីក្នុងការកាន់កាប់កន្លែងដែលខ្លួនវាយយកបាននៅភាគខាងត្បូងអ៊ុយក្រែន កងទ័ពព្រៃដែលមានស្វាមីភ័គ្រ្តចំពោះទីក្រុង Kyiv បានសម្លាប់មន្ត្រីដែលនិយមទីក្រុងមូស្គូ ផ្តាច់ស្ពាន បំផ្លាញរថភ្លើង និងជួយកងទ័ពអ៊ុយក្រែនដោយបង្ហាញពីទីកន្លែងនិងទីតាំងសំខាន់ៗរបស់រុស្សី។ ការរីកដុះដាលរបស់ចលនាតស៊ូទ័ពព្រៃបានធ្វើឲ្យការកាន់កាប់របស់វិមានក្រឹមឡាំងមានការទន់ខ្សោយនៅក្នុងតំបន់ទាងអស់នោះ ព្រមទាំងប៉ះពាល់ទៅដល់ផែនការដែលជាការគំរាមកំហែងក្នុងការធ្វើប្រជាមតិនៅក្នុងទីក្រុងជាច្រើនដែលជាទង្វើរក្នុងការតភ្ជាប់ដោយសាររុស្សី។
“គោលបំណងរបស់យើង គឺធ្វើឲ្យជីវិតមិនអាចទទួលយកបានសំរាប់ការកាន់កាប់របស់រុស្សីនិងប្រើប្រាស់មធ្យោបាយណាមួយដើម្បីឲ្យខូចផែនការនោះ” Android អ្នកសម្របសម្រួលចលនាទ័ពព្រៃដែលមានអាយុ៣២ឆ្នាំ ដែលស្ថិតនៅភាគខាងត្បូងនៃ Kherson បាននិយាយ ។ សមាជិកម្នាក់នៃ “បូណ៌ព៌ណលឿង” ដែលជាចលនាតស៊ូមួយ Andryi បាននិយាយជាមួយនឹងកាសែត AP ក្នុងលក្ខ័ណដោយសុំមិនបញ្ចេញឈ្មោះពេញដើម្បីបញ្ចៀសនូវការតាមដានពីរុស្សី។ ក្រុមនេះបានដាក់ឈ្មោះចេញពីព៌ណមួយនៃទង់ជាតិអ៊ុយក្រែន ហើយសមាជិករបស់គេបានប្រើខ្សែរប៌ូណព៌ណលឿងនោះជាលក្ខណៈសំគាល់ដើម្បីធ្វើសកម្មភាពប្រយុទ្ធក្នុងចលនាទ័ពព្រៃ។
កងទ័ពអ៊ុយក្រែនបច្ចុប្បន្នបានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទៅលើស្ពានជាយុទ្ធសាស្ត្រដែលស្ថិតនៅនៅលើដងទន្លេ Dnieper នៅក្នុង Kherson ដែលបំរើការឲ្យរុស្សីក្នុងតភ្ជាប់ចរន្តផ្គត់ផ្គង់។ ទីក្រុងដែលមានមនុស្សរស់នៅចំនួន៥០០,០០០ នាក់ ត្រូវបានចាប់យកដោយកងទ័ពរុស្សីចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាលើកដំបូង ដែលបានត្រូវគេបាចខិត្តប័ណ្ណយ៉ាងច្រើនពីពួកចលនាទ័ពព្រៃអ៊ុយក្រែន គំរាមកំហែងចំពោះមន្ត្រីដែលគាំទ្រពួករុស្សី។
តាមសម្តីរបស់អ្នកនាំពាក្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អ៊ុយក្រែនមានផែនការនឹងចាប់យក Kherson មកវិញ មិនឲ្យហួសពីចុងខែកញ្ញានោះទេ ដោយសារតែមានការគាំទ្រនិងការផ្គត់ផ្គង់ពីសម្ព័ន្ធមិត្តនិងសហរដ្ឋអាមេរិកនូវសព្វាវុធ ទំនើបៗ ជាពិសេសប្រព័ន្ធរ៉ក្កែត HIMARS ដែលធ្វើឲ្យកងទ័ពរុស្សីមានការលំបាកក្នុងការទប់ទល់ ជាពិសេសទៅទៀតការកើនឡើងនៃចំនួនកងទ័ពអ៊ុយក្រែនដែលបានទៅហ្វឹកហ្វឺននៅបរទេសដែលត្រូវបានបញ្ជូនចូលមកក្នុងប្រទេសជាបន្តបន្ទាប់ ព្រមទាំងការផ្តាច់ស្ពានទាំង៣ដែលជាស្ពានយុទ្ធសាស្ត្រសំរាប់រុស្សីក្នុងការផ្គត់ផ្គង់ស្បៀងនិងគ្រាប់រំសេវសំរាប់កងទ័ពរុស្សីនៅក្នុងតំបន់ Kherson។