BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកប្រគល់រូបចម្លាក់វត្ថុបុរាណចំនួន៣០មុខ ដែលត្រូវគេលួចមកឲ្យកម្ពុជាវិញ

ថ្ងៃអង្គារ, 09 ខែសីហា 2022 18:29  គុន ច័ន្ទរដ្ឋា

0bcaec9b8e7fb9611adab6d13351a2551cf20eb4

New York-

សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានប្រគល់វត្ថុបុរាណ ដែលត្រូវគេលួចពីប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ រួមបញ្ចូលទាំងពីអតីតទីក្រុងខ្មែរ ដែលបានធ្វើចរាចរណ៍ខុសច្បាប់នៅជុំវិញពិភពលោកអស់ជាច្រើនទសវត្សរ៍មកហើយ។ សុភាចារ្យបុរសសហព័ន្ធនៅ Manhattan លោក Damien Willam បានប្រគល់ជាផ្លូវការនូវវត្ថុបុរាណដែលត្រូវគេលួច ប្រគល់ជូនឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក Keo Chea នៅចំពោះមុខអ្នកកាសែត។ "យើងអបអរសាទរចំពោះការវិលត្រឡប់នៃមរតកវប្បធម៌ខ្មែរ និងបញ្ជាក់ឡើងវិញថាការប្តេជ្ញាចិត្តរបស់យើង ក្នុងការកាត់បន្ថយនូវការធ្វើចរារចរណ៍ដោយខុសច្បាប់នៃគ្រឿងចម្លាក់ និងវត្ថុបុរាណ" Williams បាននិយាយ។

ក្នុងចំណោមវត្ថុបុរណទាំង៣០នោះ គឺជាក្បាច់ចម្លាក់នៅក្នុងសតវត្យរ៍ទី១០ នៃ Hindu អាទិទេព Scanda ដែលអង្គុយនៅលើសត្វក្ងោកមួយ ក៏ដូចជាក្បាច់ចម្លាក់នាសត្វត្យរ៍ទី១០ របស់ Hindu ព្រះ Ganesha ដែលវត្ថុទាំង២នេះ ត្រូវបានលួចពីប្រាសាទកោះកេរ ដែលជាទីក្រុងខ្មែរស្ថិតនៅចម្ងាយ៨០គ.ម.ពីប្រាសាទដែលមានឈ្មោះល្បាញល្បីគឺប្រាសាទអង្គរ ការិយាល័យរបស់ William បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ វត្ថុបុរាណទាំងនោះ ដែលមានលំដាប់តាំងពីសម័យសំរិទ្ធរហូតទៅដល់សតវត្យរ៍ទី១២ ត្រូវបានគេលួចជាមួយគ្នានឹងវត្ថុជាច្រើនពាន់មុខទៀត នៅក្នុងសម័យសង្រ្គាមក្នុងកម្ពុជានាឆ្នាំ១៩៧០ និងក្នុងពេលដែលប្រទេសបានបើកឡើងវិញក្នុងទស្សវត្យរ៍ឆ្នាំ៩០។

ការិយាល័យសុភាចារ្យបុរស បាននិយាយថារូបបដិមាករខ្មែរជាច្រើនពាន់ហើយ និងរូបចម្លាក់ដែលបានរត់ពន្ធចេញពីកម្ពុជាអស់រយៈពេលជាច្រើនទសវត្យរ៍ ត្រូវបានគេនាំទៅលក់ឲ្យឈ្មួញនៅក្នុងទីក្រុងបាងកក មុនពេលដែលត្រូវនាំចេញដោយខុសច្បាប់ទៅកាន់អ្នកទិញ អ្នកជំនួញ និងសារៈមន្ទីរនៅក្នុងអាស៊ីអឺរ៉ុប និងសហរដ្ឋអាមេរិក។ អ្នកជួញដូរម្នាក់ដែលជាជនជាតិអាមេរិកាំង Douglas Latchford ត្រូវបានចោទប្រកានក្នុងឆ្នាំ២០១៩ ថាបានរត់ពន្ធវត្ថុបុរាណ តែរឿងក្តីរបស់គាត់ត្រូវបានបិទទៅវិញ ដោយសារគាតបានស្លាប់។ តម្លៃនៃវត្ថុបុរាណទាំងអស់សរុប ដែលបានប្រគល់មកឲ្យកម្ពុជានេះ មិនត្រូវបានគេដឹងថា តើវាមានតម្លៃសរុបប៉ុន្មាននោះទេ នេះបើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ។

ក្នុងឆ្នាំ២០២១ អ្នកដែលចូលចិត្តទិញរូបចម្លាក់ជនជាតិអាមេរិក លោក Michael Steinharst បានប្រគល់រូបចម្លាក់ដែលជាវត្ថុបុរាណចំនួន១៨០ ដែលបានលួច ពីជុំវិញពិភពលោកនៅក្នុងទសវត្យរ៍ថ្មីនេះ ដែលជាផ្នែកមួយនៃទំនាក់ទំនងជាមួយរដ្ឋាភិបាល ដែលមានតម្លៃសរុបប្រហែលជាជាង៧០លានដុល្លារ។ កិច្ចព្រមព្រៀងរវាងប្រព័ន្ធយុត្តិធម៌សហរដ្ឋអាមេរិក និង Steinhardst ដែលមានអាយុ៨០ឆ្នាំ បានអនុញ្ញាតិឲ្យលោកបានគេចផុតពីការផ្តន្ទាទោស ប៉ុន្តែបានហាមឃាត់លោកមិនឲ្យលោកធ្វើការងារដែលទាក់ទងទៅនឹងការងារក្នុងទីផ្សារសិល្បះចម្លាក់ស្របច្បាប់អស់មួយជីវិត៕

2022-08-09 10.24.43

2022-08-09 10.24.52

 


ថ្ងៃអង្គារ, 09 ខែសីហា 2022 18:29  គុន ច័ន្ទរដ្ឋា