BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្តដឹកស៊ីទែនហ្គាស ចុះចំណោតបុករះបណ្តាលឱ្យរងរបួសស្រាលចំនួន៥នាក់ 

ថ្ងៃចន្ទ, 08 ខែសីហា 2022 18:40  លាង ឡា

photo_2022-08-08_18-37-45 (1)

មណ្ឌលគិរី៖ មនុស្សចំនួន៥នាក់ បានរងរបួសស្រាល នៅក្នុងករណីគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តធុនធ្ងន់ដឹកស៊ីទែនហ្គាស បើកបរក្នុងល្បឿនលឿនចុះចំណោតជ្រុលចង្កូតបុករះតូបអ្នកលក់ដូរ កាលពីវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ត្រីនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា រថយន្តបង្កប្រភេទ វេអង ពាក់ផ្លាកលេខ ៣E ភ្នំពេញ ៤១៩១ និងពុំទាន់ស្គាល់ឈ្មោះអ្នកបើកបរនៅឡើយទេ ចំណែកអ្នកពលរដ្ឋមានចំនួន៥នាក់ រងរបួសស្រាល។

ជុំវិញករណីនេះ អធិការនគរបាលក្រុងសែនមនោរម្យ លោក កាន់ ពេញ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចនៅមិនទាន់អាចបញ្ចប់កំណត់ហេតុនៅឡើយទេ ដោយសារស្ថានភាពនៃគ្រោះថ្នាក់ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាសពេញ។

ទោះជាយ៉ាងណាស្នងការនគរបាល បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍នៅទីតាំងកើតហេតុផ្ទាល់ បង្ការក្រែងកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

photo_2022-08-08_18-37-49

photo_2022-08-08_18-37-52

អត្ថបទ៖លាង ឡា


ថ្ងៃចន្ទ, 08 ខែសីហា 2022 18:40  លាង ឡា