CNA-
ចរាចរណ៍ដែនអាកាសនៅជុំវិញដែនកោះតៃវ៉ាន់បានវិលត្រឡប់មករកភាពធម្មតាឡើងវិញ បន្ទាប់ពីដែនអាកាសនៅជុំវិញតៃវ៉ាន់បានបើកឡើងវិញ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃច័ន្ទ ទោះបីជាចិនបានប្រកាសពេលក្រោយថា នឹងមានការធ្វើសមយុទ្ធជាថ្មីនៅក្នុងទីកន្លែងនោះ។ ចិនកាលពីសប្តាហ៍មុនបានដាក់ពង្រាយយន្តហោះជាច្រើន និងបានបាញ់មីស៊ីលក្នុងអម្លុងពេលនៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលបាបណ្តាលមកពីការធ្វើទស្សនកិច្ចដោយប្រធានរដ្ឋសភានៃសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
ការធ្វើសមយុទ្ធនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ខ្លះបានផ្អាកជើងហោះហើរទៅកាន់ទីក្រុងតៃប៉ី និងខ្លះបានហោះវាងផ្លូវរវាងអាស៊ីអាគ្នេយ៍និងអាស៊ីនិរតី ដើម្បីបញ្ចៀសនូវកន្លែងដែលអាចមានផលប៉ះពាល់។ ទីក្រុងប៉េកាំងបានចេញនូវការប្រកាសទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ ដោយប្រកាសនូវទីកន្លែងគ្រោះថ្នាក់ជាបណ្តោះអាសន្នសំរាប់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជៀសវាងក្នុងអម្លុងពេលនៃការធ្វើសមយុទ្ធដែលហ៊ុំព័ទ្ធតៃវ៉ាន់។ ការប្រកាសជាចុងក្រោយនៃកំណត់សំគាល់បានគ្របដណ្តប់ទៅលើផ្នែកខ្លះនៃដែនអាកាសភាគខាងកើត នៃដែនកោះ ដែលនឹងអស់សុពលភាពនៅថ្ងៃច័ន្ទ ម៉ោង 2 am GMT ហើយនឹងមិនបន្តទៀតទេ។
យោធាចិនបានប្រកាសសមយុទ្ធថ្មីទៀតនៅក្នុងដែនសមុទ្ទ និងអាកាសនៅជុំវិញតៃវ៉ាន់កាលពីថ្ងៃច័ន្ទ ប៉ុន្តែគេមិនបានប្រកាសច្បាស់លាស់អំពីទីកន្លែងដែលបានផ្តល់។ មិនមានការចេញកំណត់សំគាល់ព្រមទាំងគ្មានសញ្ញានៃការហោះហើរតាមផ្លូវរបស់សេវាកម្ម Flightradar24 នៃអាកាសចរណ៍ដែលបានកែតម្រូវជើងហោះហើរនោះទេ។ ក្រសួងដឹកជញ្ជូនតៃវ៉ាន់បាននិយាយកាលពីពេលថ្មីៗនេះថា កាលវិភាគនៃការហោះហើរទៅមកលើកោះនេះបានបន្តប្រតិបត្តិការណ៍ក្នុងអម្លុងពេលដែលសមយុទ្ធយោធាចិនបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែសីហា ដែលជាមធ្យមភាគមាន១៥០ជើងចេញដំណើរនិងមកដល់ ក្នុង១ថ្ងៃ។
ចំនួននៃជើងហោះហើរដែលបានសំចតតាមរយៈអ្នកត្រួតពិនិត្យតាមដែនអាកាសដែលបានរៀបចំ គឺបានវិលត្រឡប់បន្តិចម្តងៗមករកភាពប្រក្រតីឡើងវិញ បន្ទាប់ពីការដាក់បម្រាមក្នុងការហោះហើរបានលើកចេញវិញ ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងវ៉ែបសាយរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍បរទេសខ្លះដែលបានប្រើដែនអាកាសតៃវ៉ាន់ បានហោះហើរជំនួសវិញដោយជ្រើសរើសផ្លូវផ្សេង ដែលបានរៀបចំដោយជប៉ុននិងហ្វីលីពីនក្នុងអម្លុងពេលនៃការធ្វើសមយុទ្ធនេះ ក្រសួងបានបាននិយាយកាលពីសប្តាហ៍មុន។ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបានផ្អាកជើងហោះហើរទៅកាន់ទីក្រុងតៃប៉ិកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដែលបានហោះហើរប្តូរផ្លូវដើម្បីជៀសវាងនូវកន្លែងដែលប៉ះពាល់៕