BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីយោធាចិនបាននិយាយថា សមយុទ្ធបន្តធ្វើនៅជុំវិញតែវ៉ាន់នៅថ្ងៃច័ន្ទនេះ

ថ្ងៃចន្ទ, 08 ខែសីហា 2022 18:21  គុន ច័ន្ទរដ្ឋា

photo_2022-08-08_18-11-40

Beijing-

យោធាចិនបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានបន្តសមយុទ្ធនៅក្នុងអាកាស សមុទ្ទនៅជុំវិញតៃវ៉ាន់កាលពីថ្ងៃច័ន្ទ។ ទីបញ្ជាការខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយតាមប្រព័ន្ធផ្ស័ព្វផ្សាយសង្គម Weibo ថាពួកគេនឹងអនុវត្តិន៍ធ្វើការប្រឆាំងវាយប្រហារទៅនឹងនាវាមុជទឹក និងបើកការវាយឆ្មក់ក្នុងសមុទ្ទ។ ពួកយោធាចិនបានអនុវត្តិន៍នូវក្បួននាវានិងយន្តហោះដែលជាសមយុទ្ធពុំធ្លាប់មានពីមុនមកនៅក្នុងកន្លែងជិតតៃវ៉ាន់ បន្ទាប់ពីមានទស្សនកិច្ចរបស់អ្នកស្រីប្រធានរដ្ឋសភា Nancy Pelosi នៅលើកោះនោះ។ ការធ្វើសមយុទ្ធនេះពីដំបូងមានកាលវិភាគចំនួន៤ថ្ងៃហើយ នឹងបញ្ចប់នៅថ្ងៃអាទិត្យ។

ប៉ុន្តែទាំងទីក្រុងប៉េកាំងនិងតៃប៉ិ មិនបានបញ្ជាក់នូវសេចក្តីសន្និដ្ឋាននោះទេ ទោះបីជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនតៃវ៉ាន់បាននិយាយថា លោកបានឃើញភ័ស្តុតាង ដែលផ្តល់ជាយោបល់ថាយ៉ាងហោចណាស់ក៏មានការថយចុះប្រហែលពាក់កណ្តាលនៃផ្នែកខ្លះ។ កាលពីព្រឹកថ្ងៃច័ន្ទ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចេញនូវរបាយការណ៍យ៉ាងខ្លី ដែលមិនបាននិយាយអំពីការសន្និដ្ឋាននៃសមយុទ្ធនេះទេ។ សមយុទ្ធបានសាកល្បងនូវតាក់ទិក និងបច្ចេកទេសនៃប្រព័ន្ធសង្រ្គាមនៅក្រោមលក្ខ័ណ ដែលផ្អែកទៅលើព័ត៌មាន និងបានសំលៀងនិងធ្វើឲ្យមានការរីកចម្រើននូវសមត្ថភាព ដើម្បីបំផ្លាញមុខព្រួញសំខាន់ៗនៅលើកោះជាមួយនឹងការវាយប្រហារដោយច្បាស់លាស់។ Xinhua បានដកស្រង់នូវសម្តីរបស់យោធាចិន។

មាននាវាប្រហែលជា១០គ្រឿងរបស់ចិន និងតៃវ៉ាន់បានបន្តនៅក្បែរគ្នានៅជិតខ្សែរបន្ទាត់កណ្តាលបែងចែកប្រទេសទាំង២ នៅច្រកសមុទ្ទតៃវ៉ាន់នៅថ្ងៃអាទិត្យព្រឹក ប្រភពដែលបានដឹងអំពីរឿងនេះបានប្រាប់ Reuters ។ គណបក្សដែលគ្រប់គ្រងតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើសមយុទ្ធរបស់យោធាចិនបានបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់និងខុសច្បាប់។ ចិនបានប្រកាសនូវមុខព្រួញសមយុទ្ធយោធាក្នុងតំបន់ដែលព័ទ្ធជុំវិញតៃវ៉ាន់ដែលប្រើពេលជាច្រើនថ្ងៃបន្ទាប់ពីមានការមកដល់របស់លោកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃអង្គារ៍។

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា គេបានស៊ើបដឹងថាមានយន្តហោះចំនួន៦៦គ្រឿង និង១៤នាវាចម្បាំង បានធ្វើសកម្មភាពនៅក្នុងនិងជុំវិញច្រកតៃវ៉ាន់កាលពីថ្ងៃអាទិត្យ។ លោកក៏បានបន្ថែមទៀតថា តៃវ៉ាន់បានបញ្ជូនយន្តហោះនិងនាវាចម្បាំង ធ្វើប្រតិកម្មតបតវិញទៅនឹងសមយុទ្ធរបស់យោធាចិន នៅជុំវិញកោះ។ មន្ត្រីនៃភ្នាក់ងារសារព័ត៌មានកណ្តាលរបស់តៃវ៉ាន់បានរាយការណ៍មកថា យោធាតៃវ៉ាន់នឹងធ្វើការបាញ់ផ្លោងសមយុទ្ធកំភ្លើងធំដែលជាការបាញ់គ្រាប់ពិតក្នុងផ្នែកខាងត្បូងនៃ សង្កាត់ Pingtung ក្នុងថ្ងៃអង្គារ៍និងថ្ងៃពុធដែលជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរបស់ចិន៕


ថ្ងៃចន្ទ, 08 ខែសីហា 2022 18:21  គុន ច័ន្ទរដ្ឋា