BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន

ថ្ងៃចន្ទ, 08 ខែសីហា 2022 10:07  លាង ឡា

2022-08-08 10.03.31

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ខណៈបញ្ហាទាំងអស់អាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

ថ្លែងក្នុងការអបអរខួបទី៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា សម្រាប់អនាគត អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហា ឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សម្តេចតេជោ បានបន្តថា បញ្ហាទាំងអស់នេះ អាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ប្រសិនបើមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា វិបុលភាព និងកំណើនរយៈពេលយូររបស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់ក្នុងការជម្រុញឡើងវិញនូវការស្ដារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់ ដោយត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាពទូលំទូលាយនូវគំនិតផ្ដួចផ្ដើមនានា ដែលមានតាំងពីបរិវត្តកម្មឧស្សាហកម្ម ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច ដោយចាំបាច់ត្រូវជំរុញឱ្យមានសហគមន៍អាស៊ានមួយប្រកបដោយភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀតនូវកិច្ចការពារពលករទេសន្តប្រវេសន៍ ក៏ដូចជាការបង្កើន បន្ថែមទៀតនូវការគាំទ្រសម្រាប់របៀបវារៈ នៃការអភិវឌ្ឍបៃតង ប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕

2022-08-08 10.03.37


 


ថ្ងៃចន្ទ, 08 ខែសីហា 2022 10:07  លាង ឡា