AP-GaZa city-
ការវាយប្រហារតាមអាកាសមួយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមជីវពលយោធាអុីស្លាមជីហាត នៃពូកប៉ាលេស្ទីន អជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ មេដឹកនាំទី២រូបនេះត្រូវបានសម្លាប់ នៅពេលដែលគេបានឆ្លងកាត់ព្រំប្រទល់ដែលកំពុងមានទំនាស់។ ការសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍នៃ Khalid Mansour ដែលជាអ្នកដឹកនាំប្រតិបត្តិការណ៍របស់ក្រុមជីហាត ដែលគាំទ្រដោយអៀរ៉ង់នៅក្នុងភាគខាងត្បូងនៃតំបន់ Gaza Strip បានលេចចេញមក១ថ្ងៃ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលមូយទៀតដែលបានសម្លាប់មេបញ្ជាការកងជីវពលនៅក្នុងប៉ែកខាងជើងផងដែរ។
ដែលកើតមានរួចទៅហើយ ការប្រយុទ្ធបានសម្លាប់យ៉ាងហោចណាស់ ជនជាតិប៉ាលេស្ទីនចំនួន ២៩នាក់នឹងត្រូវគេបានឃើញរ៉ុក្កែតជាច្រើនរយគ្រាប់បានបាញ់ឆ្ពោះទៅកាន់អុីស្រាអែលនៅក្នុងអំពើរហឹង្សារយ៉ាងអាក្រក់អាក្រីរវាងអុីស្រាអែលនិងពួកជីវពលប៉ាលេស្ទីន ចាប់តាំងពីការបញ្ចប់នៃសង្រ្គាម១១ថ្ងៃក្នុងឆ្នាំ២០២១។ ទន្ទឹមគ្នានោះដែរ ភាពតានតឹងអាចកើនឡើង ខណៈដែលជនជាតិជ្វីបបានប្រារព្វពិធីថ្ងៃបរិសុទ្ធ ដែលគរបានឃើញពួកសមាជិកសភាអុីស្រាអែលជ្រុលនិយមទៅធ្វើទស្សនកិច្ចនៅទីកន្លែងបរិសុទ្ធដែលជារឿងដ៏រសើបក្នុងទីក្រុងហ្សរុយសាឡេម ដែលគេស្គាល់ថាជាវិហារលើកពូលភ្នំនិងចំពោះពួកមូស្លីមថាជាជម្រកដ៏គួរឲ្យគោរព។
កងពលនៃពួកជីហាត Al-Quds នៃពួកជីហាតស្លាមិច បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមយន្តហោះនៅក្នុងភាគខាងត្បូងនៃទីក្រុង Gaza នៃ Rafa បានសម្លាប់ Mansour និងពួកជីវពល២នាក់ទៀត។ ពួកសកម្មប្រយុទ្ធបាននិយាយថា ការវាយប្រហារបានសម្លាប់ផងដែរនូវជនស៊ីវិលព្រមទាំងបំផ្លាញផ្ទះជាច្រើនឲ្យរាបដល់ដី។ រដ្ឋាភិបាលអុីស្រាអែលក៏បាននិយាយផងដែរថា កងកម្លាំងរបស់គេបានសម្លាប់ Mansour ក្នុងការវាយប្រហារនេះ ដែលគេបានព៌ណនាថាវាជាប្រតិបត្តិការណ៍រួមរវាងយោធានិងទីភ្នាក់ងារចារកម្ម ដែលអនុមត្តិដោយមេដឹកនាំនយោបាយនៃប្រទេស។
នាយករដ្ឋមន្ត្រី អុីស្រាអែល Yair Lapid បាននិយាយថា កងទ័ពនឹងបន្តធ្វើការវាយប្រហារទៅលើមុខព្រួញនៅក្នុងតំបន់ Gaza Strip " ក្នុងការនាំមុខដោយមានការទទួលខុសត្រូវ ដើម្បីកាត់បន្ថយជាអប្បបរិមារកុំឲ្យរងទុក្ខវេទនាប៉ៈពាល់ដល់ជនដែលគ្មានអាវុធ"។ Lapid ដែលជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់អុីស្រាអែលមានការបោះឆ្នោតជាថ្មីនៅក្នុងខែវិច្ឆការ បានហៅការវាយប្រហារនេះថា ជាជោគជ័យមិនធម្មតាមួយ។”ប្រតិបត្តិការណ៍នឹងបន្តរហូតយ៉ាងយូរប់សិនជាមានការចាំបាច់" Lapid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាល Gaza Strip បាននិយាយថាមានមនុស្ស២៩នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធរហូតមកដល់ពេលនេះ។