Reuters-
នាវាចម្បាំងចិននិងតៃវ៉ាន់បានលេងល្បែង"ឆ្មារចាប់កណ្តុរ"កាលពីថ្ងៃអាទិត្យមុនពេលដែលកាលវិភាគ៤ថ្ងៃនៃសមយុទ្ធយោធាដ៏ធំដែលពុំធ្លាប់មានពីមុនមក ដែលជាប្រតិកម្មកាន់ទស្សនកិច្ចទៅកាន់តៃវ៉ាន់ដោយប្រធានរដ្ឋសភាសហរដ្ឋអាមេរិក។ ទស្សនកិច្ចរបស់ Nancy Pelosi កាលពីសប្តាហ៍មុនទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯងដែលធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង នឹងបានឆ្លើយតបដោយប្រើការសាកល្បងមីស៊ីលបាលីស្ទិកហោះរំលងរដ្ឋធានីនៃដែនកោះ ដែលជាលើកទី១និងបានកាត់ផ្តាច់នូវទំនាក់ទំនងដែលផ្សារភ្ជាប់ជាមួយសហរដ្ឋអាមេរិក។
នាវាចម្បាំងចំនួន១០គ្រឿងម្ខាងពីចិន និងម្ខាងរបស់ចិនបានបើកបរនៅផ្នែកជិតគ្នាក្នុងច្រកតៃវ៉ាន់ ដែលមាននាវាចិនខ្លះ បានឆ្លងកាត់ខ្សែរបន្ទាត់កណ្តាលនៃសមុទ្រដែលបែងចែករវាងប្រទេសទាំង២ បើយោលទៅតាមមនុស្សម្នាកដែលបានដឹងអំពីរឿងនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅក្នុងសន្និសិទ្ធកាសែតថា នាវាចម្បាំងចិនជាច្រើន យន្តហោះចម្បាំងនិងដ្រូនបានក្លែងបន្លំការវាយប្រហារមកលើដែនកោះដោយនាវារបស់ខ្លួន ក្រសួងបាននិយាយថាខ្លួនបានបញ្ចេញនាវានិងយន្តហោះរបស់ខ្លួនដើម្បីធ្វើប្រតិកម្ម យ៉ាងសមរម្យ។
ខណះដែលកងកម្លាំងចិនបានកៀបសង្កត់មកលើខ្សែរបន្ទាត់ ដូចគេបានធ្វើកាលពីថ្ងៃសៅរ៍ ខាងតៃវ៉ាន់បានស្ថិតនៅជិតក្បែរនោះដើម្បីត្រួតពិនិត្យ ព្រមទាំងមានលទ្ធភាពការពារមិនឲ្យចិនធ្វើការឆ្លងកាត់បាន មនុស្សម្នាក់បាននិយាយ។ "ទាំងសងខាងបានបង្ហាញនូវការអត់ធ្មត់ បុរសនោះបាននិយាយ ដោយបានពិព៌ណនាថាការធ្វើសមយុទ្ធដូចឆ្មារចាប់កណ្តុរ"។ "ម្ខាងព្យាយាមឆ្លងកាត់ម្ខាងទៀតស្ទាក់នៅពីមុខ ដើម្បីឲ្យម្ខាងទៀតត្រឡប់ទៅក្រោយវិញ ជួនកាលត្រូវងាកទៅម្ខាង"។ តៃវ៉ាន់បាននិយាយថាមីស៊ីលដែលប្រឆាំងនឹងនាវាមុជទឹកហើយនឹងកាំជ្រួច Patriot របស់ខ្លួនបានប្រុងប្រៀបរួចជាស្រេចនៅឯច្រាំងសមុទ្រ។
លំហាត់សមយុទ្ធរបស់ចិន បានស្ថិតនៅលើ៦ចំណុច នៅជុំវិញកោះតៃវ៉ាន់ ដែលចិនបានបញ្ជាក់ថាជាកោះរបស់ខ្លួន បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បត៍នឹងមានកាលវិភាគនឹងបញ្ចប់រហូតដល់ថ្ងៃត្រង់ថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីសប្តាហ៍មុន។ យោធាចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា សមយុទ្ធរួមរវាងជើងទឹកនិងជើងអាកាស នៅផ្នែកខាងកើត ខាងជើង និងខាងត្បូងឆៀងខាងលិចនៃតៃវ៉ាន់ និងបានផ្តោតទៅលើសមត្ថភាពបើកការវាយប្រហារទៅលើដីនិងសមុទ្រ។ សហរដ្ឋអាមេរិកបានហៅការធ្វើសមយុទ្ធនេះថាជាការបង្ករហេតុ។
សកម្មភាពទាំអស់នេះគឺជាកាបង្កើននូវភាពតានតឹងដ៏គួរឲ្យចាប់អារម្មណ៍នរបស់ចិនដើម្បីផ្លាស់ប្តូរនូវស្ថានភាពបច្ចុប្បន្ន។ "ពួកគេបានបង្ករហេតុ គ្មានការទទួលខុសត្រូវ និងបានបង្កើននូវហានិភ័យនៃការគណនាខុស" អ្នកនាំពាក្យម្នាក់នៃសេតវិមានបាននិយាយ។ ពួកគេបានបង្កើតនូវទំនាស់ផងដែរជាមួយនឹងគោលបំណងដ៏យូរអង្វែងរបស់យើងក្នុងការថែរក្សារសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកតៃវ៉ាន់ ដែលពិភពលោកបានរំពឹងទុក។