Newsweek-
រុស្សីមានការពិបាកបន្ថែមយ៉ាងច្រើនក្នុងការធ្វើសង្រ្គាមនៅក្នុងអ៊ុយក្រែន Dan Rice ដែលជាទីប្រឹក្សារពិសេសនៃកងទ័ពអ៊ុយក្រែន លោកអគ្គបញ្ជាការ Valerie Zaluzzhnyi បាននិយាយ។ លោកប្រធានាធិបតី Vladimir Putin បានរៀបចំការឈ្លានពានទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ ២០២២ ដោយបានបញ្ជាក់ថាត្រូវការរំដោះ តំបន់បំបែកខ្លួន Donbas និងកំចាត់រដ្ឋាភិបាលអ៊ុយក្រែននៃពួក Nazis ទោះបីជាលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ជាជនជាតិជ្វីបក៏ដោយ។ ខណៈដែលលោក Putin សង្ឃឹមថានឹងមានការឈ្លានពានដ៏ឆាប់រហ័សមួយ ប៉ុន្តែលោកបានជួបជាមួយនឹងការឆ្លើយតបដ៏ខ្លាំងក្លាជាងការរំពឹងទុកពីពួកយោធាអ៊ុយក្រែន។
បន្ទាប់ពីមានការប្រយុទ្ធអស់រយះពេលជាង៥ខែ ការឈានទៅមុខរបស់រុស្សីបានជាប់គាំង ហើយការប្រយុទ្ធនៅតែជាប់គាំង ដោយត្រូវផ្តោតទៅលើភាគខាងកើតនៃអ៊ុយក្រែន ខណៈដែលយោធាបានជួបប្រទះទៅនឹងរឿងយ៉ាងច្រើន។នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង UK inform ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ Rice បាននិយាថា ការឈ្លានពានរបស់រុស្សីវាទំនងជានៅតែមានការពិបាកសម្រាប់ពួកគេ ដោយលោកបានព្យាករណ៍ថា "ផលវិបាកបន្ថែមទៀតកាន់តែច្រើននៅក្នុងការឈ្លានពានអ៊ុយក្រែន"។ Rice បានកោតសសើរអ៊ុយក្រែនក្នុងការ ការធ្វើការងារបានល្អឥតខ្ចោះ ក្នុងការការពារការវាយប្រហារដោយទទួលបញ្ជានិងកាន់កាប់ ការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍និងផ្តោតទៅលើទ្រង់ទ្រាយនៃកងទ័ព។
"ប្រព័ន្ធផ្គត់ផ្គង់ភ័ស្តុភាររបស់កងទ័ពរុស្សី ទាមទារឲ្យមានឃ្លាំងកណ្តាលមួយ ដោយយោលទៅតាមរបៀបរបបនៃការគ្រប់គ្រងភ័ស្តុភារ ។រឿងនេះវាបណ្តាលឲ្យមានមុខព្រួញនិងផ្ទាំងស៊ីបដ៏ល្អសម្រាប់ HIMARS ឬក៏ M777 ដែលជាប្រព័ន្ធវាយប្រហារដ៏ច្បាស់លាស់មួយ"លោកនិយាយ ដោយយោងទៅរកប្រព័ន្ធរ៉ក្កែត M142 ដែលបានជួយផ្តល់ប្រសិទ្ធភាពក្នុងការជួយការពារការប្រឹងប្រែងរបស់អ៊ុយក្រែន។ លោកនិយាយថាអ៊ុយក្រែនបានទទួលនូវប្រព័ន្ធតាក់ទិកមីស៊ីល (ATACms) វានឹងរិតតែជួយបង្កើននូវសមត្ថភាពកងទ័ពអ៊ុយក្រែនបន្ថែមទៀត។ ដូច្នេះបានធ្វើឲ្យការឈ្លានពានរបស់រុស្សីកាន់តែពិបាក ពីព្រោះ ពួកគេគ្មានកន្លែងណានៅក្នុងអ៊ុយក្រែន ដើម្បីលាក់ប្រព័ន្ធទីបញ្ជាការនិងត្រួតពិនិត្យនិងគ្មានការផ្គត់ផ្គង់ពីឃ្លាំង។
កំសោយរបស់រុស្សីការបានជះចំហាយផងដែរចំពោះមេដឹកនាំដែលបានប្រើប្រព័ន្ធទាក់ទងពីសម័យសហភាពសូវៀត Rice បាននិយាយ ដោយពន្យល់ពីរបៀបដឹកនាំដែលប្រើប្រាស់ដោយពួកយោធា ដែលពិបាកឲ្យពួកគេនឹងធ្វើការផ្លាស់ប្តូរនៅក្នុងសមរភូមិ។លោកក៏និយាយរិះគន់ផងដែរថា កងទ័ពរុស្សីថាគ្មានវិន័យនិងសីលធ៌ម និងមេដឹកនាំហាក់ដូចជាគ្មានភាពត្រាប្រណីចំពោះចំពោះជនស្លូតត្រង់អ៊ុយក្រែន។ កំសោយនេះកំពុងតែត្រូវបានកេងចំណេញដោយកងទ័ពអ៊ុយក្រែនដើម្បីឆ្លៀតពេលសម្លាប់កងទ័ពរុស្សីនិងមេដឹកនាំរបស់ពួកគេ ខណៈដែល មេបញ្ជាការជាឧត្តមសេនីយឬវរសេនីយ៍ត្រូវតែមកឈរជើងនៅសមរភូមិមុខ។