BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់និយាយថាយន្តហោះនិងនាវាចម្បាំងអនុវត្តិន៍នូវការវាយប្រហារដោយក្លែងបន្លំជាសមយុទ្ធ

ថ្ងៃសៅរ៍, 06 ខែសីហា 2022 15:46  គុន ច័ន្ទរដ្ឋា

photo_2022-08-06_11-21-46

Reuters-

យន្តហោះនិងនាវាចម្បាំងរបស់ចិនបានអនុវត្តិន៍ការវាយប្រហារកាលពីថ្ងៃសៅរ៍ដែលជាការប្រយុទ្ធមកលើតៃវ៉ាន់មន្ត្រីដែនកោះបាននិយាយ ក្នុងការឆ្លើយតបទៅនឹងទស្សនកិច្ចដែលធ្វើនៅទីនោះដោយប្រធានរដ្ឋសភាចិនដែលបានឃើញផងដែរថា ទីក្រុងប៉េកាំងបានបញ្ឍប់ការសន្ទនាជាមួយសហរដ្ឋអាមេរិកក្នុងវិស័យយ៉ាងច្រើន។ ការធ្វើទស្សនកិច្ចដ៏ខ្លីដែលមិនប្រកាសមុនក្នុងអំឡុងសប្តាហ៍ទៅកាន់កោះដែលកាន់កាប់ដោយខ្លួនឯងដែលអះអាងដោយចិន បានធ្វើឲ្យចិនមានការខឹងសម្បារនិងជំរុញឲ្យមានការធ្វើសមយុទ្ធយោធា ដែលពុំធ្លាប់មានពីមុនមករួមបញ្ចូលទាំងការបាញ់លិស្ទិកមីស៊ីលនៅលើទីក្រុង តៃប៉ិ។

ការធ្វើសមយុទ្ធរបស់ចិននឹងត្រូវបញ្ចប់នៅថ្ងៃត្រង់ថ្ងៃអាទិត្យ។ កាលពីព្រឹកថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាចម្បាំងចិនជាច្រើនគ្រឿងនិងយន្តហោះបានធ្វើបេសកកម្មនៅក្នុងច្រកតៃវ៉ាន់ដែលមានខ្លះបានឆ្លងកាត់បន្ទាត់ពុះចំកណ្តាលដែលបែងចែកសមុទ្រទនៃប្រទេសទាំង២ ដែលជាចលនាមួយធ្វើឲ្យយោធាតៃវ៉ាន់ជឿថាគឺជាការធ្វើសមយុទ្ធក្លែងបន្លំមួយវាយប្រហារមកលើដែនកោះដ៏សំខាន់តៃវ៉ាន់។ យោធាតៃវ៉ាន់បានផ្សាយនូវការព្រមាននិងបានពង្រាយយន្តហោះយកការនិងល្បាតដើម្បីត្រួតពិនិត្យ ខណៈដែលមីស៊ីលដែលនៅតាមឆ្នេរសមុទ្ទបានប្រុងប្រៀបរួចជាស្រេច។

ក្រសួងការពារជាតិតៃវ៉ាន់ក៏បាននិយាយផងដែរថា ខ្លួនបានបាញ់គ្រាប់ភ្លើងកាលពីល្ងាចថ្ងៃសុក្រដើម្បីព្រមានដ្រូនចំនួន៧គ្រឿងឲ្យចេញឲ្យឆ្ងាយនៅលើកោះ Kinmens របស់ខ្លួននិងយន្តហោះដែលគេមិនស្គាល់អត្តសញ្ញាណដែលហោះលើកោះ Matsu របស់ខ្លួន កោះទាំង២នេះបានស្ថិតនៅជិតដែនដីគោករបស់ចិនភាគខាងជើងឆៀងខាងកើតឆ្នេរសមុទ្រខាងកើតរបស់ចិន។ Pelosi បានទៅដល់តៃវ៉ាន់ល្ងាចថ្ងៃអង្គារ៍ ដែលជាទស្សនកិច្ចជាន់ខ្ពស់ទៅកាន់កោះនេះដោយមន្ត្រីសហរដ្ឋអាមេរិកក្នុងទស្សវត្សរ៍នេះ ទោះបីជាចិនបានព្រមានហើយក៏ដោយនឹងបានជំរុញឲ្យមានការឆ្លើយតបដោយខឹងសម្បារ រួមទាំងការដាក់ទ័ណ្ឌកម្មប្រឆាំងទៅនឹង​ Pelosi​​​ ផងដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ិនតោនមិនបានស្វែងរកនូវវិបត្តិលើរឿងទស្សនកិច្ចរបស់ Pelosi នៅលើកោះតៃវ៉ាន់នោះទេ។

បន្ទាប់ពីរយះពេលដ៏ខ្លីនៅពេលដែលគណៈប្រតិភូរបស់លោកស្រីបានចាកចេញទៅជប៉ុនកាលពីថ្ងៃសុក្រ ដែលជាដំណើរឈប់សុំចតចុងក្រោយក្នុងទស្សនកិច្ចនៅអាស៊ីដ៏វែង ចិនបានប្រកាសថាខ្លួននឹងបញ្ឍប់សន្ទនាជាមួយអាមេរិកនៅក្នុងវិស័យជាច្រើនរួមមានទាំងទីបញ្ជាការកងទ័ពនិងបញ្ហាបម្រែបម្រួលបរិស្ថាន។​​​ ក្រសួងការបរទេសចិនបាននិយាយថាខ្លួនបានព្យួរនូវការផ្លាស់ប្តូរទិន្ន័យនៃការប្រឆាំងទៅនឹងបទឧក្រឹដ្ឋឆ្លងដែននិងកាជួញដូរគ្រឿងញៀន។ សហរដ្ឋអាមេរិកបាននិយាយថាការឆ្លើយតបនេះពុំមានការទទួលខុសត្រូវនោះទេ។ កាលពីថ្ងៃសុក្រ ទីបញ្ជាការខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថាខ្លួនបានធ្វើនូវសមយុទ្ធជើងទឹកនិងអាកាសនៅភាគខាងកើត ខាងជើង និងខាងត្បូងឆៀងខាងលិចដើម្បីសាកល្បងកម្លាំងនៃកងទ័ពរបស់ខ្លួននៃសមត្ថភាពនៃការប្រយុទ្ធរួមគ្នាមួយ៕


ថ្ងៃសៅរ៍, 06 ខែសីហា 2022 15:46  គុន ច័ន្ទរដ្ឋា