BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគារដែលខ្ពស់ជាងគេបំផុតនៅក្នុងសឹង្ហបុរីនឹងត្រូវកសាងឡើងដោយក្រុមហ៊ុនអាលីបាបានិងដៃគូរនៅក្នុងស្រុក

ថ្ងៃសៅរ៍, 06 ខែសីហា 2022 09:31  គុន ច័ន្ទរដ្ឋា

download

Singapore -

ក្រុមហ៊ុនយក្ស Alibaba និងដៃគូរគឺក្រុមហ៊ុន Parennial Holding ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលមានមូលដ្ឋាននៅសឹង្ហបុរីបានចាប់យកនូវកាអនុមត្តិផែនការក្នុងការសាងសង់អគារដែលមានកំពស់៦៣ជាន់នៅចំកណ្តាលទីក្រុងនៃសង្កាត់ពណិជ្ជកម្ម។​​ ជាមួយនឹងការអនុមត្តិឲ្យសាងសង់កំពស់៣០៥ម៉ែត្រដូចបានឃើញនៅក្នុងឯកសាររបស់អាជ្ញាធរអភិវឌ្ឍន៍ឡើងវិញក្នុងទីក្រុង (URA) អគារអាចនឹងមានកំពស់ខ្ពស់ជាង អគារ Guoco Tower ដែលមានកំពស់តែ២៨៤ម៉ែត្រដែលជាអគារដែលខ្ពស់ជាងគេនៅសឹង្ហបុរី។

អ្នកនាំពាក្យ URA បាននិយាយកាលពីថ្ងៃសុក្រថា ការអនុមត្តិសំរាប់អគារឲ្យមានកំពស់ ៣០៥ម៉ែត្រទៅតាមគំរូ Shelton Way គីជាការអនុញ្ញាតិដោយអាជ្ញាធរសំរាប់ការអភិវឌ្ឍនៅក្នុងសឹង្ហបុរី។ កំពស់អគារ ដែលបានអនុញ្ញាតិនេះគឺដោយអនុលោមទៅតាមតម្រូវការនៃបច្ចេកទេសក៏ដូចជាការវាយតម្លៃផងដែរដៅយមានមូលដ្ឋានផ្អែកទៅលើបរិបទនៃទីកន្លែង” អ្នកស្រីនិយាយ “ការអភិវឌ្ឍវាត្រូវតែបានកសាងដោយយោលទៅតាមការអនុមត្តិនៃគំរោងផែនការនិងគោលការណ៍ណែនាំ។

ការអភិវឌ្ឍថ្មីនេះនឹងត្រូវស្ថាបនានៅកន្លែងបច្ចប្បន្នដែលមានអគារកំពស់៥០ជាន់ដែលបានកសាងឡើងដោយអតីតក្រុមហ៊ុនដែលមានឈ្មោះល្បីដែលគេស្គាល់ថា AXA Tower នៅក្នុង Tanjong Pogar។ ទីកន្លែងនោះពីដំបូងវាជាអគាររតនាគារនៅក្នុងឆ្នាំ១៩៨៦  ដែលកាលពីមុនវាជាទីស្នាក់ការធំរបស់ក្រុមហ៊ុនវិនិយោគ Temaseak Holding។ នៅពេលដែលសាងសង់ចប់សព្វគ្រប់គំរោងការដែលគាំទ្រដោយអាលីបាបា អាចចូលរួមជាមួយនឹង Guaco Tower ដែលជាអគារតែមួយនៅក្នុងសឹង្ហបុរីដែលមានកំពស់ខ្ពស់ជាង២៨០ម៉ែត្រ។

ច្បាប់អនុញ្ញាតិដែលសសេរជាលាយល័ក្ខអក្សរចេញដោយ URA នៅថ្ងៃទី៧ខែមិថុនា បានបង្ហាញពីផែនការសំរាប់លក់រាយ ភោជនីយដ្ឋាន ការិយាល័យ សណ្ឋាគារនិងបន្ទប់សំរាប់ស្នាក់នៅ ក៏ដូចជាមានផងដែរនូវជាន់ក្រោមដីសំរាប់អ្នកដំណើរនៅក្នុងគំរោងការណ៍នេះ ដែលនឹងបោះទីតាំងស្ថិតនៅលើដីដែលមានទំហំ១៤៨,៤៥០ម៉ែត្រការ៉េ។ បើយោងទៅតាម ការអនុមត្តិរបស់ URA  ៥៩ភាគរយឬក៏ស្មើនឹងផ្ទៃដី ៨៧,៩៦៧ ម៉ែត្រការ៉េនៃវាលស្មៅនៅជាន់ក្រោមរបស់អគារនឹងត្រូវចែកដាច់សំរាប់ការប្រើប្រាស់ផ្នែកពាណិជ្ជកម្ម៕


ថ្ងៃសៅរ៍, 06 ខែសីហា 2022 09:31  គុន ច័ន្ទរដ្ឋា