BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថៃ យល់ព្រមឱ្យប្រើប្រាស់ប័ណ្ណព្រំដែន មានសុពលភាពរយៈពេល៧ថ្ងៃ

ថ្ងៃព្រហស្បតិ៍, 04 ខែសីហា 2022 18:21  លាង ឡា

photo_2022-08-04_18-07-47 (1)

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានយល់ព្រមឱ្យប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ។

យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពេលមានការសម្របសម្រួលរបស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ រួចមកអាជ្ញាធរថៃ បានយល់ព្រមឱ្យប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ។ 

សូមរំលឹកថា ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា ថៃ បើកដំណើការជាប្រក្រតីឡើងវិញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្រោយពេលមានការរឹតបន្តឹងសកម្មភាពចេញចូល ដោយសារបញ្ហាជំងឺកូវីដ-១៩ ។

របាយការណ៍របស់អាជ្ញាធរកម្ពុជា ធ្លាប់បានឱ្យដឹងថា ក្រោយពេលបើកច្រករួចមក មានប្រជាពលរដ្ឋ ជាអាជីវករខ្មែរ បានធ្វើដំណើរចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាបន្តបន្ទាប់ ខណៈពលរដ្ឋថៃ ក៏ចូលមកកម្ពុជា ជាហូរហែរដែរ ដែលធ្វើឱ្យតំបន់ច្រកអន្តរជាតិនេះ បានសកម្មភាពមមាញឹកជាងមុន៕

photo_2022-08-04_18-07-56

photo_2022-08-04_18-07-54

អត្ថបទ៖លាង ឡា


ថ្ងៃព្រហស្បតិ៍, 04 ខែសីហា 2022 18:21  លាង ឡា