Singapore-
សឹង្ហបុរីកាលពីថ្ងៃពុធ បាននិយាយថាខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនិងចិនអាចនឹងមានការអត់ធ្មត់ និងទប់ស្កាត់សកម្មភាព ដែលនឹងនាំឲ្យមានការកើនឡើងកំដៅ ចំពេលដែលមានការព្រួយបារម្ភពីការវិវត្តិន៍នៅច្រកសមុទ្ទតៃវ៉ាន់។ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន ត្រូវបានកោះប្រជុំនៅទីក្រុងភ្នំពេញ កម្ពុជា នៅក្នុងពេលដែលមានការរសាត់អណ្តែតនិងអសន្តិសុខ ក្រសួងការបរទេសសឹង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមកាសែត។ "កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានបានពិភាក្សាអំពីការវិវត្តិន៍នៅច្រកសមុទ្ទតៃវ៉ាន់ជាមួយនឹងការព្រួយបារម្ភ" ក្រសួងការបរទេសបាននិយាយ។
ស្ថិរភាពរវាងអាមេរិកនិងចិនមានន័យសំខាន់ណាស់សំរាប់សន្តិភាពក្នុងតំបន់និងវិបុលសុខ សឹង្ហបុរីសង្ឃឹមថាចិននិងសហរដ្ឋអាមេរិកអាចនឹងឈានទៅដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ការអត់ធ្មត់និងទប់មិនឲ្យមានសកម្មភាពដែលវានឹងបង្កើតនូវភាពតានតឹងបន្ថែមទៀត។ កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដែលយោងទៅរកការសម្របសម្រួល ឬក៏កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាត្តឲ្យភាគីដែលមានទំនាស់ ដើម្បីឲ្យមានរួមគ្នាដោយសន្តិវិធី ដែលមិនមានពេលកំណត់ឬក៏រហូតដល់ដំណោះស្រាយផ្តាច់ព្រ័ត្តបានឈានដល់។ ការមកដល់នៃលោកស្រីប្រធានរដ្ឋសភា Nancy Pelosi នៅក្នុងតៃវ៉ាន់កាលពីថ្ងៃអង្គារ និងការចាកចេញកាលពីថ្ងៃពុធល្ងាច បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai In-wen ។
ចិនបានថ្កោលទោសទស្សនកិច្ច ដោយហៅវាថា ជាការបង្ករហេតុ ដោយសហរដ្ឋអាមេរិកនិងបាននិយាយថា នឹងអនុវត្តិន៍នូវសមយុទ្ធនៅជុំវិញកោះ។ កិច្ចប្រជុំបានបន្តពិភាក្សាលើការវិវត្តិន៍ក្នុងតំបន់ និងនៅលើពិភពលោក រួមបញ្ចូលទាំងស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ា ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន និងការវិវត្តិន៍នៅច្រកសមុទ្ទតៃវ៉ាន់ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយ។ "អាស៊ានបានកត់សំគាល់ថា មិនមានការរីកចម្រើនត្រូវបានធ្វើឡើងនូវការអនុវត្តិន៍នៃគោលការណ៍កុងសង់ស៊ីស៥ចំណុចនោះទេ។ អាស៊ានក៏បានទទូចនិងបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការបន្តអនុវត្តិន៍នូវគោលការណ៏កុងសង់ស៊ីស៥ចំណុចនេះ។
"សេចក្តីសម្រេចដោយអាជ្ញាធរយោធាភូមាក្នុងការប្រហារជីវិតសកម្មជន៤រូបនៃក្រុមប្រឆាំងនៅក្នុងសប្តាហ៍ខាងមុខ នាំឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ នេះ វាជាការវិលត្រឡប់ក្រោយវិញយ៉ាងធ្ងន់ធ្ងរចំពោះការប្រឹងប្រែងរបស់អាស៊ាន ក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី និងការផ្សះផ្សារជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា" ក្រសួងការបរទេសបាននិយាយ។ វាក៏ជាការមិនគោរពនូវការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងបេសកជនពិសេសអាស៊ានលើបញ្ហាមីយ៉ាន់ផងដែរ៕