World News-
កងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធយោធាដ៏ធំ បន្ទាប់ពីការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់អាមេរិកធ្វើដំណើរទៅតៃវ៉ាន់។ យោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំនៅជិតកោះតៃវ៉ាន់ ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋបានរាយការណ៍ ដែលជាការបង្ហាញនូវកំលាំងក្នុងការឆ្លើយតបទៅទស្សនកិច្ចថ្មីៗ ដោយអ្នកស្រីប្រធានរដ្ឋសភា Nancy Pelosi ។ សមយុទ្ធនៃការបាញ់គ្រាប់ពិត នេះបានចាប់ផ្តើមនៅថ្ងៃត្រង់នាថ្ងៃព្រហស្បតិ៍ ទូរទស្សន៍ CHTN របស់ចិនបានរាយការណ៍ ដោយនិយាយថា ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន ដែលការលំអិតនេះនៃសមយុទ្ធនៅមិនទាន់បានប្រកាសនៅឡើយ ប៉ុន្តែយោធាបានបញ្ជាក់ ថា ពួកគេនឹងត្រង់ចំណុច៦កន្លែងធំៗនៅជុំវិញកោះតៃវ៉ាន់។
របាយការណ៍ជាដំបូងនៅក្នុងប្រព័ន្ធផ្ស័ព្វផ្សាយបានផ្តល់យោបល់ថា ការធ្វើសមយុទ្ធនេះនឹងរួមបញ្ចូលទាំងការរាំងខ្ទប់រួមគ្នា ដែលជាការហ្វឹកហ្វឺនក្នុងការវាយលុកទាំងឡើងគោក អាកាសនិងសមុទ្ទ រួមបញ្ចូលទាំងការបង្ហាញនូវអាវុធទំនើបដូចជាកាំជ្រួចដែលមានល្បឿនជាងសំឡេង D-17 ផងដែរ។ កាសែតចិន Global Times បានរាយការណ៍ថា មីស៊ីលរបស់ចិនត្រូវបានគេរំពឹងថា នឹងហោះរំលងកោះតៃវ៉ាន់ជាលើកទី១ ដែលគេហៅថាជាសមយុទ្ធដែលមិនមានពីមុនមក។ មុនពេលដែលមានរបាយការណ៍របស់ CGTN យោធាតៃវ៉ាន់បានអះអាងថា បានបាញ់ទម្លាក់ដ្រូន២គ្រឿង ដែលបានហោះនៅក្បែរកោះ Kinmen ដែលស្ថិតនៅចម្ងាយ ១០គ.ម នៃដែនកោះ។ មន្ត្រីចិនមិនបានអះអាងអំពីរឿងនេះទេ។
ប៉េកាំងនិយាយថា ទីក្រុងប៉េកាំងត្រួតត្រានៅលើកោះតៃវ៉ាន់គឹមិនអាប្រកែកបាន បន្ទាប់ពីការបង្កហេតុដោយទស្សនកិច្ច ដោយប្រធានរដ្ឋសភាអាមេរិក។ អ្នកការទូតជាន់ខ្ពស់ចិនបាននិយាយប្រឆាំងទៅនឹងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក Nancy Pelosi ទៅតៃវ៉ាន់ ថាជាឆាកល្ខោនមួយ ដោយព្រមានថាអ្នកទាំងឡាយណាដែលលុកលុយលើទីក្រុងប៉េកាំងនឹងជួបនឹងផលវិបាក។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្រៅកិច្ចប្រជុំក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃពុធ លោកវ៉ាង យី បានរិះគន់ដំណើរកំសាន្តនៅលើកោះតៃវ៉ាន់ថា ជាដំណើរបង្កហេតុ ខណៈដែលប៉េកាំងបានចាត់ទុកថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន។
“នេះប្រាកដជាឆាកល្ខោន ដែលសំដែងដោយប្រជាធិបតេយ្យ ដែលអាមេរិករំលោភមកលើអធិបតេយ្យភាពរបស់ចិន” លោកនិយាយដោយបន្ថែមថា សកម្មភាពអស់ទាំងនេះ វាមិនឆ្លុះបញ្ចាំងនូវគោលនយោបាយចិនតែមួយឬក៏ទំនោរនៃប្រវត្តិសាស្ត្រ ដែលតៃវ៉ាន់ត្រូវតែវិលត្រឡប់ទៅជួបជុំមាតុភូមិរបស់ខ្លួនវិញ។ ទស្សនកិច្ចរបស់ Pelosi ដែលបានរាយការណ៍ជាមុន បានជំរុញឲ្យមានការឆ្លើយតបភ្លាមៗពីមន្ត្រីចិន ដែលបានរាយការណ៍មកថា បានថ្កោលទោស ដំណើរទស្សនកិច្ចពីមុនៗ មកដោយមន្ត្រីនិងគណប្រតិភូកំរិតទាប៕