BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនផ្តល់សញ្ញាថាមានផែនការដើម្បីបាញ់មីស៊ីលលើតៃវ៉ាន់ដែលជាសោកនាដកម្ម ដែលជាការកើនឡើងនៃវិបត្តិ

ថ្ងៃព្រហស្បតិ៍, 04 ខែសីហា 2022 10:45  គុន ច័ន្ទរដ្ឋា

2022-08-04 10.42.49 (1)

USNews-

ទង្វើរក្នុងការឆ្លើយតបនឹងការធ្វើទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់បានបង្ហាញនូវពន្លកនៃការប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិកពេលនេះបានចាប់ផ្តើមហើយ។ ចិនបានផ្តល់សញ្ញាកាលពីថ្ងៃពុធនថា ខ្លួនមានផែនការនឹងបង្កើននូវការបង្ករហេតុខាងយោធាដែលមានគោលដៅឆ្ពោះទៅតៃវ៉ាន់រួមទាំងការបាញ់បង្ហោះមីស៊ីលរំលងទៅលើកោះនោះជាលើកទី១ វាជាសញ្ញាយ៉ាងច្បាស់លាស់ថាការចាកចេញពីដែនកោះរបស់ប្រធានរដ្ឋសភា Nancy Pelosi ពីកោះនោះ វានឹងមិនបញ្ចប់នូវពន្លកនៃការប្រឈមជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែវាទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ។

សារព័ត៌មានរបស់រដ្ឋដែលផ្សាយជាភាសាេអង់គ្លេស Global Times ដែលជាប្រព័ន្ធឃោសានារបស់បក្សកុម្មុយនីស្តចិនបានចុះផ្សាយកាលពីព្រលឹមថ្ងៃពុធថា មីស៉ីលក្នុងរងវង់ប្រតិបត្តិការណ៍ជិតនឹងហោះរំលងលើកោះនេះជាលើកទី១ក្នុងការឆ្លើយតបទៅនឹងការឈប់សំចតរបស់ប្រធានរដ្ឋសភា ហើយជួបជាមួយនឹងមន្ត្រីនៅនឹងកន្លែង ដែលទីក្រុងប៉េកាំងបានពិចារណារគឺជាការ បែកចេញយ៉ាងច្បាស់លាស់ពីនយោបាយដែលគ្រប់គ្រងកោះនេះដែលខ្លួនគិតថាគ្រប់គ្រង។ កាសែតដ៏ទៃទៀតបានចង្អុលបង្ហាញថាប្រតិបត្តិការយោធារបស់ចិនគឺជាសេវានៃការហាត់ហ្វឹកហ្វឺននៃកម្លាំងទ័ពក្នុងការបង្រួបបង្រួមដីគោកជាមួយនិងដែនកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងបានពិចារណារថាវាមិនមានអ្វើលើសពីខេត្តដែលបំបែកខ្លួននោះទេ។

“នេះគឺជារឿងទាំង២ដែលជារឿងដែលមិនធ្លាប់មានពីមុនមកនិងជាការបង្ករហេតុដ៏គ្រោះថ្នាក់បំផុត” Taylor Fravel ដែលជាអ្នកជំនាញក្នុងការសំរេចចិត្តរបស់យោធាចិននិងជាសាស្ត្រចារ្យនៅ MT បាននិយាយអំពីសំណើរនៃការរៀបចំបាញ់មីស៊ីល។ លោកបានបន្ថែមថាវាច្បាស់ណាស់ថា "គឺជាការរៀបគំរោងដើម្បីកគំរាមកំហែងទៅលើប្រជាពលរដ្ឋតៃវ៉ាន់និងសង្កត់បញ្ជាក់ការគំរាមមីស៊ីលចិនទៅលើដែនកោះ"។ ខណៈដែល Global Times មិនមែនជាប្រអប់មាត់ដោយផ្ទាល់សំរាប់រដ្ឋាភិបាលចិន, អ្នកវិភាគដែលជាមន្ត្រីអតីតនិងបច្ចុប្បន្ននៃសហរដ្ឋអាមេរិកជឿថា មាតិការរឿងនៃកាសែតដែលបង្កើតសម្ព័ន្ធជាមួយនិងគោលបំណងនៃគណបក្ស និងថាជាញឹកញ៉យពួកគេបានបោះពុម្ភផ្សាយនូវអ្វីដែលជាមន្ត្រីគណបក្សមិននិយាយជាសាធារណៈដោយខ្លួនគេផ្ទាល់។

អ្នកវិភាគបានពិចារណារនូវទង្វើរជាចុងក្រោយដែលបានបង្កើតនូវភាពតានតឹងនៃសមយុទ្ធយោធាដែលជាធម្មតាវាទៅប្រឆាំងទៅនឹងផ្នត់គំនិតបន្តិចបន្តួចរបស់ទីក្រុងប៉េកាំង។ ទីបញ្ជាការភាគខាងកើតនៃកងទ័ពចិនបានចង្អុលបង្ហាញនូវផែនការរវស់គេក្នុងកាបិទទីកន្លែងផ្នែកខាងកើតនៃតៃវ៉ាន់ដែលត្រូវបានគេប្រើប្រាស់ធ្វើការសាកល្បងនៃមីស៊ីល ដែលមានន័យថានឹងប្រើប្រាស់ Cruise មីស៊ីល។ វាអាស្រ័យទៅលើទីកន្លែងដែលត្រូវបាញ់មីស៊ីលអាចនឹងហោះរំលងទីក្រុងតៃវ៉ាន់។ មន្ត្រីសេតវិមាន បានចង្អុលបង្ហាញថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះការឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ Pelosi ដែលជាការឆ្លើយតបមុនពេលដែលលោកស្រីមកដល់និងពេលដែលបានឈានជើងចុះមកលើទឹកដីតៃវ៉ាន់។


ថ្ងៃព្រហស្បតិ៍, 04 ខែសីហា 2022 10:45  គុន ច័ន្ទរដ្ឋា