BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជំនួបអ្នកការទូតជាន់ខ្ពស់អាស៊ានបញ្ឈប់អំពើហិង្សារនៅមីយ៉ាន់ម៉ា

ថ្ងៃព្រហស្បតិ៍, 04 ខែសីហា 2022 08:36  គុន ច័ន្ទរដ្ឋា

2022-08-04 08.33.37 (1)

PhnomPenh,AP-

កិច្ចប្រជុំនៃអ្នកការទូតជាន់ខ្ពស់អាស៊ាននៅក្នុងរាជធានីនៃប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង កាលពីថ្ងៃពុធដើម្បីបញ្ឈឍប់នូវការកើនឡើងនៃអំពើរហិង្សារនៅក្នុងប្រទេសមីយ៉ាន់ម៉ាព្រមទាំងលើកឡើងនូវសម្ពាធផ្សេងទៀតនៃរឿងនៅក្នុងតំបន់។ នេះគឺជាការជួបប្រជុំដោយផ្ទាល់មុខជាលើកទី១នៃសមាគមន៍ប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍ថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីមានការផ្ទុះឡើងនៃជម្ងឺរាតត្បាតពិភពលោក កូវីដ-19 ដែលបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ខ្សោយនិងស្មុគ្រស្មាញខាងវិស័យការទូត ហើយនិងចំពេលដែលមានការកើនឡើងនៃភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក មានការកើនឡើងផងដែរតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈបន្ទាប់ពីមានកាឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។

“អាស៊ានត្រូវតែមានកិច្ចព្រមព្រៀងជាមួយនិងការប្រឈមទៅនឹងភាពខុសគ្នាផ្សេងដែលមិនដែលមានពីមុនមកមិនដែលដូចឆ្នាំនេះ ដែលយើងបានប្រឈមមុខក្នុងពេលជាមួយគ្នាដែលមានគ្រោះថ្នាក់យ៉ាងច្រើនសំរាប់ក្នុងតំបន់និងពិភពលោកជាទូទៅ”។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់សុខុន បានប្រាប់គណប្រតិភូមុខអង្គប្រជុំ។ កម្ពុជាបច្ចុប្បន្នបានកាន់តំណែងជាប្រធានប្តូរវេននៃអាស៊ាន ដែលមានរួមបញ្ចូល ហ្វីលីពីន ម៉ាលេស៊ី ឥណ្ឌូណេស៊ី ឡាវ សឹង្ហបុរី ថៃ វៀតណាមនិងប្រ៊ុយណេនិងបន្ថែមមីយ៉ាន់ម៉ា។ ពួកយោបានបណ្តេញរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបស់អ្នកស្រីអូងសាន ស៊ូជីនៅក្នុងមីយ៉ាន់ម៉ាកាលពីថ្ងៃទី២ខែកុម្ភៈ។

ហើយប្រទេសនេះក៏បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលរវាងក្រុមប្រឆាំងនិងពូកយោធារដ្ឋប្រហារ ហើយពួកយោធាក៏ត្រូវបានគេសុំមិនឲ្យបញ្ជូនអ្នកនយោបាយដែលជាតំណាងឲ្យចូលរួមក្នុងកិច្ចប្រជុំទេដែលជាការឆ្លើយតបទៅនឹងអំពើហិង្សារដែលកំពុងបន្ត។ ផែនការ៥ចំណុចរបស់អាស៊ានដែលបានដាក់ចុះកាលពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ២០២០  ដែលកាលនោះបន្ទាប់ពីធ្វើរដ្ឋប្រហារភ្លាម មេដឹកនាំយោធាមីង អូងលាំង ត្រូវបានអនុញ្ញាតិឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលក្នោះដែរ ព្រមទាំងបានចុះហត្ថលេខាលើផែនការនោះ តែមិនបានយកមកអនុវត្តិនោះទេ ទើបនាំឲ្យមានការរារាំងមិនអនុញ្ញាតិឲ្យតំណាងអ្នកនយោបាយចូលរួមក្នុងកិច្ចប្រជុំកំពូល។

អ្នកស្រី អូងសាន ស៊ូជីត្រវបានតុលាការយោធាកាត់ទោសជាច្រើនករណីជាបន្តបន្ទាប់ ហើយបើសិនជាមានរកឃើញកំហុសអ្នកស្រីនឹងត្រូវជាបពន្ធនាគាររហូតដល់ជាង១០០ឆ្នាំ ។ បច្ចុប្បន្ននេះតុលារការបានបញ្ជូនអ្នកស្រីពីការឃុំខ្លួននៅក្នុងផ្ទះទៅកាន់ពន្ធនាគាក្នងការឃុំខ្លួនដាច់ដោយឡែកនៅក្នុងពន្ធនាគារនៃទីក្រុងណៃពិដោរ។សកម្មជននយោបាយ៤រូបរទៀតក៏ត្រូវបានតុលារពួកយោធាកាត់ទោសប្រហារជីវិតដោយចោទពីបទភេវកម្ម ដែលនៅក្នុងនោះមានសមាជិកសភា១រូបដែលជាសហការីដ៏ជិតស្និទ្ធជាមួយលោកស្រីបអូងសាន ស៊ូជី ដែលនាំឲ្យមានការថ្កោលទោសបន្ថែមទៀតយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។


ថ្ងៃព្រហស្បតិ៍, 04 ខែសីហា 2022 08:36  គុន ច័ន្ទរដ្ឋា