BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្តក្រុង បុកគោយន្តកន្ត្រៃ ស្លាប់មនុស្ស៣នាក់ និងរបួស៥នាក់ 

ថ្ងៃពុធ, 03 ខែសីហា 2022 18:48  លាង ឡា

photo_2022-08-03_18-43-25

សៀមរាប៖ មនុស្សចំនួន៣នាក់ បានបាត់បង់ជីវិត និងចំនួន៥នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរ បុកគ្នាជាមួយគោយន្តកន្ត្រៃ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ឯក ជី បេងជន បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែសីហា នេះថា ករណីនេះ បង្កឡើងដោយរថយន្តម៉ាក Hyundai ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 ក្នុងទិសដៅពីកើត ទៅលិច មានអ្នករួមដំណើរជាភ្ញៀវបរទេស ចំនួន៨នាក់ និងជនជាតិខ្មែរម្នាក់ ។ 

លុះមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តក្រុង បានចូលមកចំណែកខាងឆ្វេងដៃ ក៏បានបុកគោយន្តកន្ត្រៃមួយគ្រឿង បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះគោយន្តកន្ត្រៃ៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសតែម្ដង។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យ និងប្រមូលវត្ថុតាង យកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2022-08-03_18-43-31

photo_2022-08-03_18-43-35

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 03 ខែសីហា 2022 18:48  លាង ឡា