DW-
Mykhailo Podoyansky ដែលជាទីប្រឹក្សាពិសេសនៃលោកប្រធានាធិបតីអ៊ុយក្រែន លោកបានថ្លែងទៅកាន់ DW អំពីការរីកចម្រើននៃសង្រ្គាមនិងថា ហេតុអ្វីប្រទេសរបស់លោកនឹងមិនពិចារណាធ្វើការចរចាជាមួយរុស្សីក្នុងពេលនេះ។ Mykhalo Podolyak បាននិយាយថា វាមិនត្រូវនោះទេបើយើងនិយាយថាអស់កម្លាំង យើងកំពុងតែស្ថិតនៅក្នុងសង្រ្គាម ដូច្នេះមិនត្រូវនិយាយថា ហត់នឿយនោះទេ គោលបំណងជាមូលដ្ឋានគ្រឹះរបស់រុស្សីគឺបំផ្លាញរដ្ឋអ៊ុយក្រែន។ គេបានទទួលនូវការបរាជ័យដើម្បីសំរេចនូវគោលបំណងនេះ។ ផ្ទុយទៅវិញឥឡូវមានគោលបំណងផ្សេងទៀត គឺឈ្លានពានបំផ្លាញសាសនាអ៊ុយក្រែនជាច្រើនតាមដែលអាចធ្វើទៅបាន។
ការហត់នឿយក្នុងសង្រ្គាម វាជាការបកស្រាយដែលឃោសនាឡើងដោយអ្នកកាសែត។ សង្គមរបស់យើងនឹងធ្វើដំណើរគ្រប់មធ្យោបាយ ហើយត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីជោគជ័យពីព្រោះដឹងថា តើអ្វីទៅជាផលវិបាកនៃការចាញ់សង្រ្គាម។ សាធារណជនអឺរ៉ុបកំពុងតែស្ថិតនៅជាមួយយើង រហូតដល់ទីបញ្ចប់ ពីព្រោះគេបានដឹងច្បាស់ថានឹងមានហានិភ័យ បើសិនជារុស្សីនៅតែដូចពេលបច្ចុប្បន្ននេះ ជារដ្ឋដែលឈ្លានពានគេ និងអនុវត្តភាពនិយម។ សាធារណមតិអឺរ៉ុបបានដឹងច្បាស់ណាស់ថា អ្វីទៅដែលជាភាពចាំបាច់របស់ពួកគេ។ នៅមានទៀត គេបានបដិសេធនូវភាពផ្តាច់មុខក្នុងប្រើប្រាស់ឋាមពលរបស់រុស្សី ដើម្បីកុំឲ្យក្លាយទៅជាចំណាប់ខ្មាំងរបស់រុស្សីផ្នែកឋាមពល។
សង្រ្គាមនេះបានចាប់ផ្តើមដោយសារតែរុស្សីបានធ្វើដំណើរទៅមុខដោយគ្មានការផ្តន្ទាទោស នៅពេលដែលគេឈ្លានពាន Georgia នៅក្នុងឆ្នាំ២០០៨ និងបានឈ្លានពានផ្នែកខ្លះនៃទឹកដីរបស់ Georgia រុស្សីក៏មិនបានទទួលនូវការថ្កោលទោសដែរ។ នៅពេលដែលរុស្សីភ្ជាប់យក Crimea និងចាប់យកផ្នែកខ្លះនៃ Donetsk និង Luhansk ។ ត្រឡប់មកក្រោយបន្តិច ប្រទេសនីមួយៗ គួរតែមានគោលការណ៍និងបោះបង់ចោលនូវការកត់សំគាល់ថារុស្សីជាផ្នែកនៃអឺរ៉ុប។ រុស្សីមិនមែនជាជនជាតិអឺរ៉ុបទេ ពេលនេះពិភពលោកបានចាប់ផ្តើមយល់ថា គេបានចំណាយច្រើនណាស់ ដោយសារអ៊ុយក្រែន ដើម្បធ្វើសង្រ្គាម ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្សិ។
វាជាការពិតណាស់ដែលកើតមានឡើងសឹងតែគ្រប់ពេល កងកម្លាំងរុស្សីបានចំណាយហួសហេតុទៅលើប្រវែងនៃទឹកដីដែលគេចូលកាន់កាប់ក្នុងមួយគ.ម.ៗ ដែលគេចូលមកកាន់កាប់ទឹកដីអ៊ុយក្រែន រឿងនេះវាជារឿងល្អ ព្រោះយើងបានធ្វើឲ្យគេចំណាយអស់ច្រើន។ ក្នុងពេលជាមួយគ្នានេះដែរ យើងក៏បានទទួលផងដែរនូវប្រព័ន្ធ HIMARS ដែលវាបានផ្លាស់ប្តូរទម្រង់នៃសង្រ្គាមជាពិសេស បើយើងប្រៀបទៅនឹងរយៈពេល២ខែដំបូងក្នុងការប្រយុទ្ធ។ កាំភ្លើងផ្លោងរបស់រុស្សីបានវាយប្រហារចំគោលដៅយើងជាច្រើន ពីព្រោះចរន្តនៃការផ្គត់ផ្គង់របស់គេមានគ្រប់គ្រាន់ ក្នុង១ថ្ងៃរុស្សីបានផ្លោងយ៉ាងតិច៥០,០០០គ្រាប់ សំដៅទីតាំងរបស់យើងគ្រប់ទីកន្លែង៕