BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ សភាពការណ៍នៅមីយ៉ាន់ម៉ា ប្រែប្រួលខ្លាំង និងកាន់តែអាក្រក់ជាងមុន

ថ្ងៃពុធ, 03 ខែសីហា 2022 18:34  លាង ឡា

photo_2022-08-03_18-30-56 (1)

ភ្នំពេញ៖ ថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានមានប្រសាសន៍ថា សភាពការណ៍នៅប្រទេស មីយ៉ាន់ម៉ាពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុន។  

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា បញ្ហាមីយ៉ាន់ម៉ា យើងបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារ ការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះនិងប្រជាជនមីយ៉ាន់ម៉ា រកដំណោះស្រាយនយោបាយ។ 

សម្តេចបានថ្លែងទៀតថា យើងនឹងបន្តអនុវត្តការងារនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ ទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើ ការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។ 

យ៉ាងណាក៏ដោយ សម្តេចតេជោ បានបញ្ជាក់ថា សភាពការណ៍នៅពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង ៤រូប។ 

កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការ ប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាបានអំពាវនាវ ឲ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ច សន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ។ 

ប្រធានអាស៊ាន បានគូសបញ្ជាក់ដែរថា ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញ អំពីតួនាទីរបស់ យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕

photo_2022-08-03_18-25-31 (1)

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 03 ខែសីហា 2022 18:34  លាង ឡា