AP-
ទោះបីជាយន្តការនៃសង្រ្គាមរបស់ទីក្រុងមូស្គូបានកើនឡើងនៅភាគខាងកើតនៃអ៊ុយក្រែន ក្នុងការព្យាយាមដើម្បីសំរេចជោគជ័យនៃគោលបំណងរបស់វិមានក្រឹមឡាំងដើម្បីធានានូវការកាន់កាប់ទាំងស្រុងលើតំបន់បេះដូងឧស្សហកម្មនៃប្រទេស អ៊ុយក្រែនបានបង្កើននូវការវាយប្រហារដើម្បីចាប់យកទឹកដីមកវិញនៅផ្នែកខាងត្បូងដែលកាន់កាប់ដោយរុស្សី។ អ៊ុយក្រែនបានប្រើប្រាស់នូប្រព័ន្ធរ៉ុក្កែតដែលផ្តល់ឲ្យដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពាននិងហេដ្ឋារចនាសម្ព័ន្ធនៅប៉ែកខាងកើត ដែលបង្ខំឲ្យរុស្សីបង្វែរកងកម្លាំងចេញពី Donbas នៅក្នុងភាគខាងកើតដើម្បីប្រឈមទៅនឹងការគំរាមថ្មី។
ជាមួយនឹងសង្រ្គាមដែលមានរយៈពេលអស់៦ខែក្នងពេលនេះ សប្តាហ៍ខាងមុខអាចនឹងបង្ហាញនូវការសម្រេចចិត្ត។ ខណៈដែលកម្លាំងនៃសព្វាវុធរបស់រុស្សីនិងអ៊ុយក្រែនបានផ្តោតទៅលើតំបន់ Donbas ដែលជាតំបន់ឧស្សហកម្មនិងរ៉ែនិងរោងចក្រ ទាំងសងខាងសង្ឃឹមថានឹងចាប់យកទឹកដីនៅកន្លែងផ្សេងទៀត។ អ៊ុយក្រែនបានប្តេជ្ញាចិត្តថានឹងបណ្តេញរុស្សីចេញពីទឹកដីដែលរុស្សីបានកាន់កាប់ចាប់តាំងពីមានការឈ្លានពាន រួមបញ្ចូលទាំងតំបន់ភាគខាងត្បូង Kherson និងផ្នែកនៃតំបន់ Zaporizhzhia ខណៈដែលរុស្សីបានបញ្ជាក់ថានឹងទប់ទល់ក្នុងការកាន់កាប់ទីកន្លែងនោះ ព្រមទាំងចាប់យកកន្លែងផ្សេងទៀតនៅក្នុងប្រទេស។
Donbas ដែលរួមមានខេត្ត Luhansk ឥឡូវនេះកំពុងតែកាន់កាប់ដោយកងទ័ពរុស្សីទាំងស្រុង និងខេត្ត Donetsk ប្រហែលជាពាក់កណ្តាលស្ថិតនៅក្នុងការកាន់កាប់របស់រុស្សី។ អ្នកវិភាគយោធាអ៊ុយក្រែន Oleh Zhdanov បានបញ្ជាក់ថា ក្នុងការបង្កើននូវការវាយប្រហារក្នុងផ្នែកខាងត្បូង ទីក្រុង Kyiv បានបង្ខំឲ្យរុស្សីពង្រាយកងទ័ពរបស់ខ្លួន។ "ទីបញ្ជាការយោធារុស្សីត្រូវបានដាក់ឲ្យស្ថិតនៅក្នុងសភាពទ្វាគ្រោះ ដោយព្យាយាមធ្វើការវាយលុកភាគខាងកើត ហើយត្រូវប្រឹងការពារនៅភាគខាងត្បូង" Zhdanov បាននិយាយ។ "វាជារឿងមួយដែលពិបាកសំរាប់ពួកគេក្នុងការសម្តែងក្នុងឆាក២ក្នុងពេលជាមួយគ្នាដែលនឹងប្រើពេលយូរ"។
លោកកត់សំគាលថា ជាជាងការព្យាយាមក្នុងការបង្កើនចំនួនកងទ័ពដ៏ច្រើន ក្នុងការប្រឹងប្រែងដើម្បីវាយបក អ៊ុយក្រែនត្រូវតែស្វែងរកនូវការគាស់រំលើងកងទ័ពរុស្សីនៅភាគខាងត្បូងជាមួយនឹងការវាយលុកជាបន្តបន្ទាប់ទៅលើឃ្លាំងគ្រាប់និងប្រេងឥន្ធនៈនិងកន្លែងសំខាន់ដ៏ទៃទៀត។ "យើងមិនត្រូវការឆ្ពោះទៅរកការប្រយុទ្ធទេ” Zhdanov បន្ថែម។ មន្ត្រីនៅនឹងកន្លែងដែលគាំទ្រដោយរុស្សីនៅក្នុងភាគខាងកើតនៃអ៊ុយក្រែននិងភាគខាងត្បូង បាននិយាយអំពីការរៀបចំការបោះឆ្នោតដើម្បីចូលរួមជាមួយរុស្សីដែលនឹងប្រព្រឹត្តិទៅនៅដើមខែកញ្ញានេះ។ ផែនការទាំងអស់នោះគឺជាការបញ្ចេញនូវសមត្ថភាពក្នុងការឈ្នះនិងកាន់កាប់ទាំងស្រុងនៃតំបន់ទាំងអស់នោះ។ គោលបំណងដ៏សំខាន់របស់ទីក្រុង មូស្គូគឺបង្ខំឲ្យទីក្រុង Kyiv ដើម្បីអង្គុយចុះហើយសុំចរចារ។