BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២២-២០២៣

ថ្ងៃចន្ទ, 01 ខែសីហា 2022 13:55  លាង ឡា

2022-08-01 13.50.13

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់អ្នកពាក់ព័ន្ធ ដើម្បីឱ្យផែនការមេអភិវឌ្ឍន៍ទេសចរណ៍ មានដំណើរការល្អ។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប (ឆ្នាំ២០២២-២០២៣) តាមរយៈវីដេអូ អនឡាញ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ បានផ្តល់អនុសាសន៍ជាក់លាក់មួយចំនួនរួមមាន៖- ក្រសួងស្ថាប័ន្ឋពាក់ព័ន្ធចំណុះឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ត្រូវចូលរួមអនុវត្តន៍ប្រកបដោយស្មារតីទទួលសុខត្រូវខ្ពស់, បន្តអភិវឌ្ឍន៍កំពុងផែចុងឃ្នាស ឱ្យស្របតាមស្តង់ដារ កំពុងផែទេសចរណ៍ ដោយត្រូវរៀបចំផែនការ សម្រាប់រយៈពេលខ្លី និងវែង,ក្រសួងទេសចរណ៍ ត្រូវសិក្សាកំណត់ទីតាំង និងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ សៀមរាបថ្មី,គណៈប្រតិបត្តិ ត្រូវរៀបចំគម្រោងថវិកា ដើម្បីអនុវត្តន៍ការងារ ឆ្នាំ២០២២-២០២៣, គណៈកម្មការទាំង៥ ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន ដោយសហការជាមួយដៃគូ,លេខាធិការដ្ធាន ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាល អំពីផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២១-២០៣៥ ដល់ភាគីពាក់ព័ន្ធ,អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរ ត្រូវសហការជាមួយភាគីពាក់ព័ន្ធ រៀបចំនូវយុទ្ធសាស្រ្ត ស្របតាមមាគ៌ាដែលបានកំណត់ និងបន្តពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាប ជាដើម៕

2022-08-01 13.50.21

2022-08-01 13.50.17

 


 


ថ្ងៃចន្ទ, 01 ខែសីហា 2022 13:55  លាង ឡា