BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនអ្នកជំនួញម្នាក់ដែលបាញ់បោះសេរី

ថ្ងៃចន្ទ, 01 ខែសីហា 2022 13:44  លាង ឡា

2022-08-01 13.41.31

សៀមរាប៖ បុរសអ្នកជំនួញមានងារជាឧកញ៉ាម្នាក់ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជុំវិញករណីបាញ់បោះ ចំនួន៤គ្រាប់ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

នគរបាលខេត្តសៀមរាប បានឱ្យដឹងថា ចៅក្រមសាលាដំបូងខេត្តសៀមរាប លោក ស៊ិន សង្ហា បានសម្រេចចេញដីការឃុំខ្លួន ឧកញ៉ា ស៊ឹង ប៊ុណ្ណា ពីបទប្រើប្រាស់អាវុធខុសច្បាប់។

សូមបញ្ជាក់ថា លោក ស៊ឹង ប៊ុណ្ណា ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីប្រើប្រាស់អាវុធខ្លីម៉ាកK59 បាញ់បោះសេរីជាច្រើនគ្រាប់ កាលពីវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២។

នៅក្នុងករណីនេះ កម្លាំងសមត្ថកិច្ចចម្រុះបានហ៊ុមព័ទ្ធតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ទើបនាំខ្លួន ជនសង្ស័យ និងដកហូតអាវុធ K59 មួយដើម បង់២ និងគ្រាប់៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច លោក ស៊ឹង ប៊ុណ្ណា បានសារភាពថា ខ្លួនពិតជាបានផ្ទុះអាវុធប្រាកដមែនដោយសារមានជម្លោះពាក្យសម្ដីជាមួយប្រពន្ធ៕

2022-08-01 13.41.35


 


ថ្ងៃចន្ទ, 01 ខែសីហា 2022 13:44  លាង ឡា