BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីអះអាងថាមានមនុស្សរងរបួស៥នាក់ ក្នុងការវាយប្រហារដោយដ្រូនក្នុងទីបញ្ជាការសមុទ្រខ្មៅដោយអ៊ុយក្រែន

ថ្ងៃអាទិត្យ, 31 ខែកក្កដា 2022 16:47  គុន ច័ន្ទរដ្ឋា

photo_2022-07-31_16-25-02

The Guardian -

រុស្សីបានអះអាងថាទីបញ្ជារការនាវានៅក្នុងសមុទ្ទខ្មៅ ក្នុង​​ Sevastopol ត្រូវបានរងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ដែលធ្វើឲ្យមនុស្ស៥នាក់រងរបួសនិងនាំឲ្យមន្ត្រីនៅនឹងកន្លែងបានផ្អាកការប្រារព្វពិធីដ៏ធំនៃថ្ងៃកំណើតនាវា។ ការវាយប្រហារនេះបានរាយការណ៍ដោយ Mikhail Razvozhayev ប្រធានរដ្ឋបាលរុស្សីនៅនឹងកន្លែងក្នុង​ Sevastopol នៅក្នុង​​ Crimea ដែលបានកាន់កាប់និងភ្ជាប់យកដោយរុស្សីក្នុងឆ្នាំ២០១៤។ "នៅព្រឹកព្រលឹមនេះ អ៊ុយក្រែនបានធ្វើឲ្យខូចទិវាប្រារព្វថ្ងៃកំណើតនាវារបស់យើង" លោកបានបង្ហោះព័ត៌មាន" វត្ថុមួយដែលគ្មានអត្តសញ្ញាណបានហោះចូលទីធ្លានៃទីបញ្ជារការរបស់យើង បើយោលទៅតាមទិន្ន័យដំបូង វាជាដ្រូន។ 

មនុស្ស៥នាក់បានរងរបួស ពួកគេសុទ្ធតែជាអ្នកធ្វើការនៅក្នុងទីបញ្ជាការរបស់យើង មិនមានអ្នកស្លាប់ទេ។ ព្រឹត្តិការណ៍នៃពិធីទាំងអស់ត្រូវបានផ្អាកដោយយោលទៅលើការព្រួយបារម្ភពីសុវត្តិភាព" ខ្ញុំសុំឲ្យអ្នកនៅឲ្យស្ងៀមនិងស្នាក់នៅក្នុងផ្ទះបើអាចធ្វើទៅបាន"។ អ៊ុយក្រែនមិនបានដឹងអំពីការវាយប្រហារនេះទេ ហើយមន្ត្រីតំបន់នៅក្នុង Odesa បានហៅរឿងនេះថាប្រាកដណាស់វាជា "ការបង្ករហេតុ" ដោយបានឆ្លើយដាក់ថាជាការវាយប្រហារក្លែងក្លាយដែលធ្វើឡើងដោយរុស្សី។ ការធ្វើបច្ចុប្បន្នភាពជាប្រក្រតីនៃសកម្មភាពយោធា ដែលបោះពុម្ភផ្សាយដោយអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ មិនបានរាប់បញ្ចូលព័ត៌មានអំពីការវាយប្រហារនេះទេ។ The Guardian បានចូលទៅជិតយោធារបស់អ៊ុយក្រែនដើម្បីសុំការធ្វើអត្ថាធិប្បាយ។

មិនមានឈ្មោះឬឋានន្តរស័ក្តិត្រូវបានផ្តល់ឲ្យដឹង ចំពោះអ្នកដែលរងរបួសនោះទេ។ ការវាយប្រហារនេះគឺជាលើកចុងក្រោយសប់កងនាវាចរណ៏នៅក្នុងសមុទ្រខ្មៅអស់រយះពេលជាង៥ខែនៃសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។​ អ៊ុយក្រែនបានបាញ់ពន្លិចនាវាដ៏ធំនៅក្នុងសមុទ្ទខ្មៅ គឺនាវា Moskva នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីខែមេសា។ អាជ្ញារធរបានប្រើពេលអស់ជាច្រើនថ្ងៃដើម្បីបញ្ជាក់ពីរឿងនេះ ដែលនាំឲ្យក្រុមគ្រួសាររបស់នាវឹកដែលមានវត្តមាននៅលើនាវា បានបង្ហោះនៅលើបណ្តាញសង្គមដើម្បីសួររកព័ត៌មានបន្ថែមទៀតចំពោះជោគវាសនាមនុស្សជាទីស្រឡាញ់របស់គេ។​ វានៅតែមិនទាន់ច្បាស់តើមាននាវឹកប៉ុន្មានរូបដែលបានស្លាប់នៅក្នុងការវាយប្រហារកាលពីខែមេសានោះទេ។

កងនាវីរបស់រុស្សីក៏បានបាត់បង់ផងដែរនូវនាវា​ Saratov Alligator ដែលជានាវាសម្រុកឡើងគោក ដោយសារការឆេះ ដែលជាសេចក្តីរាយការណ៍មកថាដោយសារការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅក្នុងកំពង់ផែ Berdyansk ក្នុងខែមិនា  ក៏ដូចជាយន្តហោះដែលចុះលើកោះ និងទូកល្បាតមួយចំនួនទៀតដោយសារការវាយប្រហារដោយដ្រូននៅជិត Snakes Island។ Sevastopol មានទីតាំងស្ថិតនៅចុងខាងត្បូងនៃ​ Crimea និងស្ថិតនៅចម្ងាយជាច្រើនរយ គ.ម. ពីសមរភូមិមុខ ដែលធ្វើឲ្យវាទំនងជាការវាយប្រហារនោះបានធ្វើឡើងពីទឹកដីដែលកាន់កាប់ដោយរុស្សី។ អ្នកនាំពាក្យរបស់ទីបញ្ជាកាក្នុងសមុទ្ទខ្មៅ បានហៅដ្រូននោះថាផលិតនៅក្នុងស្រុក និងបាននិយាយថាវាបានផ្ទុកគ្រឿងផ្ទុះតូចមួយនៅលើនោះ។


ថ្ងៃអាទិត្យ, 31 ខែកក្កដា 2022 16:47  គុន ច័ន្ទរដ្ឋា