The Guardian-
រុស្សីបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមទៀតក្នុងចំនួនដ៏ច្រើនទៅកាន់តំបន់អ៊ុយក្រែនភាគខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងកន្លែងដែលខ្លួនកាន់កាប់ថ្មីនិងតំបន់ Crimea បើយោលទៅតាមអនុប្រធានចារកម្មយោធាអ៊ុយក្រែន។ បើសិនជារុស្សីឈ្នះ គេនឹងព្យាយាមកាន់កាប់ទឹកដីបន្ថែមទៀត Vadym Skitbitsky។ "ពួកគេបង្កើនចំនួនកងទ័ពរបស់ពួកគេ រៀបចំដើម្បីទប់ទល់នឹងការវាយបករបស់យើង និងប្រហែលជារៀបចំបើកការវាយលុករបស់គេផង។ ភាគខាងត្បូងជាចំណុចសំខាន់របស់ពួកគេ ត្រូវចាំថាពីព្រោះ Crimea" លោកនិយាយ។ ចលនាកងទ័ពរបស់រុស្សីគឺជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អ៊ុយក្រែន ដើម្បីរំដោះទឹកដីភាគខាងត្បូងដែលត្រូវកាន់កាប់ដោយរុស្សីនៅ Khers9n និង Zaporizhzhia។
កងកម្លាំងអ៊ុយក្រែនបានរំដោះនិងចាប់យកកាន់កាប់មកវិញនូវភូមិជាច្រើននិងទីក្រុងនៅតាមព្រំប្រទល់ បើយោលទៅតាមអភិបាលយោធាតំបន់ម Dymitro Butrilin និងបានកំពុងរុលទៅមុខសំដៅទីក្រុងនៃតំបន់។ តំបន់ Kherson ស្ថិតនៅតាមផ្លូវដែលត្រូវឆ្លងកាត់ទន្លេ Dnieper។ កាលពីដើមខែនេះ អ៊ុយក្រែនបានអនុវត្តិន៍នូវការបាញ់ផ្លោងដោយប្រើនូវអាវុធរបស់លោកខាងលិចនិងអាមេរិកដោយវាយប្រហារទលើស្ពាន Antonovsky នៅក្នុង Kherson ដោយបានបំផ្លាញនូចរន្តខ្សែផ្គត់ផ្គង់របស់រុស្សី។ វិទ្យាស្ថាននៃទីក្រុងវ៉ាស៊ិនតៅនផ្នែកខាងស្រាវជ្រាវពីសង្រ្គាមបាននិយាយថាកងកម្លាំងអ៊ុយក្រែននិងកងជីវពលក៏បានបំផ្លាញផងដែរនូវស្ពាន២ទៀត ដែលនៅសេសសល់ដែលតភ្ជាប់ទៅតំបន់ដែលរុស្សីកាន់កាប់នៅ Kherson។
កាលពីថ្ងៃសៅរ៍យោធាអ៊ុយក្រែនបាននិយាយថា គេបានសម្លាប់ទាហានរុស្សីអស់ជាច្រើននិងបានបំផ្លាញ កន្លែងផ្ទុកគ្រាប់ខណៈដែលកំពុងប្រយុទ្ធនៅKherson។ ក្នុងការប្រាប់ប្រជាពលរដ្ឋឲ្យនៅឆ្ងាយពីកន្លែងផ្ទុកគ្រាប់របស់រុស្សី អនុប្រធានក្រុមប្រឹក្សារទី១តំបន់ Kherson , Yuri Sonbolevsky បាននិយាយថា "កងទ័ពរបស់អ៊ុយក្រែនបានបាញ់ស្រោចទៅលើពួរុស្សី ហើយនេះវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើយោលទៅតាម Skitbitsky រុស្សីបានដកថយតាមក្បួនយុទ្ធសាស្ត្រ នូវកងទ័ពចេញពីតំបន់ Donbas អស់រយៈពេល២សប្តាហ៍ មកហើយបានបញ្ជូនចូលមកក្នុងតំបន់ Kherson។ រុស្សីក៏បានដកទ័ពចេញពីតំបន់ស្រុកភាគខាងកើត ដែលបានប្រើប្រាស់ក្នុងការវាយប្រហារទៅលើ Sloviansk។
ក្រុមដែលស៊ើបអង្កេតដោយចំហរ ដែលជាក្រុមចារកម្មទំនាស់ បានបញ្ជាក់ថាជាការអះអាងរបស់ Skitbitsky កាលពីសប្តាហ៍មុន ក្នុងការកាន់កាប់ភាគខាងកើតអ៊ុយក្រែនថាជារឿងពិត។ ទន្ទឹមគ្នានោះដែរ មានព័ត៌មានថាពន្ធនាគារមួយសម្រាប់អ្នកទោសសង្រ្គាមត្រូវបានវាយប្រហារកាលពីថ្ងៃព្រហស្បត៍យប់។ប្រធានាធិបតីអ៊ុយក្រែ Volodymyr Zelensky បានប្រកាសថ្កោលទោសការវាប្រហារនេះថាជា បទឧក្រឹដ្ឋសង្រ្គាមមួយ ដោយបានចោទប្រកាន់រុស្សីថាជាអ្នកវាយប្រហារ ដែលជាការមិនទទួលខុសត្រូវលើអ្នកទោស។ រុស្សីបានប្រកែកនូវការទទួលខុសត្រូវនិងបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើពន្ធនាគារនោះដោយគ្រាប់រ៉ុក្កែត។ Zelensky បាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៥០នាក់ស្លាប់។