United Nations (AP)
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ.ស.បបាននិយាយកាលពីថ្ងៃសុក្រថា វាមិនមានការសង្ស័យទៀតទេថា រុស្សីមានបំណងនឹងកាត់អ៊ុយក្រែនជាកង់ៗនិងរំលាយវាពីផែនទីពិភពលោកទាំងមូល។ Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថាសហរដ្ឋអាមេរិកបានកំពុងមើលឃើញថារុស្សីកំពុងតែដាក់ចេញនូវផែនការដើម្បីប៉ុនប៉ងនិងភ្ជាប់តំបន់ខាងកើតនៃអ៊ុយក្រែន Donetsk Donbas និងភាគខាងត្បូង Kherson និង តំបន់Zaporizhzhia រួមបញ្ចូលទាំងការរៀបចំមន្ត្រីខុសច្បាប់ដែលជាកូនអុកនៅកន្លែងដែលរុស្សីកាន់កាប់ ជាមួយនឹងគោលបំណងនៃការរៀបចំធ្វើប្រជាមតិដ៏គួរឲ្យខ្មាស់អៀន ឬក៏ក្រិតដើម្បីចូលរួមជាមួយរុស្សី។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បានថ្លែងថា "នេះជាគោលបំណងនៃសង្រ្គាមរបស់រុស្សី” លោកនិយាយ។ Lavrov បានប្រាប់កីច្ចប្រជុំកំពូលអារ៉ាប់នៅក្នុងទីក្រុង Cairo កាលពីថ្ងៃអាទិត្យ ថាគោលបំណងរបស់ទីក្រុងមូស្គូដែលនឹងឈានទៅដល់ក្នុងអ៊ុយក្រែនគឺដើម្បីរំដោះប្រជាពលរដ្ខពីរបបមួយដែលមិនអាចទទួលយកបាន”។ ដែលជាការប្រមើលមើលបានផ្តល់ជាយោបល់ថា គោលបំណងនៃសង្រ្គាមនៅអ៊ុយក្រែនគឺពង្រីកឲ្យនៅឆ្ងាយពីតំបន់ឧស្សហកម្ម Donbas ក្នុងផ្នែកខាងកើតដែលមាន Donetsk និង Luhansk។ Lavrov បាននិយាយថា "យើងប្រាកដជានឹងជួយប្រជាពលរដ្ឋអ៊ុយក្រែនដើម្បកំចាត់ចោលរបបនេះ ដែលប្រឆាំងទៅនឹងប្រជាពលរដ្ឋនិងប្រវត្តិសាស្ត្រ”។
ឯកអគ្គរដ្ឋទូតរងប្រចាំអ.ស.ប.របស់រុស្សី លោក Dmitry Polyansky បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា "ការកំចាត់ពួក Nazi និងការដកអាវុធចេញពីអ៊ុយក្រែននឹងអនុវត្តិរហូតដល់ចប់ចុងចប់ដើម” វាត្រូវតែមិនមានការគំរាមកំហែងទៀតទេចាប់តាំងពីពេលនេះតទៅចំពោះ Donbas និងរុស្សី និងចំពោះទឹកដែលអ៊ុយក្រែនបានរំដោះ ដែលជាលើកទី១រយៈពេលអស់ជាច្រើនឆ្នាំ ប្រជាពលរដ្ឋជាចុងក្រោយអាចនឹងមានអារម្មណ៍ថាគេអាចរស់នៅតាមរបៀបដែលគេចង់បាន” លោកនិយាយ។ Polyansky ក៏បានព្រមានផងដែរចំពោះប្រជាជាតិលោកខាងលិចក្នុងការផ្គត់ផ្គង់កាំភ្លើងផ្លោងដែលមានរយៈចម្ងាយឆ្ងាយ និង MLRS រ៉ុក្កែតដែលបានបាញ់ពីដីទៅលើដីថាបាននាំឲ្យមានការផ្លាស់ប្តូរខ្សែរសន្តិសុខចំពោះលោកខាងលិច។
Thomas Green- Field បាននិយាយបន្ទាប់ពីប្រទេសជាច្រើនថា សន្តិសុខរបស់ប្រទេសមួយមិនគួរក្លាយទៅជាការចំណាយរបស់ប្រទេសមួយ ដោយសួរថាតើគេហៅថាដូចម្តេចទៅចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ អ្នកស្រីមិនបានចេញឈ្មោះប្រទេសណាមួយ ប៉ុន្តែនេះជាការបង្ហាញឲ្យឃើញពីទស្សនៈរបស់ចិនដែលបានធ្វើជាញឹកញយ រួមទាំងកាលពីថ្ងៃសុក្រដោយឯកអគ្គរដ្ឋទូតរងចិនលោក Geng Shuang។ លោកបានប្រាប់ក្រុមប្រឹក្សា "សន្តិសុខផ្ទាល់ខ្លួនមួយរបស់ Putin វាស្ថិតនៅខ្ពស់ជាងអ្វីៗទាំងអស់ ការប៉ុនប៉ងពង្រឹងនូវយោធារបស់ប្លុក ការបង្កើតនូវឧត្តមភាពយោធាដាច់ខាតមួយ វានឹងនាំឲ្យមានទំនាស់និងការប្រឈម ការបែកបាក់និងបែងចែកសហគមន៍អន្តរជាតិនិងធ្វើឲ្យពួកគេមានអសន្តិសុខ៕