BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការឈ្លានពានរបស់ចិនមកលើតៃវ៉ាន់អាចនឹងមកដល់ក្នុងពេលឆាប់នេះ

ថ្ងៃសៅរ៍, 30 ខែកក្កដា 2022 15:08  គុន ច័ន្ទរដ្ឋា

photo_2022-07-30_14-53-23 (1) (1)

Axios- Taipei

ពេលវេលាដែលជាសក្តានុពលសំរាប់ការប៉ុនប៉ងរបស់ចិនក្នុងការចាប់យកតៃវ៉ាន់ដោយកម្លាំងហាក់ដូចជាកាន់តែខ្លី។ លោកប្រធានាធិបតី Xi Jining បានព្រមានលោកប្រធានាធិបតី Biden កុំឲ្យប្រលែងលេងជាមួយនឹងភ្លើង លើរឿងតៃវ៉ាន់កាលពីថ្ងៃព្រហស្បត៍ បើយោលទៅតាមការអានរបស់ចិននៅលើការពិភាក្សារតាមទូរស័ព្ទរវាងមេដឹកនាំទាំង២។ រដ្ឋាភិបាលចិនបានបានប្តេជ្ញាចិត្ត ថានឹងចាប់យកទឹកដីកោះនេះទៅកាន់កាប់ដោយកម្លាំងបើសិនជាមានការចាំបាច់ និងបានសម្តែងនូវប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងចំពោះកាយវិការដែលហាក់ដូចជាគំរាមតៃវ៉ាន់ដែលចង់ប្រកាសឯករាជ្យ។

ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិក ឥឡូវនេះជឿថាចិនអាចនឹងបង្កើនចលនាឲ្យកាន់តែខ្លាំងក្លាដើម្បីប្រឆាំងនឹងតៃវ៉ាន់ក្នុងរយះពេល១៨ខែក្រោយនេះ បើយោលទៅតាមសេចក្តីរាយការណ៍កាសែត New your Times ទោះបីជាការប៉ាន់ស្មាននេះមិនបានផ្អែកទៅលើការបានដឹងពីផែនការច្បាស់លាស់របស់ទីក្រុងប៉េកាំង។ អាមេរិកនិងតៃវ៉ាន់ត្រូវការសញ្ញាទាំងអស់នេះ ថាជាការអំពាវនាវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងសមយុទ្ធរួម មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ម្នាក់នៅក្នុងទីក្រុងតៃប៉ិបានប្រាប់​ AXios។ "ថាតើ វាមានរយៈពេល១៨ខែទៀតឬក៏៧ឆ្នាំពីឥឡូវនេះ ទៅ ក៏យើងត្រូវតែចាប់ផ្តើមដំណើរការពីពេលនេះទៅមុនវានឹងហួសពេល"​ មន្ត្រីនោះបាននិយាយ។

រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីខែមុនថាកម្លាំងនៃការឆ្លើយតបរបស់លោកខាងលិចចំពោះការឈ្លានពានរបស់រុស្សីវាបានបំរើនូវការរារាំងប្រកបដោយអំណាចចំពោះលទ្ធភាពរបស់ចិនក្នុងការវាយលុកចូលទៅក្នុងតៃវ៉ាន់។ នាយក CIA Bill Burns បាននិយាយកាលពីសប្តាហ៏មុនថា គ្មានការវាយប្រហារនឹងត្រូវបានរំពឹងទុកថានឹងកើតឡើងភ្លាមៗនោះទេ ប៉ុន្តែហានិភ័យវាហាក់ដូចជាខ្ពស់ សំរាប់យើងវាហាក់ដូចជាអាចនឹងកើតឡើងក្នុងទស្សវត្យរ៍នេៈដូចអ្នករំពឹងគិត។ ទន្ទឹមគ្នានោះដែរ ជំហររបស់យោធាចិននៅក្នុងតំបន់ ហាក់ដូចជាកាន់មានសភាពស្រួចស្រាវកាន់តែខ្លាំង។ Ely Ratner អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសទទួលបន្ទុកប្រចាំកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃអង្គារ៍។

“ខ្ញុំសង្ស័យថា មេរៀនដែលចិន មេដឹកនាំយោធាចិនបានរៀននិងទាញយកមកពិចារណា គឺត្រូវតែប្រមូលកងទ័ពយ៉ាងច្រើនដែលអាចធ្វើទៅបាន" Burn បាននិយាយ។ មន្ត្រីសហរដ្ឋអាមេរិក បានជំរុញឲ្យតៃវ៉ាន់ធ្វើការវិនិយោគបន្ថែមទៀតលើសមត្ថភាពក្នុងការប្រើប្រាស់គ្រឿងសព្វាវុធ ប្រព័ន្ធមីស៊ីលដែលកងទ័ពអ៊ុយក្រែនបានប្រើប្រាស់ប្រឆាំងនឹងរុស្សី។លោកប្រធានាធីបតី Jo-Biden ក៏ធ្លាប់បាននិយាយដាច់ដោយឡែកពីគ្នាចំនួន៣ដង ថាសហរដ្ឋអាមេរិកតាំងចិត្តថានឹងជួយការពារតៃវ៉ាន់ ទោះបីជាការពិតដែលថាសេតវិមានធ្លាប់បានទទូចថា នឹងមិនមានការផ្លាស់ប្តូរចំពោះនយោបាយនិងគោលការណ៍ចិនតែមួយ៕


ថ្ងៃសៅរ៍, 30 ខែកក្កដា 2022 15:08  គុន ច័ន្ទរដ្ឋា