BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីពន្ធនាគារ ច្រានចោលព័ត៌មានមិនពិតស្តីពី សុខភាព ជនជាប់ឃុំ ឡី សុខុន

ថ្ងៃសៅរ៍, 30 ខែកក្កដា 2022 11:28  លាង ឡា

photo_2022-07-30_11-10-56 (1)

ភ្នំពេញ៖ អគ្គនាយកដា្ឋនពន្ធនាគារ បានច្រានចោលចំពោះការផ្សាយរបស់បណ្តាញសារព័ត៌មានវិទ្យុអាស៊ីសេរី ស្តីពីករណីជនជាប់ឃុំ ឈ្មោះ ឡី សុខុន នៅពន្ធនាគារខេត្តបាត់ដំបង និងចាត់ទុកថា ជាការចុះផ្សាយគ្មានវិជ្ជាជីវៈ។

លោក នុត សវនា អ្នកនាំពាក្យ អគ្គនាយកដា្ឋនពន្ធនាគារ បានថ្លែងថា ក្រោយពីបានឃើញនិងស្តាប់ពីការអត្ថាធិប្បាយរបស់បណ្តាញសារព័ត៌មានវិទ្យុអាស៊ីសេរី RFA កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីករណីជនជាប់ឃុំឈ្មោះ ឡី សុខុន នៅពន្ធនាគារខេត្តបាត់ដំបង អគ្គនាយកដា្ឋនពន្ធនាគារធ្វើការច្រានចោលទាំងស្រុងចំពោះការចុះផ្សាយគ្មានវិជ្ជាជីវៈមានចរិតញុះញង់ បំភ្លៃការពិត បង្កឲ្យមានការភ័ន្តច្រឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីពន្ធនាគារខេត្តបាត់ដំបង តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅតាមគេហទំព័រ និងវិទ្យុរបស់សារព័ត៌មានអាស៊ីសេរី RFA។

ជាមួយគ្នានេះ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបំភ្លឺថា ជនជាប់ឃុំឈ្មោះ ឡី សុខុន មានសុខភាពល្អធម្មតា និងមិនមានសភាពស្គមស្គាំងឡើយ ហើយមានកាយសម្បទាដូចដើម ចំណែកការចាប់កោរសក់ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ខណៈការពិតពេលចូលមកដល់ពន្ធនាគារ ជនជាប់ឃុំ ឡី សុខុន ជាអ្នកស្នើសុំកាត់សក់ឲ្យខ្លី ដើម្បីងាយស្រួលថែរក្សាអនាម័យ ក្នុងការរស់នៅដោយខ្លួនឯង។

photo_2022-07-30_11-14-19 (1)

លោក នុត សវនា បានលើកឡើងបន្តថា ចំពោះថ្នាំសង្កូវជាបញ្ញើរបស់ភរិយាជនជាប់ឃុំ សុខុន អនុលោមតាមនីតិវិធី និងបទបញ្ជាផ្ទៃក្នុង ពន្ធនាគារ តម្រូវឲ្យមន្ត្រីពន្ធនាគាររក្សាទុកសម្រាប់បើកជូនតាមវេជ្ជបញ្ជា ដោយមិនអនុញ្ញាតឲ្យជនជាប់ឃុំទុកជាប់ ខ្លួនទាំងអស់ទេ។ ពាក់ព័ន្ធនឹងអាការៈរមាស់ មន្ត្រីពេទ្យពន្ធនាគារខេត្តបាត់ដំបង បានពិនិត្យដងខ្លួនរបស់ជនជាប់ឃុំ ឡី សុខុន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ ពុំមានបញ្ហាដូចការផ្សាយនោះដែរ។

អ្នកនាំពាក្យ នៃអគ្គនាយកដា្ឋនពន្ធនាគារ បានក្រើនរំលឹកដល់សារព័ត៌មានវិទ្យុអាស៊ីសេរី ពីការប្រកាន់ខ្ជាប់នូវ វិជ្ជាជីវៈសារព័ត៌មាន និងជៀសវាងការផលិតព័ត៌មានក្លែងក្លាយ (fake news) ដែលអាចបំពុលបរិយាកាស បង្កការ បែកបាក់ក្នុងសង្គម (social” division) និងការមើលងាយប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា៕

photo_2022-07-30_11-14-24 (1)

photo_2022-07-30_11-15-04 (1)

photo_2022-07-30_11-15-10 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 30 ខែកក្កដា 2022 11:28  លាង ឡា