មានរឿងដ៏ល្បីល្បាញមួយដែលគេបានដឹងអំពីប្រធានាធិបតីរុស្សី Vladimir Putin និងកណ្តុរមួយ ដែល Putin បានធ្វើការពិពណ៌នានៅក្នុងជីវប្រវត្តិរបស់លោក ថាជាក្មេងម្នាក់ដែលដេញចាប់កណ្តុរមួយនៅជុំវិញអគារផ្ទះរបស់គ្រួសារគាត់ ដែលជាអគារមួយជិតដួលរលំ ដែលធ្វើឲ្យគេចងចាំថា ឳពុកម្តាយរបស់គាត់ស្ថិតនៅក្នុងភាពក្រីក្រ បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយជាញឹកញយ Putin តែងតែមានការស្រេកឃ្លាន។ មានពេលមួយខណៈដែលលោកដេញចាប់កណ្តុរ លោកបានធ្វើឲ្យកណ្តុរនោះចូលទៅក្នុងកាច់ជ្រុងមួយ ពេលនោះកណ្តុរបានបែរក្បាលមករកខាំកូនក្មេង Putin វិញ។ Putin ដែលនៅក្មេងពេលនោះមានការភ័យតក់ស្លុតយ៉ាងខ្លាំង បទពិសោធន៍នេះ ដែលជាពាក្យសំដីផ្ទាល់របស់គាត់បានបង្រៀនគាត់ថា ប្រសិនជាអ្នកធ្លាក់ចូលទៅក្នុងភាពទាល់ច្រក ពេលនោះអ្នកត្រូវតែប្រយុទ្ឋរហូតដល់ពេលចុងក្រោយ ហើយរាល់ការប្រយុទ្ធអ្នកត្រូវតែសន្មតថា នឹងគ្មានការដកថយទេ។
ឥឡូវនេះមន្ត្រីលោកខាងលិចបានលើកយករឿងនេះជាញឹកញយមកនិយាយថា នេះជារបៀបដែល Putin មិនដែលដកថយ ជាពិសេសនៅពេលដែលមានគ្រោះថ្នាក់ នៅពេលដែលលោកបានចូលទៅដល់កន្លែងទាល់ច្រក។ ពួកគេបានធ្វើយ៉ាងដូច្នេះក្នុងពេលនេះដែរនៅក្នុងសង្រ្គាមនៅក្នុងអ៊ុយក្រែន ដែល Putin បានគំរាមកំហែងថា និងប្រើអាវុធនុយគ្លេអ៊ែរធុនតូច ដែលជាការកំណត់នូវធម្មជាតិរបស់លោកដែលមិនដែលចុះញ៉ម ជាពិសេសនៅក្នុងករណីដែលខ្នងរបស់លោកទល់នឹងជញ្ជាំង។ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលក្នុងការសន្មតយ៉ាងដូច្នេះ ហើយវាក៏ប្រាកដណាស់ដែរថាការសន្មតដូចនេះ តើវាផ្ទុយទៅនឹងផ្នត់គំនិតប្រជាប្រីយ៍ដែលពេលខ្លះ Putin បានដកថយទៅក្នុងកាលៈទេសៈមួយដែលផ្ទុយពីនេះ។
ឥឡូវនេះ មានការធ្វើអត្ថាធិប្បាយជាច្រើនពីមេដឹកនាំលោកខាងលិច ដែលសុំឲ្យអ៊ុយក្រែនឲ្យគេបានមើលឃើញថា បានធ្វើសម្បទានចំពោះរុស្សី ដែលរឿងនេះគឺជាការព្យាយាមបញ្ចប់សង្រ្គាមនេះ លោកប្រធានាធិបតី Emmanuel Macron, នាយករដ្ឋមន្ត្រីអុីតាលី Mario Draghi អធិការបតី Olaf Schoal និងសូម្បីតែអគ្គលេខាធិការ NATO, Jeans Stoltenberg បានផ្តល់ជាយោបល់បន្តបន្ទាប់ថា អឺរ៉ុបចង់បាននូវការជជែកមួយដែលគួរឲ្យជឿជាក់បាន និងដំណោះស្រាយការទូតដ៏ធំមួយ ដែលជាការពិតរហូតមកដល់ពេលនេះចង់និយាយថា យើងមិនត្រូវធ្វើឲ្យរុស្សីអាម៉ាស់មុខនោះទេ ដូច្នេះនៅពេលដែលសង្រ្គាមត្រូវបានបញ្ចប់ យើងអាចកសាងនូវច្រកចេញតាមរយៈមធ្យោបាយការទូត។ ឥឡូវនេះទាំងអស់នេះគឺជាផ្នែកមួយនៃអបីយ៍ជំនឿ ដែលគូសបញ្ជាក់ថា លោកប្រធានាធិបតីរុស្សីបានកសាងដោយជោគជ័យនៅជុំវិញខ្លួនលោក។
អ្នកនយោបាយបស្ចឹមប្រទេសឥឡូវនេះគេយល់ឃើញផ្ទុយទៅនឹងជំនឿដែលថា នៅពេលដែលប្រឈមជាមួយនឹងកម្លាំងនិងការតាំងចិត្ត Putin ជាញឹកញយតែងតែដកថយជំនួស ឲ្យការឆ្លើយតបទៅនឹងជំហ៊ានដែលកាន់តែកើនឡើង ពេលនេះឧទាហរណ៍មួយបានលេចចេញមកយ៉ាងប្រត្យ័ក្សនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ នៅពេលដែល Turkey បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្សី Sukhoi24 ដែលនៅជិតក្បែរនឹងព្រំប្រទល់ស៊ីរី-ទួរគី នៅពេលនោះមានការរីករាលដាលនូវការព្រួយបារម្ភនៃការកើនឡើងនៃទំនាស់ដោយផ្ទាល់រវាងរុស្សីនិងទួរគី។ ផ្ទុយទៅវិញការឆ្លើយតបរបស់ Putin ហាក់ដូចជាល្មម ទីក្រុងមូស្គូ បានដាក់ទណកម្មសេដ្ឋកិច្ចទៅលើការនាំចូលរបស់ទួរគី និងបានព្យួរនៅកញ្ចប់នៃការធ្វើដំណើរកំសាន្តទៅកាន់ទួរគី ហើយវិធានការណ៍ដ៏តូចទាំងអស់នេះបានលើកលែងវិញប៉ុន្មានខែក្រោយមក បន្ទាប់ពីលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan បានផ្ញើរនូវការសុំទោសទៅកាន់វិមានក្រឹមឡាំង។
ហើយវាប្រាកដណាស់ថាភ័ស្តុតាងថ្មីៗ គីនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនដែលវាក៏បានកំពុងតែប្រឆាំងទៅនឹងអស្មិរមានះនៃមហិច្ឆិតាររបស់ Putin ដែលពេលនេះដែលបានដឹងថា ការបរាជ័យដែលជាមហន្តរាយនៃគោលបំណងផ្តួចផ្តើមរបស់លោក ក្នុងការឲ្យមានការផ្លាស់ប្តូររបបនៅក្នុងអ៊ុយក្រែន វិមានក្រឹមឡាំងបានផ្លាស់ប្តូរផែនការដែលបរាជ័យក្នុងការកាន់កាប់ទីក្រុង Kyiv មក Donbas ភាគខាងកើតអ៊ុយក្រែនវិញ ដែលជាមធ្យោបាយដ៏ងាយស្រួលក្នុងការប្រកាសជ័យជំនះថា សង្រ្គាមនៅអ៊ុយក្រែន រុស្សីកំពុងតែឈ្នះ។ នៅពេលដែលប្រឈមទៅនឹងការតស៊ូដ៏ខ្លាំងក្លា Putin បានអោនក្បាលចុះនៅក្នុងនយោបាយក្នុងស្រុក។Putin មិនដែលព្រមចុះចាញ់ជាមួយនឹងការត្រួតត្រាយ៉ាងផ្តាច់ការទៅលើប្រព័ន្ធផ្សព្សផ្សាយក្នុងស្រុកទោះបីជាផ្នត់គំនិតជាសាធារណៈប្រឆាំងទៅនឹងការយល់ឃើញរបស់គាត់ក៏ដោយ។ ជាការសន្និដ្ឋានរឿងព្រងរបស់ putin វាគ្រាន់តែជាអបីយ៍ជំនឿប៉ុណ្ណោះ ព្រោះគ្រប់កាលៈទេសៈ នៅពេលដែលគាត់ជួបនឹងការប្រឈមខ្លាំងដូចឧទាហរណ៍ទាំងប៉ុន្មានដែលរៀបរាប់ខាងលើ Putin តែងតែដកថយ៕