BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពស្រមោលអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់រុស្សី

ថ្ងៃសុក្រ, 29 ខែកក្កដា 2022 18:39  គុន ច័ន្ទរដ្ឋា

photo_2022-07-29_18-25-26

Europe-

ការធ្វើដំណើររបស់យើងទៅជួបជាមួយអ្នកប្រយុទ្ធតស៊ូបាននាំយើងឆ្លងកាត់នូវទេសភាពនៃផ្កាឈូករ័ត្នដែលមានពណ៌លឿង និងផ្ទៃមេឃពណ៌ខៀវទៅកាន់ Mykolaiv ។ ដែលជាទីក្រុងទី១ដ៏ធំ ជាទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែននៅខាងលិច Kherson វាគឺជាទីបញ្ជាការរបស់ក្រុមអ្នកប្រយុទ្ធនៅរណៈសិរ្យភាគខាងត្បូង។ ធ្វើដំណើរឆ្លងកាត់ចំណុចឈែកឆេររបស់យោធា យើងបានឆ្លងកាត់ផ្ទាំងក្តារមួយដ៏ធំដែលមិនបានបង្ហាញមុខ ដែលមានសរសេរជាអក្សរយ៉ាងធំ ដាក់ថា “ Kherson ” "អ្នកប្រយុទ្ធ" រូបភាពនេះគឺគេមើលឃើញអ្វីគ្រប់យ៉ាង ដែលគេបង្កើតឡើងដើម្បីធ្វើឲ្យតំបន់ដែលកាន់កាប់ដោយរុស្សីមានការញាប់ញ័រ និងពង្រឹងនូវសីលធម៌ចំពោះអ្នកទាំងឡាយណានៅក្រោយការគ្រប់គ្រងរបស់ពួកគេ។

“ការតស៊ូរនេះមិនមែនក្រុមតែមួយទេ គឺជាអ្នកតស៊ូចម្រុះ” បុរសម្នាក់ដែលឈរនៅចំពោះមុខខ្ញុំបាននិយាយដោយសម្លេងរបស់គាត់លាន់ឡើងមិនសូវច្បាស់ដោយសារ ម៉ាស់ពណ៌ខ្មៅដែលគាត់បានទាញពីករបស់គាត់យកមកពាក់ ដូច្នេះខ្ញុំមិនអាចមើលឃើញមុខរបស់គាត់ពេលដែលយើងថតរូបរបស់គាត់ នៅក្នុងបន្ទប់មួយដែលខ្ញុំមិនអាចបរិយាយបាន ដូច្នេះយើងមិនអាចមើលឃើញអ្វីទេ។ ខ្ញុំហៅគាត់ថា Sasha ។ ក្រុមរបស់ Sasha ដែលជាអ្នកយកការណ៍មានតួរនាទីសកម្មណាស់ ដែលតាមមើលចលនាកងទ័ពរុស្សីនៅក្នុង Kherson "ពីម្សិលម៉ិញយើងបានឃើញមុខព្រួញថ្មីមួយ បន្ទាប់មកយើងបានបញ្ជូនដំណឹងនេះទៅកាន់កងទ័ពមហើយបន្ទាប់មក១ថ្ងៃឬ២ថ្ងៃ ពួកគេក៏ទៅបាត់ទៅ"។

Sasha បានពិពណ៌នាថា ភ្នាក់ងាររបស់ពួកគេ គឺជាជនជាតិអ៊ុយក្រែន ដែលមិនដែលអស់សង្ឃឹមនៅក្នុងជ័យជំនះ ហើយចង់រំដោះប្រទេសយើងឲ្យមានសេរីភាព។ "ប្រាកដណាស់ពួកគេមានការភ័យខ្លាច” គាត់និយាយ "ប៉ុន្តែបំរើប្រទេសជាតិវាជារឿងសំខាន់” អ្នកដែលធ្វើការជាមួយ Sasha គឺជាក្រុមដែលបង្ហោះដ្រូនចូលទៅក្នុង Kherson ដើម្បីស្វែងរកចំណុចមុខព្រួញសំរាប់កងទ័ព” ជនស៊ីវិលដែលមិនមែនទាហានទេ ទាំងអស់គ្នាបានស្ម័គ្រចិត្តអង្គៀសលុយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចំណាយទៅលើរបស់របរដែលមានតម្លៃថ្លៃ។ ការងារដែលពួកគេជ្រើសរើស គីមានគ្រោះថ្នាក់ខ្លាំងណាស់ ក្រុមរបស់ពួកគេដែលមានគ្នា៤នាក់ តែងតែទទួលបានការបាញ់ប្រហារ ពីពួកទាហានរុស្សីនៅពេលដែលគេចេញទៅក្រៅ។

សំរាប់រុស្សី តំបន់នេះគឺជាតំបន់យុទ្ធសាស្ត្រ ព្រោះវាជាតំបន់ប្រភពទឹកសំរាប់ Crimea ដែលរុស្សីបានភ្ជាប់យកតាំងពីឆ្នាំ២០១៤ និងជាផ្នែកក្រោយគេថាជាស្ពានដីដែលភ្ជាប់ទឹកដីពីរុស្សីទៅកាន់ឧបទ្វីប។ មានអ្នកស្រុកនៅក្នុងតំបន់នេះបានផ្លាស់ប្តូរចិត្តទៅបំរើពួករុស្សី។ ដូច្នេះក្រុម Sasha កំពុងកសាងនូវទិន្ន័យរបស់ពួកគេទាំងឡាយណាដែលបានចូលរួមជាមួយរុស្សី ប្រើប្រាស់នូវព័ត៌មានពីខាងក្នុង ដូច្នេះនឹងគ្មានអ្នកណាម្នាក់អាចអះអាងថា ពួកគេនៅជាមួយអ្នកតស៊ូទេ។ ប៉ុន្តែវាក៏សំរាប់ជាការគំរាមកំហែងដែរ។ អ្នកប្រយុទត្រូវបានលើកទឹកចិត្តដើម្បីរួបរួមនិងផ្សារភ្ជាប់ជាមួយគ្នា ដើម្បីបុព្វហេតុរួម៕


ថ្ងៃសុក្រ, 29 ខែកក្កដា 2022 18:39  គុន ច័ន្ទរដ្ឋា