BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៊ីចេង ក្លែងក្លាយ ចំនួន ១៨តោន ត្រូវបានអាជ្ញាធរ ដុតកម្ទេចចោល

ថ្ងៃសុក្រ, 29 ខែកក្កដា 2022 18:23  លាង ឡា

photo_2022-07-29_18-20-32 (1)

សៀមរាប ៖ អាជ្ញាធរចម្រុះខេត្តសៀមរាប បានដុតកម្ទេចចោល ប៊ីចេង ក្លែងក្លាយ ចំនួន ១៨តោន តាមចំណារឯកភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាពលើការស្នើសុំរបស់រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការធិការ (គ.ប.ផ.ក) កម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក (ក្លែងក្លាយ) ចំនួនប្រហែល ១៨តោន ដែលក្រុមប្រតិបត្តិបានបង្ក្រាបកាលពីឆ្នាំ២០១៩ កន្លងមក។ 

ការដុតកម្ទេចចោល ប៊ីចេង ក្លែងក្លាយនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) លោក ប៉ុក តារា ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប ព្រមទាំងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕

សូមបញ្ជាក់ដែរថា ប៊ីចេង ក្លែងក្លាយប្រមាណ១៨តោននេះ ត្រូវបានបង្រ្កាបនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕

photo_2022-07-29_18-20-39

photo_2022-07-29_18-20-41

អត្ថបទ៖លាង ឡា


ថ្ងៃសុក្រ, 29 ខែកក្កដា 2022 18:23  លាង ឡា