BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កុំលេងជាមួយភ្លើងលើរឿងតៃវ៉ាន់ ចិនព្រមានអាមេរិកក្នុងជំនួបទូរស័ព្ទលើរឿងតៃវ៉ាន់ព្រមជួបគ្នាផ្ទាល់មុខក្នុងកិច្ចប្រជុំកំពូល

ថ្ងៃសុក្រ, 29 ខែកក្កដា 2022 10:13  គុន ច័ន្ទរដ្ឋា

2022-07-29 10.10.39 (1) (1)

Washington-

លោកប្រធានាធិបតី Joe-Biden និងសមភាគីចិន Xi Jing Ping បានយល់ព្រមនឹងរៀបចំកាលវិភាគដើម្បីជួបប្រជុំគ្នាជាលើកទី១ក្នុងកិច្ចប្រជុំកំពូលផ្ទាល់មុខ ក្នុងអម្លុងពេលដែលសន្ទនាគា្នតាមទូរស័ព្ទដែលពេលខ្លះមានការតឹងតែង ហើយលោក Xi ក៏បានព្រមានសហរដ្ឋអាមេរិកថា កុំឲ្យលេងជាមួយភ្លើងលើរឿងតៃវ៉ាន់។ ទោះបីជានេះជាលើកទី៥ក្នុងការសន្ទនាតាមវីឌីអូឬទូរស័ព្ទ ចាប់តាំងពី Biden បានចូលកាន់តំណែងក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ ការប្រជុំកំពូលជាការប្រជុំលើកទី១ដោយផ្ទាល់ ដែលមិនបានបង្ហាញនូវទីកន្លែងឬកាលវិភាគជាលំអិតនោះទេ។

Biden និង Xi  "បានពិភាក្សារគ្នាពីតម្លៃនៃការជួបប្រជុំដោយផ្ទាល់មុខ និងបានយល់ព្រមឲ្យក្រុមការងាររបស់ពួកគេបន្តស្វែងរកពេលវេលាដែលយល់ព្រមជាមួយគ្នាទៅវិញទៅមក" មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ។ ទាំងសងខាងបានបរិយាយនូវការសន្ទនា ដែលមានរយៈពេល២ម៉ោងនិង១៧នាទី គឺជាការផ្លាស់ប្តូរយោបល់គ្នាយ៉ាងរែងទៅលើរឿងជម្លោះជាច្រើនរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំទាំង២។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋចិន Xinhua បាននិយាយថា លោក Xi បានបញ្ជូនពាក្យសំដីដ៏ខ្លាំងៗអំពីនយោបាយរបស់អាមេរិកលើរឿងតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអាមេរិក ប៉ុន្តែដែលចិននៅតែពិចារណារថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

អ្នកទាំងឡាយណាដែលប្រឡែងលេងជាមួយភ្លើង នឹងរលាក "Xiត្រូវបានគេដកស្រង់សម្តីដែលនិយាយប្រាប់ Biden ម្តងហើយម្តងទៀត នូវពាក្យសំដីដែលលោកធ្លាប់បាននិយាយកាលពីខែវិច្ឆិការមុន" ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងយល់ច្បាស់អំពីរឿងនេះ។ ភាពតានតឹងរបស់អ៊ុយក្រែននៅជុំវិញតៃវ៉ាន់បានឡើងកំដៅយ៉ាងខ្លាំងនៅចំពេលដែលមានការភ័យខ្លាចថា លោក Xi អាចនឹងបញ្ជារជាចុងក្រោយឲ្យមានការឈ្លានពានដើម្បីដាក់ការគ្រប់គ្រងរបស់ចិនប៉េកាំង។ នៅក្នុងចំណុចដ៏ក្តៅជាចុងក្រោយ អាជ្ញាធរចិនមានការខឹងសម្បារយ៉ាងខ្លាំងអំពីផែនការ ដែលមិនបានបញ្ជាក់ជាមុនដោយសម្ព័ន្ធមិត្តរបស់ Biden ដែលជាប្រធានរដ្ឋសភា Nancy Pelosi ក្នុងការធ្វើទស្សនកិច្ចលើកោះនេះ។

ទោះបីជាមន្ត្រីសហរដ្ឋអាមេរិកធ្លាប់បានទៅធ្វើទស្សនកិច្ចជាញឹកញយនៅតៃវ៉ាន់ ដែលបែងចែកដោយដែនទឹកដ៏តូចពីដែនដីគោករបស់ចិន ប៉េកាំងបានពិចារណារថាការធ្វើដំណើររបស់ Pelosi គឺជាការបង្ករហេតុដ៏ធំមួយ។ លោកស្រីជាមនុស្សទី២បន្ទាប់ពី Biden ហើយរុញច្រានដំណើរទស្សនកិច្ចនេះជាមួយនឹងការគាំទ្រដោយកងទ័ព។ “ទីក្រុងវ៉ាស៊ីនតោននឹងទទួលខុសត្រូវ” បើសិនជាដំណើរការទស្សនកិច្ចនេះប្រព្រឹត្តិទៅតាមការគ្រោងទុក ចិនបានព្រមានកាលពីថ្ងៃពុធ។ នៅក្នុងអម្លុងពេលសន្ទនាតាមទូរស័ព្ទ Xi ត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយប្រាប់ Biden ថា ”ជំហររបស់រដ្ឋាភិបាលចិននិងប្រជាជនចិនលើរឿងតៃវ៉ាន់មិនមាមការផ្លាស់ប្តូរទេ” លោកនិយាយ។


ថ្ងៃសុក្រ, 29 ខែកក្កដា 2022 10:13  គុន ច័ន្ទរដ្ឋា