Foxnews-
មួយឆ្នាំកន្លងទៅ មនុស្សភាគច្រើនបានមើលឃើញសង្រ្គាមដ៏ធំមួយនៅក្នុងអឺរ៉ុបដែលមិនគួរឲ្យជឿ។ នៅមានទៀតជាច្រើនខែកន្លងមក បន្ទាប់ពីរុស្សីបានរៀបចំសង្រ្គាមដ៏ព្រៃផ្សៃឈ្លានពានទៅលើអ៊ុយក្រែន ដែលគេបានឃើញជនស៊ីវិលជាច្រើនពាន់នាក់បានស្លាប់ និងទីក្រុងជាច្រើនត្រូវបានបំផ្លិចបំផ្លាញ មនុស្ស ភាគច្រើននៅបស្ចឹមប្រទេសបានសួរជាសំណួរថា តើសោកនាដកម្មនេះត្រូវតែបានការពារដោយរបៀបណា? ចម្លើយគឺច្បាស់ណាស់ សមត្ថភាពយោធា សម្ព័ន្ធមិត្តដែលមានការតាំងចិត្ត នយោបាយដែលគួរឲ្យជឿជាក់បាន និងដំណោះស្រាយ។ តៃវ៉ាន់កំពុងតែប្រឈមទៅនឹងស្ថានភាពស្រដៀងគ្នានេះជាមួយនឹងកម្មុយនិស្ត ចិន ដែលមានទំហំ៦០ដងធំជាងប្រទេសដែលរបស់ខ្លួន។
ក្នុងការការពារប្រជាជាតិដែនកោះដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យវាជាវិស័យអាទិ៍ភាពមួយរបស់សហរដ្ឋអាមេរិក។ ក្នុងការដែលមានទស្សនកិច្ចដោយមេដឹកនាំប្រទេសជាច្រើនជាមួយនឹងមេដឹកនាំតៃវ៉ាន់ យើងបានឃើញដំណោះស្រាយទាំងសងខាង និងការព្រួយបារម្ភអំពីអនាគត។ ភាគច្រើនជឿជាក់ថាអគ្គលេខាធិការចិន Xi Jinging នឹងធានានូវអាណត្តិទី៣របស់លោកដែលពុំធ្លាប់មានពីមុនមក ដែលរឿងនេះនឹងពង្រឹងនូវអំណាចរបស់លោកនិងធានានូវកៅអីរបស់លោកនៅក្នុងប្រវត្តិសាស្ត្រស្របទៅជាមួយមេដឹកនាំផ្តាច់ការ Mao Zedong ប៉ុន្តែលោក Xi នឹងបន្សល់នូវមរតក៌មួយដែលអ្នកដឹកនាំពីមុនមិនអាចធ្វើបានគឺថែរក្សានិងកាន់កាប់តៃវ៉ាន់។
ចាប់តាំងពីបានទទួលអំណាចចាប់តាំងពីឆ្នាំ២០១៣ កណ្តាប់ដៃដែករបស់លោក Xi បានកៀបសង្កត់នូសេរីភាពដែលមានដែនកំណត់លើប្រជាជនរបស់លោកដែលមានចំនួនប្រហែល១,៤ពាន់លាននាក់។ នៅក្នុងទីក្រុងហុងកុងលោកបានបំភ្លេចនូវសន្យាដែលចិនបានបានអះអាងថាជា ប្រទេសមួយដែលប្រកាន់យកប្រព័ន្ធ “ប្រទេសមួយ ប្រព័ន្ធ២” ។ ទន្ទឹមគ្នានោះដែរនយោបាយដែលចូលចិត្តឈ្លានពានរបស់ទីក្រុងប៉េកាំង ត្រូវបានគេគូសចំណាំថាជាបំណុលការទូត ការប្រើ អំណាចបង្ខិតបង្ខំ និងការប្រកាសខ្លួនឯងថាជាអ្នកការទូតសង្រ្គាមចចក។ ការស្ថាបនាខាងវិស័យយោធាបានផ្តល់លទ្ធផលឲ្យចិនក្លាយទៅយោធាកងទ័ពដែលធំជាងគេនៅក្នុងពិភពលោក។
Xi មានបំណងនិងកសាងនូវសេដ្ឋកិច្ចនិងយោធានៅក្នុងឆ្នាំ២០៤៩ ដែលអាចមានសមត្ថភាពប្រឆាំងទៅនឹងភាពជាមេដឹកនាំពិភពលោកជាមួយសហរដ្ឋអាមេរិក ដូច្នេះគណបក្សកុម្មយនិស្តអាចសរសេរឡើងវិញនូវការគ្រប់គ្រងអន្តរជាតិនិងបទដ្ឋានពិភពលោកថ្មី។ នៅក្នុងឆ្នាំ១៩៧២ ទំនាក់ទំនងចិន-អាមេរិក ទីក្រុងវ៉ាស៊ិនតោនបានគាំទ្រនយោបាយចិនតែមួយដោយទទួលស្គាល់ទស្សនៈចិនថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ប៉ុន្តែមិនបានព្រមព្រៀងឬក៏ទទួលស្គាល់ជាសាធារណៈនូវជំហរនេះទេ។ រឿងនេះបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបានចាក់ម្ជុលរវាងគោលការណ៍ភូមិសាស្ត្រនយោបាយនិងហេរតុការណ៍និយម ដែលបានទទួលជោគជ័យក្នុងការរុញច្រានចិនឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់៕