BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើចិនពាក់ពន្ធ័អ្វីខ្លះទៅនឹងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី?

ថ្ងៃព្រហស្បតិ៍, 28 ខែកក្កដា 2022 18:33  គុន ច័ន្ទរដ្ឋា

China Russia Ukraine

នៅពីក្រោយឆាកនៃការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន ចិនបានដើរតួនាទីមួយដ៏សំខាន់ ដែលត្រូវបានគេមើលឃើញថា ជាដៃគូការទូតដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងមូស្គូ។ ហើយបើយោងទៅតាម Vladimir Putin និង Xi Jing Ping ប្រទេសទាំង២បានបង្កើតនូវចំណងមិត្តភាពដែលគេដឹងថាគ្មានព្រំដែន។ ទាំងអស់នេះមានន័យថា ចិនអាចនឹងមានតួនាទីសំខាន់មួយក្នុងការដេាះស្រាយវិវាទរវាងរស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែក៏មានន័យថាសង្រ្គាមដ៏ព្រៃផ្សៃនៅក្នុងអ៊ុយក្រែនបានបណ្តាលអោយចិនមានកិត្តិនាមមិនល្អសំរាប់លោកខាងលិចផងដែរ។

ឧទាហរណ៍ជាក់ស្តែងនៅថ្ងៃទី២១ ខែកុម្ភៈ ពេលសង្រ្គាមរៀបនឹងផ្ទុះហើយ សមាជិកជាន់ខ្ពស់ភាគច្រើននៅក្នុងគណរដ្ឋមន្ត្រី ត្រូវបានមើលឃើញថាមានការរន្ធត់ចិត្តយ៉ាងខ្លាំង ពួកគេមិនដឹងថានឹងមានរឿងអ្វីកើតឡើងផង ហើយនៅកន្លែងណាថែមទៀតបើសិនជាគ្មាននរណាដឹងថានេះជាផែនការ A នៅក្នុងសង្រ្គាម បានន័យថាតើ Putin មានបាននិយាយរឿងនេះជាមួយ Xi Jing Ping ដែរឬអត់ ជាការសំងាត់?។ មានការសម្រេចចិត្តជាច្រើនកាលពីពេលមុនដូចជាការបញ្ចូល
យកតំបន់ Crimea ក្នុងឆ្នាំ២០១៤ ឬក៏ជ្រៀតជ្រែកចូលទៅក្នុង Donbas ក្នុងឆ្នាំជាមួយគ្នា និងការលូកដៃជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតនៃសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ ដើម្បីឲ្យ Trump បានទទួលជ័យជំនះ។ មិត្តភាពរវាងរុស្សីនិងចិនត្រូវបាន ពិពណ៌នាដោយប្រទេសទាំង២ថាជា មិត្តភាពគ្មានព្រំដែន។

ប៉ុន្តែអ្វីដែលចិនខ្វាយខ្វល់គឺផលប្រយោជន៍ចិនមិនមែនសង្រ្គាមនៅអ៊ុយក្រែនទេ ហើយក៏មិនមែនរុស្សីទេ ព្រោះចិនជាមហាអំណាចមួយដែលគិតពីផលប្រយោជន៍របស់ខ្លួនជាធំ ដែលផលប្រយោជន៍នោះវាអាចបានមកពីទំនាក់ទំនងដៃគូដ៏ជិតស្និទ្ធជាមួយរុស្សី ហើយក្នុងពេលជាមួយគ្នានោះដែរចិនក៏មិនចង់បានទំនាក់ទំនងជាមួយពួកបស្ចឹមប្រទេសដែរ។ ប៉ុន្តែនៅពេលដែលចិននិយាយជាមួយលោកខាងលិច ចិនក៏ឆ្លើយថាគាំទ្រសន្តិភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន។ នៅពេលដែលចិននិយាយទៅកាន់ដៃគូរុស្ស៊ី ចិនថាគេមិនគាំទ្រការដាក់ទណ្ឌកម្មជាឯកតោភាគីនិងបានរិះគន់ចំពោះសហរដ្ឋអាមេរិក។

អាចសន្មត់ថាចិននឹងមិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីអោយបញ្ឈប់សង្រ្គាមនោះទេ។ ថ្វីបើសង្រ្គាមមួយនេះអាចប្រឆាំងទៅនឹងផលប្រយោជន៍យូរអង្វែងរបស់រុស្សី តែមិនថាមេដឹកនាំ ចិន រឺរុស្ស៊ីសុទ្ធតែមិនចូលចិត្តអោយប្រទេសដទៃមកប្រាប់ខ្លួនឯងថាគួរធ្វើបែបណាៗ ដើម្បីទទួលបានផលប្រយោជន៍។ បើសិនជា Jo-Biden គ្មានសមត្ថភាពនឹងបញ្ចុះបញ្ចូល Putin ផងនិងបែរជាផ្តល់អាវុធទៅជួយអ៊ុយក្រែនព្រមទាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលមានន័យថាទាំងអាមេរិក និងអឺរ៉ុបមិនអាចនឹងធ្វើការផ្លាស់ប្តូរការពិចារណារបស់ Putin នេាះទេ រឿងអីដែល Xi Jing Ping អាចធ្វើបានទៅ?។ ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន វាអាចជាការបើកទ្វារ ឲ្យចិនមានវិធានការយោធាទៅលើតៃវ៉ាន់បានក្នុងពេលវេលាដ៏សមស្របមួយ។

ប៉ុន្តែបើសិនជាចិនយកជម្រើសនៃអនុភាពយោធាយកមកដាក់លើតុ ដើម្បីបង្ខំតៃវ៉ាន់ឲ្យក្លាយទៅជាផ្នែកមួយរបស់ចិន វាពុំមែនជារឿងផ្សងព្រេងមួយដ៏ងាយស្រួលនោះទេ ពីព្រោះចិនត្រូវប្រឈមនឹងការរារាំងរបស់សហរដ្ឋអាមេរិក និងឆន្ទះរួមរបស់អឺរ៉ុបដែលបានបង្ហាញថាពួកគេប្រឆាំងទៅនឹងការឈ្លានពាន ពេលនោះចិននឹងត្រូវរងនូវការដាក់ទណ្ឌកម្មពីលោកខាងលិច ដែលអាចខាំសេដ្ឋកិច្ចរបស់ចិនដូចគេធ្វើទៅលើរុស្សី។ យើងក៏មិនអាចគិតផងដែរថា ចិននឹងបញ្ឈប់នូវការឈ្លានពានព្រមទាំងការធ្វើសមាហារណ៍កម្មទៅលើតៃវ៉ាន់។ ជាលទ្ធផល វាស្ថិតនៅលើការខំប្រឹងប្រែងដើម្បីនាំចូលនូវបច្ចេកវិទ្យា ដើម្បីធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុមិនអាចផ្ចាញ់បានពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ព្រមទាំងខិតខំប្រឹងប្រែងទាំងផ្នែកយោធានិងសេដ្ឋកិច្ចផងដែរ៕


ថ្ងៃព្រហស្បតិ៍, 28 ខែកក្កដា 2022 18:33  គុន ច័ន្ទរដ្ឋា