មួយរយៈចុងក្រោយនៃសិល្បករជំនាន់ថ្មី ឃើញថាមានសន្ទុះការប្រឹងប្រែងយ៉ាងខ្លាំងក្លា រួមផ្សំទាំងការបង្កើនសមត្ថភាពរបស់ពួកគេថែមទៀត ត្រលប់មកវិញទាំងគុណភាព និងភាពច្នៃប្រឌិត មិនចាញ់សិល្បៈបរទេសនេាះទេ។ ការប្រកួតប្រជែងក្នុងរង្វង់សិល្បៈទៀតសោតក៏បានជំរុញអោយទឹកដៃស្នាដៃនីមួយៗកាន់តែរីកចំរើនឡើងជាលំដាប់។ក្នុងនោះក៏មានរូបលោកវណ្ណដា ដែលជាកំពូលតារាចំរៀងរ៉េបដ៏ល្បីល្បាញមួយរូបនិងបានសុះសាយទៅកាន់អន្តរជាតិបញ្ចេញពត៌មានថ្មីមួយទៀតនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ ដោយលោកបានបង្ហេាះនូវសារមួយភ្ជាប់ជាមួយនឹងវីឌីអូចម្រៀង Teaser ត្រឹមតែ១៧វិនាទី ក្នុងនេាះលោកបានបញ្ជាក់ថានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បទចំរៀងពីរបទរបស់លោកដែលមានចំណងជើងថា «DaddyDa» និង«King» នឹងត្រូវផលិតចេញជាវីឌីអូចម្រៀងតែមួយ។ បណ្តាអ្នកគាំទ្ររបស់លោកបញ្ចេញមតិពេញចិត្តយ៉ាងខ្លាំងអំពីការវិលត្រលប់មកវិញនៃបទសំណព្វទាំងពីររបស់ពួកគេ ជាពិសេសបទទាំងពីរត្រូវបានច្នៃឡើងបញ្ចូលជាបទចំរៀងតែមួយទៀត។
គួរបញ្ជាក់ផងដែរថាបទចំរៀង «DaddyDa» របស់លោកវណ្ណដាស្ថិតនៅលើលេខរៀងទី១០នៃអាល់ប៊ុម Skull 2 និងមានរយៈពេលត្រឹមតែ៣នាទីនិង៤៤វិនាទី ចំណែកឯបទ«King»វិញស្ថិតនៅលេខរៀងទី១៤នៃ Tracklist ហើយមានរយៈពេល២នាទីនិង៣៣វិនាទី
មានអ្នកគាំទ្រជាច្រើនបូករួមទាំងអេដមីនផងដែរ កំពុងមានចម្ងល់ថាតើ Music Video នេះនឹងមានរយៈពេល៦នាទីឡើងទៅឬគ្រាន់តែជាការ Highlight ផ្នែកមួយចំនួនដើម្បីបង្គ្រប់ត្រឹមតែរយៈពេល៣ទៅ៤នាទី ព្រោះថាបទចម្រៀងដែលមានរយៈពេលវែងបែបនេះ ហាក់ដូចជាពុំសូវមានច្រើននោះទេនាពេលបច្ចុប្បន្ន។ ដូចដែលយើងដឹងហើយថា Normal is boring សម្រាប់លោកវណ្ណដា Whatever he drops, We Will consume it! ចង់ដឹងថាបទចម្រៀងវីដេអូទាំង២បទដែលស្ថិតនៅក្នុងវីដេអូតែមួយនេះនឹងមានភាពប្លែកចម្លែកអារម្មណ៏យ៉ាងណា មានតែពេលវេលាប៉ុណ្ណោះទើបស្រាយចម្ងល់របស់យើងទាំងអស់គ្នាបាន។
អត្ថបទដោយ វត្តី