BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាជំរុញជើងហោះហើរជាមួយសិង្ហបុរី ដើម្បីទាក់ទាញទេសចរអន្តរជាតិសម្រាប់ស៉ីហ្គេម២០២៣

ថ្ងៃព្រហស្បតិ៍, 28 ខែកក្កដា 2022 09:19  មានជ័យ

2022-07-28 09.15.39

ការជំរុញជើងហោះហើរនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយលោក ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ដែលជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីការជំរុញបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជាពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៉ីហ្គេម ឆ្នាំ២០២៣ ចូលមកដល់។

តាមលទ្ធផលជំនួប ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះបានឲ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរី របស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរី គឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

ក្រោយជំនួបនោះ លោក ទិត ចន្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៉ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ សកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស។ លោកថា "នៅពេលស៉ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើន ណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ"។

2022-07-28 09.15.43

លោកអះអាងថា សិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីស្ដីទីបញ្ជាក់ថា កម្ពុជា និងសិង្ហបុរីសង្ឃឹមថា នឹងមានការបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួន និងទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៉ីហ្គេមមកដល់។

គួររំលឹកថា ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែសកម្មភាពជើងហោះហើរទៅមកកម្ពុជា-សិង្ហបុរី មិនបានបិទទាំងស្រុងនោះទេ គ្រាន់តែកាត់បន្ថយការហោះហើរខ្លះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្អាកនៅខេត្តសៀមរាប ប៉ុន្តែក្រោយពេលអាស៊ានប្រកាសបើកទេសចរណ៍ឡើងវិញ ក្រុមហ៊ុនអាកាសចរសិង្ហបុរីក៏បានចាប់ផ្ដើមហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបឡើងវិញ និងបានបង្កើនការហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញផងដែរ។

ភាពល្អប្រសើរឡើងវិញនេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ឡើងវិញ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាផងដែរ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ។ រយៈពេល៦ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាមានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥ លាននាក់ទៀត នេះបើតាមការបន្ថែមរបស់លោក ទិត ចន្ថា៕ 

2022-07-28 09.15.47


 


ថ្ងៃព្រហស្បតិ៍, 28 ខែកក្កដា 2022 09:19  មានជ័យ