BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌ ​សហការ​រៀបចំ​ដង្ហែរផ្ទាំង​​ចម្លាក់​​រូបព្រះលោកេស្វរៈ​​ពីសារមន្ទីរ​ជាតិ​ទៅតម្កល់​​នៅ​ប្រាសាទបន្ទាយឆ្មារ​​

ថ្ងៃពុធ, 27 ខែកក្កដា 2022 08:33  មានជ័យ

2022-07-27 08.29.08

នៅថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ខាងមុខ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រ​ធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាស​នូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ, លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រមទាំងសហការី​ នឹង​រៀប​ចំ​កម្មវិធីបុណ្យមួយ ដើម្បីដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមន្ទីរជាតិភ្នំពេញឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ​​នេះ​បើ​យោងតាមកម្មវិធីបុណ្យដែលទទួលបាន។​

​លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន​មាន​ប្រសាសន៏​ថា​ ផ្ទាំងរូបដែលត្រូវដង្ហែរទៅកាន់ប្រាសាទបន្ទាយឆ្មារ​​នេះគឺជាផ្ទាំង​រូបដែលទទួលបានពីកិច្ចស​ហ​ប្រតិបត្តិការរវាងកម្ពុជា និងថៃពី​ព្រោះរូបនេះ​​ត្រូវបានលួចចេញទៅក្រៅប្រទេសហើយ​តាមកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០០០ ថៃបានផ្ដល់មកឲ្យកម្ពុជាវិញ ដែលមានចំនួន៩៩ដុំ ហើយ​ផ្គុំឡើងបាន​ជារូបព្រះលោកេស្វរៈ​​នេះតម្កល់ទុកនៅសារមន្ទីរជាតិផ្នែក​សាលពិព័រណ៍។​

​​​លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​បានបញ្ជាក់ថា ​​ដោយសារមានការ​ជួសជុលថែទាំប្រាសាទបន្ទាយឆ្មា​រ​ ហើយនៅ​ពេលធ្វើការជួសជុលនោះក៏បាត់ផ្ទាំងរូបមួយចំណែក (ដែលជាចំណែក​កំពុងតែរក្សាទុកនៅសារមន្ទីរជាតិ និង​ហែ​ទៅថ្ងៃទី៣០ខាងមុខ) ដូច្នេះ​លោក​ជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សម្រេចឱ្យយកផ្ទាំងសិលា ដែលតម្កល់ទុកនៅសារមន្ទីរជាតិនេះយកទៅដាក់នៅកន្លែងដើមវិញ។ ​លោកថា ​នៅពេលដែលភាគីខាងថៃប្រគល់មកឲ្យកម្ពុជាវិញនោះ ​កម្ពុជាយើងមិនបានយកទៅតម្កល់នៅប្រាសាទបន្ទាយឆ្មាវិញនោះទេដោយសារតែបញ្ហាសុវត្ថិភាព អសន្តិសុខ ​ដូច្នេះការដង្ហែរត្រឡប់ទៅវិញនាពេលនេះ គឺជាការបង្ហាញ​ពីសុខសន្តិភាព ស្ថិរភាពសង្គម ដែលយើងត្រូវនាំយកផ្ទាំង​រូបនេះ​​ទៅតម្កល់នៅកន្លែងដើមវិញ។

2022-07-27 08.29.16

បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងវប្បធម៌រូបនោះបញ្ជាក់ដែរថា ការដង្ហែរផ្ទាំងរូបព្រះលោកេស្វរៈ​នេះទៅដាក់កន្លែងដើមវិញ គឺហាក់ដូចជាភ្ជាប់ព្រលឹងឡើងវិញ។ មានន័យថា អ្វីដែលបាត់បង់យើងឲ្យវិលទៅកន្លែងដើមវិញគឺ​ដូចជាបាត់ព្រលឹងបាត់ដងខ្លួនយើងភ្ជាប់គ្នាឡើងវិញ ដែលនេះគឺជាទិដ្ឋភាពសង្គមហើយជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។​​

សូមបញ្ជាក់ថា ​ផ្ទាំង​រូបចម្លាក់នោះ​ផ្គុំឡើងដោយសិលា​ចំនួន៩៩ដុំ មានប្រវែង៥,៥៣ ម៉ែត្រ កម្ពស់២,៨៣ ម៉ែត្រ។

បើតាមកម្មវិធី នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ ម៉ោង៧ និង៣០ នាទីដល់ ម៉ោង៨ ព្រឹក ពិធីក្រុងពាលី និងបួងសួងនៅបរិវេណផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ។ ម៉ោង ២និង៣០នាទីរសៀល និមន្តព្រះសង្ឃ​សមាទានសីលនិងចំរើនព្រះបរិត្តនៅរោងបុណ្យមុខសារមនី្ទរជាតិ។ ម៉ោង​​៣និង៣០ នាទីរសៀល សម្ដែងធម្មទេសនាគ្រែពីរ ដោយសម្តេចព្រះឧត្តមចរិយាបណ្ឌិត លីង ប៊ុនឈា អនុប្រធានថេរសភានៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។ ម៉ោង​៥រសៀល ពិសាអាហារសាមគ្គី (មន្ត្រីសារមន្ទីរជាតិនិងភ្ញៀវកិត្តិយស)។

នៅថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង៣ ទៀបភ្លឺ ដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈឆ្ពោះ ​ទៅកាន់ប្រាសាទ​បន្ទាយឆ្មារ​ ឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕ 

2022-07-27 08.29.21

2022-07-27 08.29.25


 


ថ្ងៃពុធ, 27 ខែកក្កដា 2022 08:33  មានជ័យ