BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកប្រយុទ្ធអ៊ុយក្រែនឈរពាំងផ្លូវរុស្សី នៅសមរភូមិភាគខាងកើត

ថ្ងៃអង្គារ, 26 ខែកក្កដា 2022 18:35  គុន ច័ន្ទរដ្ឋា

photo_2022-07-26_18-27-32

USNews-

មានចម្ងាយប្រហែលជា១គីឡូម៉ែត្រពីទីតាំងការពាររបស់រុស្សីក្នុងទឹកដីដែលកាន់កាប់ក្នុងទីក្រុងភាគខាងកើតនៃ Izium, អ្នកប្រយុទ្ធអ៊ុយក្រែននិងបរទេស បានឈរជំទែងនៅក្នុងលេណដ្ឋាន។ គ្រាប់កាំភ្លើងធំបានធ្លាក់ស្រោចដូចទឹកភ្លៀងមកក្បែលេណដ្ឋានរបស់ពួកគេ ភាគច្រើនសឹងតែរាល់យប់ ធ្វើឲ្យរង្គើរដល់កំបោរបាយអរដែលគ្របពីលើលេណដ្ឋាន និងខ្យល់អាកាសពោរពេញទៅដោយធូលី។ នៅក្នុងការប្រឹងប្រែងដោយមោះមុត ដើម្បីបញ្ឈប់ការរុលមកមុខរបស់កងទ័ពរុស្សីនៅក្នុងភាគខាងកើត មានកងវរសេនាតូច Carpathian Sich ដែលជាអង្គភាពមួយនៃជនជាតិអ៊ុយក្រែននិងបរទេស ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ទីក្រុង Kyiv ក្នុងការប្រឈមទៅនឹងពួកឈ្លានពាន។

“ឥឡូវនេះ វាលើសពីសង្រ្គាមនៃការផ្លោងដាក់គ្នាទៅទៀត វាជាសង្រ្គាមដ៏ស្វិតស្វាញមួយ ដែលមានតែមនុស្សដែលមានស្មារតីអង់អាចទេ ដែលអាចនៅទ្រាំប្រយុទ្ធបាន” Dazvin ដែលជាមេបញ្ជាការកងវរៈសរនាតូចនៅក្នុងទីលានប្រយុទ្ធ ដែលសុំបញ្ចេញឈ្មោះក្រៅដោយសារហេតុផលសន្តិសុខ បាននិយាយក្នុងនាមខ្លួនជាមេបញ្ជាការ។ ក្រុមអ្នកប្រយុទ្ធនិយាយថា ពួកគេបានរួមច្របាច់បញ្ចូលគ្នាដោយធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាចំពោះអ៊ុយក្រែន ហើយឥឡូវនេះកំពុងតែសាកល្បងតតាំងជាមួយកងទ័ពរុស្សី។ “អ្នកប្រយុទ្ធយើងម្នាក់ៗយល់ថា នៅក្នុងចំណុចខ្លះ រថក្រោះនិងរថក្រោះនឹងពើបប្រទះគ្នា" Dazvin និយាយ។ ក្នុងពេលថ្មីៗនេះអង្គភាពយើងបានចាប់យករថក្រោះមួយគ្រឿង ដែលសឹងតែគ្មានការខូចខាតអ្វីទាំងអស់។

ប៉ុន្តែយើងក៏ត្រូវតែសប្បាយចិត្តផងដែរ ជាមួយនឹងដ្រូនរបស់រុស្សី ដែលអ្នកប្រយុទ្ធរបស់យើងមើលឃើញដូចជាចំណុចពពកខ្មៅ ដែលងាយស្រួលឲ្យកាំភ្លើងធំរបស់យើងអាចបាញ់តម្រង់ទៅចំទីតាំងរបស់ពួកគេ។ "វាហាក់ដូចជាមានការស្វិតស្វាញណាស់ដែរនៅទីនោះ បើទៅកាន់តែឆ្ងាយ វានឹងកាន់តែអស់កម្លាំង” Conor អ្នកប្រយុទ្ធស្ម័គ្រចិត្តរបស់អង់គ្លេស និងជាអតីតគ្រូពេទ្យប្រចាំសមរភូមិមុខបាននិយាយ។ ពួកគេច្រើនបាញ់ផ្លោងនៅម៉ោង១, ម៉ោង២ ឬក៏ម៉ោង៤ ទាបភ្លឺ ដើម្បីរំខានដល់ដំណេករបស់យើង ប៉ុន្តែយើងនៅតែមានភាពវិជ្ជមាន។

ទោះបីជាកើតនៅក្នុងអ៊ុយក្រែនឬក៏ជាជនជាតិបរទេស ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកប្រធានាធិបតី Zelensky ការជួយ អ្នកប្រយុទ្ធម្នាក់ៗមានហេតុផលរៀងខ្លួនក្នុងស្ថិតនៅក្នុងសមរភូមិមុខ ពួកគេដឹងពីហានិភ័យនៃការស្លាប់រងរបួសឬចាប់ខ្លួន។ "យើងទាំងអស់គ្នាដឹងពីលទ្ធភាពនៃផលវិបាករបស់យើងនៅក្នុងទីនេះ ហើយយើងបានបង្កើតសន្តិភាពនៅទីនេះជាមួយនឹងបញ្ហានេះ” Dazvin បាននិយាយ។ "កិច្ចការរបស់កងវរសេនាតូចនៅ IZium គឺដើម្បីការពារការបុកទម្លុះរបស់កងទ័ពរុស្សីដែលអាចនឹងនាំឲ្យអង្គភាពរបស់អ៊ុយក្រែនផ្សេងទៀតត្រូវបានចាក់ចង្កេះ" លោកនិយាយ៕


ថ្ងៃអង្គារ, 26 ខែកក្កដា 2022 18:35  គុន ច័ន្ទរដ្ឋា