BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានអាស៊ាន ខកចិត្តចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងមីយ៉ាន់ម៉ា

ថ្ងៃអង្គារ, 26 ខែកក្កដា 2022 11:08  លាង ឡា

2022-07-26 11.05.00

ភ្នំពេញ៖ ប្រធានអាស៊ាន បានសម្តែងការខកចិត្តចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំង ចំនួន ៤រូប នៅប្រទេសមីយ៉ាន់ម៉ា ទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញលើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជារដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្ដី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានអាស៊ានបានឱ្យដឹងថា ការប្រហារជីវិតសកម្មជនបក្សប្រឆាំង ចំនួន ៤រូប ដែលក្នុងនោះរួមមានលោក ក្យូ ហ្សេយ៉ាថរ លោក ក្បូរមីនយូ លោក ឡា មីយូអោង និងលោក អោង ធូរ៉ាហ្ស ជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍បានឱ្យដឹងបន្តថា ខណៈដែលមានការទទួលស្គាល់នូវភាពស្មុគស្មាញនៃវិបត្តិ ព្រមទាំងកំដៅទោសៈមោហៈផ្ទុះឡើង គ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំ និងភាពអត់ធ្មត់ជាអតិបរិមាហើយខិតខំជៀសវាងមិនធ្វើឲ្យជម្លោះរីករាលដាលកាន់តែខ្លាំង ។

សេចក្តីថ្លែងការណ៍បានចាត់ទុកការអនុវត្តទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ បានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំង សបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

ប្រធានអាស៊ានបានជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការ ជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព និងបានអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យជៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និង ស្ថិរភាពទាំងនៅមីយានម៉ា និងក្នុងតំបន់ទាំងមូល៕

2022-07-26 11.05.06

2022-07-26 11.05.09


 


ថ្ងៃអង្គារ, 26 ខែកក្កដា 2022 11:08  លាង ឡា