Kyiv-
ក្រុមហ៊ុនឧស្ម័នដែលគ្រប់គ្រងដោយរដ្ឋរុស្សី កាលពីថ្ងៃច័ន្ទបានប្រកាសនូវការកាត់ផ្តាច់ឧស្ម័នដែលគេមិនដែលនឹកស្មានដល់ក្នុងការផ្គត់ផ្គង់ទៅឲ្យអឺរ៉ុប ដែលបណ្តាលឲ្យអ៊ុយក្រែនធ្វើការអំពាវនាវចំពោះលោកខាងលិចឲ្យចាត់វិធានការលើ "សង្រ្គាមឧស្ម័ននេះ"។ ការកាត់ផ្តាច់ឧស្ម័នបានលេចចេញមកនៅចំពេលដែលមានក្តីសង្ឃឹមដែលគេរង់ចាំមើលនូវការបន្តនាំចេញក្នុងសប្តាហ៍នេះនូវទំនិញដ៏សំខាន់ផ្សេងទៀត គឺគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងដែលទម្លុះទម្លាយដែលកំពុងមានបញ្ហាដោយការវាយប្រហារដោយទីក្រុងមូស្គូទៅលើកំពង់ផែដ៏សំខាន់ Odesa។
Gasprom ដែលជាក្រុមហ៊ុនឋាមពលយក្សរបស់រុស្សី បាននិយាយថាខ្លួនបានកាត់ផ្តាច់នូវការបញ្ជូនឧស្ម័នប្រចាំថ្ងៃទៅអឺរ៉ុបតាមរយៈបំពង់បង្ហូរ Nord Stream ដែលមានបរិមាណប្រហែល ៣៣លានម៉ែត្រគូបក្នុង១ថ្ងៃ ដែលប្រហែលជា២០%នៃសមត្ថភាពរបស់បំពង់បង្ហូរ ចាប់តាំងពីថ្ងៃពុធ។ ក្រុមហ៊ុនបាននិយាយថា "គេបានបញ្ឈប់នូវប្រតិបត្តិការណ៍នេះនៅលើម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីន២ ដោយសារតែមានបញ្ហាបច្ចេកទេសនៃម៉ាស៊ីន"។ ប៉ុន្តែអាល្លឺម៉ង់ ដែលមានការពឹងពាក់ទៅលើឧស្ម័នរបស់រុស្សីយ៉ាងខ្លាំង បានសម្លឹងមើលដើម្បីរៀបចំខ្លួនឯងជាបណ្តើរៗបន្ទាប់ពីមានការឈ្លានពានកាលពីថ្ងៃទី២៤ខែកុម្ភៈរបស់រុស្សីទៅលើអ៊ុយក្រែន។
ក្រុមហ៊ុនឋាមពល Siemen របស់អាល្លឺម៉ង់ ដែលជាអ្នកគ្រប់គ្រងក្នុងការថែរក្សារបំពង់បង្ហូរ ក៏បាននិយាយផងដែរនៅក្នុងសេចក្តីថ្លែងការណតាមរយៈ AFP ថា គេបានមើលឃើញថាវាគ្មានការពាក់ព័ន្ធអ្វីរវាងបំពង់បង្ហូរនិងការកាត់ផ្តាច់ឧស្ម័នដែលបានអនុវត្តិន៍ឬប្រកាសនោះទេ។ លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយថា ការកាត់ផ្តាច់បានបង្ហាញថា អឺរ៉ុបគួរតែជម្រុញការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងទៅលើរុស្សី ។ "នេះគឺជាសង្រ្គាមឧស្ម័នដោយចំហរដែលរុស្សីបានពង្រីកវាប្រឆាំងទៅនឹងការរួបរួមមួយរបស់អឺរ៉ុប" Zelensky និយាយ។ ពួកគេមិនខ្វល់ចំពោះអ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋនោះទេ ថាតើពលរដ្ឋនឹងវេទនាយ៉ាងណា? ផ្តើមចេញពីការអត់ឃ្លានក្នុងការរាំងខ្ទប់កំពង់ផែ ។
"ទាំងអស់នេះគឺជា ទម្រង់មួយផ្សេងទៀតនៃពួកភេវរករ ហេតុដូច្នេះហើយយើងត្រូវវាយបកត្រឡប់ទៅវិញ កុំគិតពីរបៀបធ្វើយ៉ាងណាយកបំពង់បង្ហូរឧស្ម័នមកវិញ ប៉ុន្តែពង្រឹងនូវទណ្ឌកម្មបន្ថែមទៀត" លោកនិយាយ។ ការប្រកាសរបស់រុស្សីបានលេចចេញមកក្នុងថ្ងៃជាមួយគ្នា ប៉ុន្តែអ៊ុយក្រែនបានប្រកាសថា បានទទួលជាលើដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនឹងយន្តហោះដែលគេបានរំពឹងទុក Gepard ចំនួន១៥គ្រឿង និងគ្រាប់រាប់ម៊ឺនគ្រាប់ពីអាល្លឺម៉ង់។ ទន្ទឹមគ្នានោះដែរបន្ទាប់ពីមានភាពរកាំរកូសផ្នែកការទូតរវាងរុស្សីនិងអុីស្រាអែល បន្ទាប់ពីមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអុីស្រាអែលថ្មី អ៊ុយក្រែនទំនងជាមានសង្ឃឹមថាអាចទទួលអាវុធពីអុីស្រាអែលផងដែរ។